៥, កូនមាសឪពុក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

៥, កូនមាសឪពុក


ការចូលរៀនក្នុងសាលា ការលេងកីឡា ការសម្ដែង
សីល្បៈជាដើមទាំងអស់នវ គឺត្រូវមានគ្រូ មានការគ្រប់គ្រង
មានការបង្វឹកពីខាងដើមមក យ៉ាងណាមិញមនុស្សយើង
តាំងពីតូចមករហូតដល់ធំ និងចេះមានការទទួលខុសត្រូវ
ដោយខ្លួនឯងបាននោះ ក៏ត្រូវមានឪពុកមានម្ដាយ មានគ្រូ
មានអ្នកមើលថែ និងមានអ្នកបង្វឹកបង្ហាត់បង្រៀន យ៉ាងនោះ
ដែរ កាលបើកូនមានការចេះដឹងល្អមានការប្រព្រឹត្តល្អហើយ
នោះ កូនរមែងមានសេចក្ដីសុខក្នុងជីវិតរបស់កូនយ៉ាងពិត
ប្រាកដ។
ឪពុកនិងម្ដាយរបស់កូនមានសេចក្ដីសុខណាស់កាលបើ
បានមើលថែនិងទូន្មានអប់រំដល់កូនហើយ កូនជាមនុស្ស
ប្រដៅងាយ ប្រព្រឹត្តល្អចម្រើនដោយគុណ និងមានសីលធម៌
ប្រចាំខ្លួនជាប់ជាឧបនិស្ស័យ តាមការដែលម៉ែឪទូន្មាននោះ
ឪសូមឱ្យពរ។


ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក

No comments:

Post a Comment

Post Top Ad