រឿង៖ កណ្ដៀរស៊ី - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 7, 2018

រឿង៖ កណ្ដៀរស៊ី


ថ្ងៃ ​មួយ​មាន​បុរស​ម្នាក់​បាន​មក​លេង​ផ្ទះ​ពួក​ម៉ាក​ របស់​ខ្លួន ចៃ​ដន្យចំ​ពេល​បាយ​ល្មម។ប៉ុន្តែ​ម្ចាស់​ផ្ទះ​មិន​បាន​ទទួល​ពួក​ម៉ាក​មក​ចូល​ រួម​បាយ​ទេ បែរ​ជា​លួច​ចូល​ខាង​ក្នុង ស៊ី​មួយ​ម៉ាត់ ផឹក​មួយ​ក្អឹក ហើយ​ចេញ​មក​ទទួល​មិត្តភក្ដិ​វិញ។
ពួកម៉ាក  ផ្ទះ​ឯង​សសរ​ស្អាត​ណាស់ ទាស់​តែ​ត្រូវ​កណ្ដៀរ​វា​ស៊ី ស្ដាយ​ណាស់​វើយ!។
ម្ចាស់ផ្ទះ  គ្មានទេ!ផ្ទះអញគ្មានកណ្ដៀរទេវើយ!
ពួកម៉ាក  កណ្ដៀរវាស៊ីនៅខាងក្នុង!
ម្ចាស់ផ្ទះ  ធ្វើ​ម៉េច​យើង​មើល​ឃើញ​វា​ទៅ! អុញ! អានេះ​វា​ដឹងតើ!!! អញ​ស្មាន​តែ​វា​មិន​ដឹង???

No comments:

Post a Comment

Post Top Ad