១, កូនមាសឪពុក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

១, កូនមាសឪពុក


កូនត្រូវហាត់ធើ្វខ្លួនឱ្យសុភាពរាបសា មានការព្យាយាម
ចេះអើពើជួយធើ្វការអ្នកដទៃដោយសេចក្ដីពេញចិត្តនិង
ធើ្វខ្លួនឱ្យជាមនុស្សបានការ ដើម្បីជាប់ជាឧបនិស្ស័យដល់
ធំឡើងកូនបានធើ្វជាមនុស្សល្អ ជាមនុស្សមានសេចក្ដី​
ចម្រើនមាំទាំក្នុងជីវិត។
កូននៅតូច កូនធើ្វអ្វីត្រូវឱ្យនៅក្នុងហ្វឹកហាត់​កសាងខ្លួន
បើកូនមានស្មារតីកសាងខ្លួនជានិច្ចនោះ កូនធើ្វអ្វីៗតែង
មានរបៀបរៀបរយ កាលបើមានរបៀបរៀបរយល្អហើយ
កូនអាចរៀនសូត្រនិងធើ្វការងារផ្សេងៗបានដោយត្រឹមត្រូវ
តទៅកូននឹងបានជាមនុស្សមាននូវសេចក្ដីសម្រេច និង
សេចក្ដីចម្រើនឱ្យដល់ខ្លួនឯងព្រមទាំងសង្គមគ្រួសារ
សង្គមជាតិក្នុងអនាគតយ៉ាងពិតប្រាកដ។


ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក

No comments:

Post a Comment

Post Top Ad