៦, កូនមាសឪពុក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

៦, កូនមាសឪពុក


កតញ្ញុតាធម៌ ជាគុណធម៌ដែលសំខាន់ក្នុងភាពជាមនុស្ស។
ការដឹងគុណ និងការតបគុណនោះ អាចគ្រប់គ្រងរក្សាឱ្យកូន
ផុតអំពីភាពអាក្រក់ទាំងពួងបាន។
បុគ្គលដែលតបគុណដល់អ្នកដែលមានគុណ រមែងមិននិយាយ
មិនធើ្វ នូវអ្វីដែលជាហេតុឱ្យអ្នកមានគុណក្ដៅក្រហាយចិត្តឡើយ។
កតញ្ញុតាធម៌មានកម្លាំងដ៏ក្រៃលែង បើមិនគិតឱ្យល្អទេ គឺមិន
អាចយល់បានឡើយ ដូច្នេះ កតញ្ញុតាធម៌ត្រូវកូនខំប្រឹងគិត
ឱ្យបានល្អ កុំយល់ថាមិនសូវសំខាន់នោះមនុស្សដែលអាក្រក់
ខុសសីលខុសធម៌ ខុសវិន័យទៅបានតាំងតែពីខុសតូចរហូត
ដល់ខុសធំ គឺកើតមកអំពីការមិនដឹងគុណហ្នឹងឯង តែបើកូន
ជាមនុស្សចេះដឹងគុណ​ កូនមានតែសេចក្ដីចម្រើនដោយ
កុសល ម្យ៉ាងទៀត កតញ្ញុតាធម៌ដែលមានក្នុងខ្លួនកូនជាគ្រឿង
សំគាល់ថា កូនមាសឪពុកជាមនុស្សល្អ។
*កតញ្ញុតាការដឹងគុណ ជាទុនជីវិតពិតដ៏ឆ្នើម
ជួយញ៉ាំងបារមីធំសម្បើម និងជាដង្ហើមនៃកុសល។
កតញ្ញុតាការដឹងគុណ នាំចាកទារុណបាបកង្វល់
គឺជាបញ្ញាគ្រឿងតម្កល់ នាំខ្លួនចូលដល់កុសលកម្ម។
គុណធម៌ល្អណាស់ក្នុងខ្លួនមនុស្ស កូនកុំប្រទូស្ដត្រូវចងចាំ
ជាធម្មតាគុណគ្មានប្រេះស្រាំ ទោះយូរខែឆ្នាំនៅតែល្អ។
បើកូនចង់បានជាមនុស្សពិត ត្រូវមានគំនិតថ្លៃបវរ
កូនកុំយកខ្មៅធើ្វជា ស កុំយកគុណល្អមកជាន់ឈ្លី។


ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក

No comments:

Post a Comment

Post Top Ad