រឿង៖ គ្រាន់តែក្ដក់បន្ដិចមានរាប់មិនអស់ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Monday, April 30, 2018

រឿង៖ គ្រាន់តែក្ដក់បន្ដិចមានរាប់មិនអស់


មាន​ក្មេង​ប្រុស​ម្នាក់​ដើរទៅ​សាលារៀន ​ជា​រៀងរាល់ថ្ងៃ​ ​ដោយ​ដើរ​កាត់​តាម​ផ្ទះ​របស់​ក្មេង​ស្រី​ម្នាក់​ ​ហើយ​ក្មេង​ស្រី​នោះ​តែងតែ​ញាក់មុខ​ ​ញាក់​មាត់​ដាក់​ក្មេង​ប្រុស​នោះ​ជា​រឿយៗ​ ​មិន​ ​ត្រឹម​ ​តែ​ ​ប៉ុណ្ណោះ​ទេ​ ​ថែម​ ​ទាំង​ផា​ដាក់​ទៀត​ផង​ ​។ ព្រឹក ​ថ្ងៃអាទិត្យ​មួយ​ក្មេង​ប្រុស​នោះ​ដើរទៅ​សាលា​ ​ដើម្បី​ទៅ​លេង​បាល់​នៅ​ឯ​សាលា​ ​ដោយ​ឆ្លងកាត់​ផ្ទះ​ក្មេង​ស្រី​នោះ​ ​ពេល​នោះ​ក្មេង​ប្រុស​ក៏​បាន​លើក​បាល់ទាត់​របស់​ខ្លួន​ឡើង​លើ​ ​ហើយ​ស្រែក​ទៅ​កាន់​ក្មេង​ស្រី​នោះ​ថា​ ​“នែ៎​ ​ឯង​មាន​បាល់​ដូច​យើង​ទេ​” ។ ពេល​នោះ​ក្មេង​ស្រី​នោះ​ក៏​ស្រែក​ឡើង​ថា​“មិន​អី​ទេ​ ​យើង​នឹង​រក​ឲ្យ​បាន​ដូច​ឯង​” ។ ពេល ​ក្មេង​ប្រុស​នោះ​លេង​បាល់​រួច​ ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ ​ពេល​នោះ​ក្មេង​ស្រី​នោះ​ក៏​លើក​បាល់​មក​បង្ហាញ​ដាក់​ក្មេង​ប្រុស​នោះ​ ​ព្រោះ​ម្ដាយ​នាង​ទើប​ទិញ​ឲ្យ​ ​។ ក្មេង​ប្រុស​នោះ​ខឹង​ណាស់​ ​“អ្វី​ដែល​ខ្លួន​អួត​ទៅ​ក្មេង​ស្រី​នោះ​ ​ក៏​នាង​មាន​ដែរ​” ។
ស្អែក​ក្មេង​ប្រុស​នោះ​បាន​យក​កង់​ថ្មី​មួយ​យក​ទៅ​សាលា​ ​ហើយ​អួត​ដាក់​នាង​ ​ហើយ​នាង​ក៏​និយាយ​ថា​“ខ្ញុំ​ក៏​មាន​ដែរ​” ។ ពេល ​នោះ​ក្មេង​ប្រុស​នោះ​ក៏​ទៅ​សាលា​ ​ហើយ​ពេល​ត្រឡប់​មក​វិញ​ ​ក្មេង​ស្រី​នោះ​ក៏​យក​កង់​ថ្មី​មក​អួត​វិញ​ ​ដោយសារ​តែ​នាង​យំ​ ​សុំ​ម្ដាយ​នាង​ទិញ​កាលពី​ព្រឹក​មិ​ញ​ ​។ ព្រោះ​ក្មេង​ស្រី​នោះ​មាន​អ្វី​គ្រប់យ៉ាង​ ​ពេល​នោះ​ក្មេង​ប្រុស​នោះ​ខឹង​ហើយ​មិនដឹង​គិត​យ៉ាងណា​ឡើយ​ ​ដើម្បី​ឈ្នះ​ក្មេង​ស្រី​នោះ​ ​។
ស្អែក​ភ្លឺ​ឡើង​ក្មេង​ប្រុស​នោះ​ដើរទៅ​រៀន​ដូច ​សព្វដង​ ​តែ​ព្រឹក​បន្ដិច​ជាង​សព្វមួយដង​ ​ដើម្បី​ឈរ​ចាំ​នៅ​មុខ​ផ្ទះ​ក្មេង​ស្រី​នោះ​ ​ពេល​ក្មេង​ស្រី​នោះ​ដើរ​ចេញពី​មុខ​ផ្ទះ​ ​ក្មេង​ប្រុស​ ​នោះ​ក៏​ ​ស្រាតខោ​ ​ប​ញ្ជេ​ញ​អា​ ​អូន​តូច​ដាក់​ក្មេង​ស្រី​នោះ​ ​ហើយ​និយាយ​ទៅ​កាន់​ក្មេង​ស្រី​នោះ​ថា​ ​“នែ៎​មើល​នេះ​នែ៎​ ​ឯង​មាន​អា​អូន​តូច​ដូច​យើង​ទេ​” ក្មេង​ស្រី​នោះ​ ​ក៏​និយាយ​ទៅ​ ​កាន់​ក្មេង​ប្រុស​នោះ​វិញ​ថា​ ​“ខ្ញុំ ​មិន​មាន​អា​អូន​តូច​ដូច​ឯង​នោះ​ទេ​ ​ប៉ុន្ដែ​បើ​ខ្ញុំ​ ​ចង់បាន​អា​អូន​តូច​នោះ​វិញ​ ​ខ្ញុំ​គ្រាន់តែ​ក្ដក់​បន្ដិច​មាន​រាប់​មិន​អស់​” ។

No comments:

Post a Comment

Post Top Ad