រឿង៖ កូនល្អ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

រឿង៖ កូនល្អ


មាន ​លោក​យាយ​ម្នាក់​ដែល​ថ្មី​ៗ​នេះ​ភ្នែក​របស់​គាត់​ងងឹត​មើល​អ្វី​ស្ទើ​មើល​ លែង​ឃើញ​ទៅ​ហើញ​គាត់​មាន​កូន​ប្រុស​៣​នាក់​ហើយ​ពួក​គេ​ម្នាក់​ៗ​ចង់​បង្ហាញ​ ថា​រូប​គេ​ជា​កូន​ល្អ​ជាង​គេ​ដូច​នេះ​ពួក​គេ​ក៏​ខំ​រក​វិ​ធី​ផ្គប់​ផ្គន់​ ម្ដាយ​របស់​ខ្លួន​ដោយ​ទិញ​របស់​ជា​អំណោយ​សំរាប់​ថ្ងៃ​ខួប​កំ​ណើត​ខាង​មុខ​ នេះ 
កូន ​ទី​មួយ​បាន​ទិញ​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹម​ស្កៃ​មួយ​មាន​១៥​បន្ទប់​ឲ្យ​ម្ដាយ​ របស់​គេ ដោយ​គិត​ថា​ម្ដាយ​គេ​​ពិត​ជា​ពេញ​ចិត្ត​ព្រោះ​មាន​តែ​រូប​គេ​ទេ​ដែល​មាន​ លទ្ធ​ភាព​ទិញ​វីឡា​ដ៏​ធំ​នេះ​ឲ្យ​ម្ដាយ​។
កូន ​ទី​​ពីរ​បាន​ទិញ​រថយន្ត​ម៉ាក​ម៉ែក​សឺ​ដែសដ៏​ថ្មី​ស្រឡាង​មួយ​ឲ្យ​ម្ដាយព្រម ​ទាំង​ជួល​តៃ​កុង​ឡាន​ម្នាក់​ផង​ដែរ​ដោយ​ប្រាកដ៏​ចិត្ត​ថា​គេ​នឹង​ទទួល​បាន​ ការ​សរសើរ​ថា​ជា​កូន​ល្អ​ជាង​គេ​។
ដោយ ​ឡែក​កូន​ទី​បី​វិញ​គិត​​ថា​គួរ​តែ​ធ្វើ​អ្វី​ដែល​ល្អ​ជាង​កូន​ទី​មួយ​ទី​ ពីរ​ទៀត​ដូច​នេះ​គេ​ក៏​សំរេច​ចិត្ត​ទិញ​សត្វ​សេក​មួយ​ដែល​ត្រូវ​បាន​គេ​ បង្ហាត់​យ៉ាង​ជំ​នាញ​អស់​ជាង​១៥​ឆ្នាំ​​មក​ហើយ​ឲ្យ​ចេះ​និយាយ​ អាន​អក្សរ​ វា​ថែម​ទាំង​ចេះ​ចាំ​រាល់​ឃ្លា​ដែល​មាន​ក្នុង​គម្ពីរ​ធម៌​ទាំង​មូល​ផង​ដែរ​។ ​​គេ​គិត​ថា​ម្ដាយ​របស់​គេ​នឹង​ពេញ​ចិត្ត​សត្វ​សេក​មួយ​នេះ​។
ក្រោយ​ថ្ងៃ​ខួប​កំណើត​លោក​យាយ​ក៏​ហៅ​កូន​ទាំ​ង​បី​មក​ហើយ​និយាយ​ទៅ​កាន់​កូន​ទី​មួយ​ថា​ ៖​​​កូន ​ម្ដាយ​ផ្ទះ​ដែល​កូន​បាន​ទិញ​ពិត​ជា​ស្អាត​មែន​ប៉ុន្តែ​វា​ពិត​ជា​ធំ​ពេក​ ហើយ​សំរាប់​ម្ដាយ​គឺ​ម្ដាយ​រស់​នៅ​តែ​ក្នុង​បន្ទប់​មួយ​វា​គ្រប់​គ្រាន់​ហើយ ​ផ្ទះ​នេះ​វា​ធំ​ពេក​ពិបាក​ណាស់​ក្នុង​ការ​ថែ​រក្សាជូត​សំ​អាត​។​ម្ដាយ​មិន​ ​ត្រូវ​ការ​ផ្ទះ​ដ៏​ធំ​នេះ​ទេ​តែ​ម្ដាយ​អរគុណ​កូន​ច្រើន​ហើយ​”​។​បន្ទាប់​មក ​គាត់​និយាយ​ទៅ​កាន់​កូន​ទី​ពីរ​ថា​ ៖ ​”​កូន ​សំលាញ់​ឡាន​កូន​ទិញ​មក​វា​ស្អាត​មែន​មាន​ឧបករណ៍​អ្វី​ៗ​សព្វ​គ្រប់​និង​ទំ​ នើប​ប៉ុន្តែ​ម៉ែ​មិន​ចេះ​បើក​ឡាន​ទេ​ហើយ​ក៏​មិន​ចូល​ចិត្ត​តៃ​កុង​ឡាន​ដែល​ កូន​បាន​ជួល​មក​ដែរ​អញ្ចឹង​យក​ឡាន​នេះ​ឲ្យ​អ្នក​លក់​វិញ​ទៅ​​”​។​ចុង​ក្រោយ​ គាត់​និយាយ​ទៅ​កាន់​កូន​ទី​បី​ថា ៖ “​កូន ​ប្រុស​ម្ដាយ​អរគុណ​កូន​ខ្លាំង​ណាស់​សំរាប់​កាដូ​ដែល​កូន​បាន​ឲ្យ​ម្ដាយ​ពេញ ​ចិត្ត​ណាស់​ មាន់​នេះ​វា​តូច​មែន​​តែ​មាន​រស់​ជាតិ​ឆ្ងាញ់​!​”​៕

No comments:

Post a Comment

Post Top Ad