នារី ស្រស់ស្អាតម្នាក់ទៅជួបជាមួយលោកគ្រូទាយ ដើម្បីឲ្យគ្រូទាយមើលបាតដៃរបស់ខ្លួនចង់ដឹងថាខ្សែជីវិតរបស់នាង យ៉ាងណាដែរ។
នារី ៖ លោកគ្រូ…!តើយ៉ាងម៉េចដែរ ខ្សែជីវិត
និងជោគវាសនារបស់នាងខ្ញុំទៅថ្ងៃមុខ?
គ្រូទាយ ៖ អូហ…! ល្អណាស់នាង…តាមរយៈបាតដៃរបស់នាងបានប្រាប់ថានាងជាមនុស្សមាន ជោគវាសនាល្អ
មានសំណាង
មានគេគោរពកោតខ្លាចព្រោះតែអ្នកនាងមានបាតដៃដែលមានឬទ្ធិអំណាច អស្ចារ្យគឺថាដាក់ចុះដុះឡើងតាមដៃតែម្ដង
ហើយជាងនេះទៅទៀត…
ជាងនេះទៅទៀតយ៉ាងម៉េចលោកគ្រូ…? នារីសួរកាត់លោកគ្រូទាយ
គ្រូទាយ ៖
ជាងនេះទៅទៀតគឺថាដៃរបស់នាងមានឬទ្ធិអំណាចខ្លាំងណាស់បើកាន់របស់ទន់អាចទៅជារឹងបាន…!
No comments:
Post a Comment