ពេលវេលាដែលកន្លងទៅ និងជីវិតឪដែលបានកន្លងមកនេះ
ជារយៈពេលយូរដែរហើយ ជីវិតឪបានឆ្លងកាត់រឿងរ៉ាវនៃ
ជីវិត ឆ្លងកាត់ព្យុះភ្លៀងនៃបញ្ហារាប់មិនអស់ឆ្លងកាត់សុខទុក្ខ
និងឆ្លងកាត់លោកធម៌ផ្សេងៗទៀតដ៏ច្រើនសន្ធឹកសន្ធាប់។

កូនស្ងួនមាសឪពុកអើយ ជីវិតរបស់មនុស្សគ្រប់រូបគ្រប់នាម
មិនថាមានក្រល្អអាក្រក់ឡើយ ជាទីបំផុតនៃជីវិតទាំងអស់
ត្រូវធ្លាក់ចុះចូលក្នុងការចាស់ ការឈឺ និងសេចក្ដីស្លាប់ជា
ពិតប្រាកដ។

ក្នុងរយៈពេលនៃជីវិតឪដែលបានកន្លងមកនេះ ឪបានជួប
ប្រសព្វ និងបានដឹងរឿងរ៉ាវច្រើនក្នុងលោក ឪមានពាក្យ
ដែលត្រូវប្រាប់កូនឱ្យបានដឹង ចូរកូនប្រុងចាំស្ដាប់៖

ជីវិតមនុស្សយើងនឹងមានសេចក្ដីសុខទៅបានទាល់តែយក
ធម៌មកជាកល្យាណមិត្ត យកធម៌មកទំនុកបម្រុងឱ្យដល់ចិត្ត
តាំងទុកក្នុងចិត្តជានិច្ចអចិន្រ្តៃយ៍។
ធម៌ក្នុងទីនេះគឺការបំពេញនូវមុខនាទី និងភាពត្រឹមត្រូវ។

ក្នុងពេលខ្លះ សេចក្ដីទុក្ខក៏បានមកដល់ជីវិតដើម្បីសាកល្បង
យើង បើយើងមានសេចក្ដីអត់ធន់ច្រើនប៉ុនណាសេចក្ដីសម្រេច
ក៏នឹងមានច្រើនប៉ុណ្ណោះដែរ។ សេចក្ដីសម្រេច មានសម្រាប់
អ្នកដែលមាននូវសេចក្ដីអត់ធន់ និងមាននូវសេចក្ដីព្យាយាម។

សូមឱ្យកូនប្រកាន់នូវគតិមួយថា ឧបសគ្គរមែងមកមុនសេចក្ដី
សម្រេច និងសូមកូននឹករឿយៗថា សេចក្ដីសុខឬសេចក្ដីទុក្ខ
កើតឡើងពីការធើ្វរបស់យើងទាំងអស់។

ឪពុកសូមឱ្យកូនធើ្វអំពើល្អ ដល់ពេលជិតស្លាប់ចិត្តរបស់កូន
មិនមានទុក្ខ មិនមានសៅហ្មងឡើយ ការគិតក៏នាំយកសេចក្ដី
ក្ដៅក្រហាយមកដុតរោលចិត្ត តែបើធើ្វល្អច្រើន ការគិតក៏នាំ
យកសេចក្ដីរីករាយមកប្រោះព្រំឱ្យចិត្តត្បិតឃើញនូវអំពើដ៏
បរិសុទ្ធរបស់ខ្លួន។

អ្នកធើ្វល្អ រស់នៅក៏បានល្អ ស្លាប់ទៅក៏បានល្អ មិនមានអ្វី
ដែលត្រូវកង្វល់ឡើយ។
ដែលត្រូវកង្វល់ឡើយ។
*ដើម្បីបានសុខក្នុងជីវិត
ត្រូវតែមានមិត្តឱ្យបានល្អ
និងមានគំនិតថ្លៃបវរ សន្សំធម៌សាងជម្រក។
និងមានគំនិតថ្លៃបវរ សន្សំធម៌សាងជម្រក។
ជីវិតមានទុក្ខជាធម្មតា ប្រៀបដូចជលសាមានរលក
ប៉ុន្តែបញ្ញាស្រាវជ្រាវរក ចាប់យកសុខស្ងប់ត្រឡប់វិញ។

ដឹងថាទុក្ខពិតតែចិត្តស្ងប់ នេះហើយជាទ្រព្យត្រូវបំពេញ
ទុក្ខកាយតែចិត្តមិនម្នោម្នេញ ជីវិតពោរពេញដោយស្មារតី។

វិញ្ញាណមានធម៌ជាអាហារ ទើបបានសុខាទាំងប្រុសស្រី
សុចរិតធម៌សជាចំណី សិរីសួស្ដីមានរាល់ឆ្នាំ។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក
No comments:
Post a Comment