រឿង៖ ក្លិនអស្ចារ្យ! - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

រឿង៖ ក្លិនអស្ចារ្យ!


ក្នុង ​បន្ទប់ ​ជណ្ដើរ​យន្ត​មួយ​មាន​ក្មេង​ស្រី​ស្ទាវ​សិច​ស៊ី​ពីរ​នាក់​និង​អ៊ំ​ស្រី​ ចំណាស់​ម្នាក់​កំពុង​ជិះ​រួម​គ្នា នាង​ស្រី​សិច​ស៊ី​ទីមួយ​ដក​ដប​ទឹក​អប់​ប៉ុន​កូន​ដៃ​បាញ់​លើ ក នាង ឈីត​! ក្លិន​ក្រអូប​ឈួល ៖ មេ​ខ្លឹម​ចន្ទន៍ មួយ​ដប​៥០០​ហ្រ្វង់​ ​។​ឃើញ​បែប​នោះ​នាង​ស្រី​សិច​ស៊ី​ទី​ពីរ​ដក​ដប​ទឹក​អប់​ប៉ុន​មេ​ដៃ​បាញ់​លើ​ គុម្ព​ត្រចៀក ផែត​! ក្លិន​ក្រអូប​ឈ្លក់ ៖ មេ​ផ្កា Jasmine មួយ​ដប​៥០០​ដុល្លា​ ​។​ដល់​ជាន់​ដែល​អ៊ំ​ស្រី​ត្រូវ​ចុះ​មុន​ដើរ​ចេញ​ពី​បន្ទប់​ជណ្ដើរ​យន្ត​អ៊ំ ​ស្រី​សម្លឹង​ក្មេង​ស្រី​ទាំង​ពីរ ពី​ក្បាល​ដល់​ចុង​ជើង គាត់​បង្វិល​ខ្លួន​មួយ​ជុំ​តំរង់​គូថ​ចំ​ទិស​ដៅ ផោម ឃ្សុល​! មេ​គ្រាប់​ខ្នុរ​កម្ពុជា​មួយ​កំប៉ុង​៥០០​រៀល​! ៕

No comments:

Post a Comment

Post Top Ad