រឿង៖ ក្លាយជាអ្នកមានព្រោះតែបាល់ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

រឿង៖ ក្លាយជាអ្នកមានព្រោះតែបាល់


នាយ អាត ឡូម៉ា ក្លាយ​ទៅជា​ភ្នាក់ងារ​រើស​សំរាម​មាន​លើស​គេឯង​ក្នុង​ប្រទេស​អង់គ្លេស ក្រោយ​ពី​គេ​បាន​ធ្វើការ​នៅ​ពហុកីឡាដ្ឋាន​មួយ​កន្លែង​អស់​រយៈពេល​ជាង​ប្រាំ​ ឆ្នាំ​មក ។ មាន​ក្រុម​អ្នកកាសែត​ជាច្រើន​បាន​មក​សុំ​ជួប​សម្ភាស​ជាមួយ​នាយ អាត ក្រោយ​ពី​នាយ​បាន​ទទួលជោគជ័យ​ក្នុង​ការងារ ។
អ្នកកាសែត ៖ លោក អាត សូម​លោក​ជួយ​ប្រាប់​នូវ​ភាព​អាថ៌កំបាំង ដែល​បាន​ធ្វើ​ឲ្យ​លោក​ក្លាយ​ទៅជា​មហាសេដ្ឋី ឲ្យ​ខ្ញុំ​បាន​ដឹង​ផង​បានទេ ?
អាត ៖ អ្ហូ !…..​ ងាយ​ដូច​បកចេក​អីចឹង ! គឺ​វា​អីចេះ ! ក្រុមបាល់ទាត់ “​ប្លែកប៊ីន​” លេង​បាល់​មិន​បាន​ល្អ​សោះ ម៉្លោះហើយ​ខ្ញុំ​ក៏​ក្លាយ​ទៅជា​អ្នកមាន​ទៅ !
អ្នកកាសែត ៖ បើ​អីចឹង​លោក​លែង​ភ្នាល់បាល់​មែនទេ ?
អាត ៖ មិនមែនទេ ! ក្រុម​អ្នកគាំទ្រ​ក្រុមបាល់ទាត់ “​ប្លែកប៊ីន​” បាន ​មក​មើល​បាល់ទាត់ ហើយ​ឃើញ​ក្រុម​របស់​ខ្លួន​ចាញ់​គេ​រាល់​លើក ហើយ​បាន​ហ៊ោ​ដេញ​គ្រវែង​នឹង​ដប​ទឹក​បរិសុទ្ធ ខ្ញុំ​ក៏បាន​ប្រមូល​រើស​យក​ដប​ទៅ​លក់​រាល់​ពេល ម៉្លោះហើយ​ទើបបាន​ខ្ញុំ​ក្លាយ​ជា​អ្នកមាន​បាន​៥​ឆ្នាំ​មកនេះ ខ្ញុំ​ប្រមូល​ប្រាក់​បាន​ច្រើន​លាន​ហើយ ។

No comments:

Post a Comment

Post Top Ad