ដោយខឹង មិត្តភ័ក្ដមិនព្រមជឿថាសេកគាត់ចេះនិយាយ ខែមក៏បបួលមិត្តភ័ក្តគាត់ភ្នាល់ដាក់លុយ។ ចៃដន្យអីសេកហ្នឹងវាមិនព្រមនិយាយសោះ ទោះជាខែមបញ្ចុះបញ្ចូលវាដោយវិធីណាក៏ដោយ។
ខែមចាញ់អស់លុយពីហោប៉ៅ។ គ្រាន់តែមកដល់ផ្ទះភ្លាម
ខែមបោកសេកដែលដាក់ក្នុងកន្ត្រក រមៀល ៣-៤ ត្រឡប់យ៉ាងមួរម៉ៅ។
“ក្រឡកបេះដូងអញអស់ហើយ! យីតិចឈប់និយាយជាមួយឥឡូវ”
សេកនិយាយគំរាមទាំងខ្លួនតែវ៉ែ។ “កាលភ្នាល់ម្ដេចហែងមិននិយាយហា៎ស!
ឥឡូវហែងមកឌឺដាក់អញផង?”
ខែមស្រែកស្ទើរភ្លាត់ព្រលឹង។ សេកតបដោយក្ដីកំសត់ “តាមពិតអញចាំស៊ីលុយធំ
អាងាប់!”។
Post Top Ad
Monday, April 30, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment