នាល្ងាចថ្ងៃមួយមានតៃកុងឡាន
និងព្រូឡានមួយក្រុមបានជួបជុំគ្នាហើយទិញផ្លែស្វាយជាច្រើនមក ញ៉ាំ
ដែលពួកគាត់មិនបានគិតថានឹងមានរោគរាគឡើយ ។
លុះម៉ោងប្រមាណជា ៤ភ្លឺ តៃកុងឡានម្នាក់និងព្រូឡានពីរនាក់
ដែលជាអ្នកបានចូលរួមញ៉ាំស្វាយកាលពីល្ងាច បានរូតរះហៅម៉ូយឡាន
ហើយចេញដំណើរសំដៅមកក្រុងភ្នំពេញ
លុះមកដល់ទឹកដីព្រំប្រទល់រវាងខេត្តបាត់ដំបង និង ខេត្តពោធិ៍សាត់
ដែលជាទីវាលស្ងាត់ពុំសូវមានភូមិប្រជាជនឡើយ
គឺមានតែព្រៃដុះសង្ខាងផ្លូវប៉ុណ្ណោះ ។ ចំពោះដំបន់នេះផងដែរ
គឺជាតំបន់ដែលសំបូរទៅដោយចោរប្លន់
ស្រាប់តែពេលនោះពូតៃកុងឡានឈឺពោះយ៉ាងខ្លាំងរហូតដល់ទ្រាំពុំ
បានក៏សំរេចចិត្តឈប់ឡាន ហើយរត់សំដៅទៅក្នុងព្រៃដោយពុំបានប្រាប់ទៅអ្នកជិះ
ឬព្រូឡានឡើយ ។ រំពេចនោះព្រូឡាន និង
អ្នកជិះឃើញពូតៃកុងឡានរត់យ៉ាងលឿនចូលទៅក្នុងព្រៃ
នឹកស្មានតែចោរប្លន់
ក៏នាំគ្នាចុះពីឡានយ៉ាងរហ័សរត់តាមក្រោយពូតៃកុងឡាន ពេលនោះផងដែរ
ពូតៃកុងឡានក្រឡេកមើលក្រោយ ឃើញមនុស្សយ៉ាងច្រើនរត់តាមគាត់ហើយគាត់នឹកស្មានថាមានចោរប្លន់
ហើយបានជាគេនាំគ្នារត់បែបនេះ
ហើយគាត់ក៏រឹតតែរត់បន្ថែមទៀតដោយពុំបានសួរហេតុផលឡើយ
ដោយភ្លេចទាំងឈឺពោះទៀតផង រហូតដល់ហត់រត់លែងរួចរៀងៗខ្លួន
ក៏ឈប់ហើយសួរថា “ មានរឿងអីបានជារត់យ៉ាងនេះ?” “ ពេលឃើញពូតៃកុងឡានរត់ក៏រត់ទៅ”
។ ពេលនោះពូតៃកុងឡានហួសចិត្តហើយឆ្លើយថា “ អត់ទេ…
ខ្ញុំឈឺពោះក៏រត់មកបត់ជើងតែប៉ុណ្ណោះ ៕
No comments:
Post a Comment