ឪពុក បាននិយាយទៅកាន់ ណារី
ជាកូនក្រមុំវ័យ១៨ឆ្នាំថា “ណារីថ្ងៃនេះពុកត្រូវទៅធ្វើការថែមម៉ោង កូននៅចាំផ្ទះឲ្យស្រួលបួលណា
ព្រោះម្ដាយឯងក៏មិននៅ”។ នៅពេលឪពុកចេញទៅធ្វើការបាត់ ចោរមួយក្រុមក៏បានចូលមកប្លន់ទ្រព្យសម្បត្តិមួយចំនួនទៅអស់
។ ឪពុកត្រឡប់មកវិញឃើញផ្ទះត្រូវចោរគាស់រលីង ក៏និយាយទៅកាន់កូនស្រីថា
៖
ឪពុក ៖ កូនមិនអីទេឬ? រួចចុះគ្រឿងអលង្ការចោរយកទៅអស់ហើយមែនទេ?
ណារី ៖ អត់ទេ! គ្រឿងមាសពេជ្រកូនលាក់បានល្អណាស់!
ឪពុក ៖ រួចចុះកូនឯងលាក់ទុកឯណា ម៉េចបានជាពុកមិនឃើញ?
ណារី ៖ គឺលាក់ទុកក្នុងខោទ្រនាប់នោះអី!
ឪពុក ដកដង្ហើមធំ រួចនិយាយបន្តទៅទៀតថា ៖ “ម៉ែឯងមិនគួរទៅខេត្តសោះ
ប្រហែលកូនឯង
អាចលាក់គ្រឿងមាសពេជ្របានប៉ុណ្ណឹងទៅហើយ
ចុះទម្រាំបើម៉ែឯងនៅ មុខជាលាក់បានច្រើនជាងនេះទៀត” ។
No comments:
Post a Comment