៩- កូនមាសឪពុក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

៩- កូនមាសឪពុក


ផ្កាឈើជាទីពេញចិត្តនៃសត្វឃ្មុំ យ៉ាងណា របស់ស្អុយទាំងឡាយ
មានលាមកនិងសាកសពជាដើម ក៏ជាទីពេញចិត្តនៃសត្វរុយ
យ៉ាងនោះដែរ។
បើកូនស្រីសម្លាញ់របស់ឪពុកមានកាយកម្មល្អ មានវាចាល្អ និង
មានចិត្តល្អ រមែងប្រៀបដូចជាផ្កាឈើ តែបើកូនមានកាយកម្ម
មិនល្អ វាចាមិនល្អ និងចិត្តមិនល្អទេ កូនក៏ប្រៀបបាននឹងរបស់
ដែលស្អុយដែរ។
កូនស្រីមាសឪពុក គប្បីជ្រើសយកដោយខ្លួនឯង តើកូនត្រូវការ
ឱ្យរុយវារោម ឬត្រូវឱ្យឃ្មុំមកក្រេប។
បើកូនស្រីត្រូវការឱ្យឃ្មុំមកទំក្រេប កូនត្រូវបដិបត្តិខ្លួន ឱ្យមាន
កាយកម្មល្អស្អាត វាចាល្អស្អាត និងចិត្តល្អស្អាតពោលគឺ កូនត្រូវ
ជាមនុស្សមានសីលមានធម៌…។
បើកូនស្រីប្រព្រឹត្តផ្ទុយពីល្អស្អាត កូនត្រូវបានជួបតែជាមួយរុយ
ដែលនាំមកនូវសេចក្ដីសៅហ្មងនិងសេចក្ដីវិនាសមកដល់កូន
ជាពិតប្រាកដ។
ឃ្មុំក្រេបផ្កា មិនធើ្វឱ្យខូចផ្កា មានតែនាំ​យកលំអងកេសរទៅ
ធើ្វជាទឹកផ្អែម ឯខ្លួនឯងជាផ្កាសម្រេចបានជា ផ្លែញ៉ាំងប្រយោជន៍
ក្នុងលោកឱ្យបរិបូណ៍។
នៅនឹងខ្លួនសត្វឃ្មុំមិនមានមេរោគ មិនមានរបស់ស្មោកគ្រោក
មានតែលំអងកេសរផ្កា នេះជាឈ្មោះនៃមនុស្សល្អ បើកូនជា
មនុស្សផ្កា កូននឹងមានមនុស្សល្អមករកូន ញ៉ាំងប្រយោជន៍
ឱ្យទូលំទូលាយ ម្យ៉ាងទៀត ឃ្មុំជាឈ្មោះនៃសិរីសួស្ដី។
ឪសូមឱ្យពរដល់កូនស្រី សូមឱ្យកូន​ស្រីបានជាមនុស្សល្អ ប្រៀប
បីដូចជាផ្កាឈើ សូមឱ្យកូនស្រីបានឆ្លងរួចពីការសៅហ្មង កុំជា
មនុស្សស្អុយឡើយ។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក

No comments:

Post a Comment

Post Top Ad