រឿង៖ ក្មេងប្រុសដ៏ឆ្លាត - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

រឿង៖ ក្មេងប្រុសដ៏ឆ្លាត


ក្មេង ​ប្រុស​ដ៏​គួរ​ឲ្យ​រំខាន​ម្នាក់​បាន​ឡើង​ជិះ​លើ​រថយន្ត​ក្រុង​មួយ​ហើយ​ អង្គុយ​នៅ​លើ​កៅ​អី​ខាង​មុខ​ក្រោយ​តៃ​កុង​ឡាន​។ ​​មួយ​សន្ទុះ​ក្រោយ​មក​ក្មេង​ប្រុស​នោះ​ចាប់​ផ្ដើម​ស្រែក​  “​ប្រសិន​បើប៉ា​របស់​ខ្ញុំ​ជា​គោ​ឈ្មោល​ ម៉ាក់​របស់​ខ្ញុំ​ជា​គោ​ញី​ ខ្ញុំ​នឹង​ក្លាយ​ទៅ​ជា​កូន​គោ​“​។ ​តៃកុង​ឡាន​ធុញ​ទ្រាន់​សំលេង​ដ៏​គួ​រ​ឲ្យ​រំខាន​របស់​ក្មេង​ប្រុស​នោះ​ណាស់​ ក្រោយ​មក​ទៀត​ក្មេង​ប្រុស​នោះ​ក៏​ស្រែ​ក​ទៀត​ថា  “​ប្រសិន​បើ​ប៉ា​របស់​ខ្ញុំ​ជា​ដំរី​ឈ្មោល​ ហើយ​ម៉ាក់​របស់​ខ្ញុំ​ជា​ដំរី​​ញី​ ខ្ញុំ​នឹង​ក្លាយ​ជា​កូន​ដំរី​​។ ​ក្មេង​ប្រុស​នោះ​មិន​បាន​បញ្ឈប់​នូវ​សំដី​របស់​វា​ឡើយ​ហើយ​បន្ត​ស្រែក​ជា​ មួយ​នឹង​ឧ​ទាហរណ៍​សត្វ​ពីរ​បី​ប្រភេទ​ទៀត​រហូត​ដល់​តៃ​កុង​ឡាន​ខឹង​យ៉ាង​ ខ្លាំង​រួច​ស្រែក​ដាក់​ក្មេង​នោះ​ថា  “​ប្រសិន​បើ​ឪ​របស់​ឯង​ជា​អ្នក​ប្រមឹក​ ហើយ​ម្ដាយ​របស់​ឯង​ជា​ស្រ្តី​លក់​ខ្លួន​?​”​ ក្មេង​ប្រុស  “​ខ្ញុំ​នឹង​ក្លាយ​ជា​តៃ​កុង​ឡាន​​!​”

No comments:

Post a Comment

Post Top Ad