គ្រួសារមួយមានតែម្ដាយនិងកូន ។
កូនស្រីរបស់គាត់មិនសូវយល់សេចក្ដីប៉ុន្មានទេ ។
ថ្ងៃមួយលោក៤អង្គនិមន្តមកបិណ្ឌបាត
ជួនជាពេលម្ដាយកំពុងរវល់នៅក្រោយផ្ទះ គាត់ក៏ប្រើកូនស្រីឲ្យដាក់ជំនួស
។
ម្ដាយ៖ កូនអ្ហាស៍! លោកនិមន្តមកបិណ្ឌបាតហើយ
កូនទៅដាក់ឲ្យម៉ែបន្តិច, ដាក់មួយអង្គមួយវែកទៅណា!
កូនស្រី៖ ចាស ម៉ែ!
កូនស្រីគាត់ក៏ទៅដាក់, បន្តិចក្រោយមក
ម្ដាយកស្រែកសួរកូនពីក្រោយផ្ទះ។
ម្ដាយ៖ ដាក់បាតលោកហើយឬនៅកូន?
កូនស្រី៖ ដាក់ហើយម៉ែ! តែដាក់បានតែបីអង្គទេ។
ម្ដាយ៖ អ្ហា៎!! ម៉េចអ៊ីចឹង???
កូនស្រី៖ ម៉ាអង្គទៀតរត់លឿនណាស់ម៉ែអើយ
ខ្ញុំដាក់អត់ទាន់ទេ។
No comments:
Post a Comment