រឿង៖ ក្មេងល្ងង់ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, April 21, 2018

រឿង៖ ក្មេងល្ងង់


ថ្ងៃមួយ ​ម្ដាយ​របស់​ប្លោក​បាន​ឲ្យ​លុយ​វា​ចំនួន​១០០០៛ និង​ដប​ចំនួន​២ ដើម្បី​ឲ្យ​វា​ទៅ​ទិញ​ប្រេង​កាត​​៥០០៛ និង ទឹកខ្មេះ​ ៥០០៛ដែរ។ ពេល​វា​ទើប​ចេញ​ពី​ផ្ទះ​បាន​មួយ​ស្របក់​ក៏​ស្រាប់​តែ​ត្រឡប់មក​​វិញ 
កូន  ម៉ែ! តើ​ដបពីរនេះ​មួយណា​ទុក​សម្រាប់​ដាក់​ប្រេង និង​មួយ​ណា​ទុក​សម្រាប់​ដាក់​ទឹកខ្មេះ?
ម្ដាយ  ស្រេច​តែកូនឯង!
មួយ​ស្របក់​ក្រោយ​មក​វា​ក៏​ត្រឡប់​មក​ម្ដង​ទៀត។
កូន  ម៉ែ! លុយ ១០០០៛ នេះ តើ​៥០០៛ណាទុក​សម្រាប់​ទិញ​ប្រេង និង​៥០០៛​ណា​ទុក​សម្រាប់​ទិញ​ទឹកខ្មេះ?
ម្ដាយ  ស្រេច​តែកូនឯង!
រួច​ហើយ​វា​ក៏​បាន​ទៅ​ម្ដង​ទៀត ប៉ុន្ដែ​ពេល​វា​មិន​ទាន់​ចេញ​ផុត​ពី​របង​ផ្ទះ​ផង ស្រាប់​តែ​វា​នឹក​ឃើញ​រឿង​មួយ​​ហើយ​ក៏​ត្រឡប់​មក​សួរ​ម៉ែ​វា​ម្ដង​ទៀត។
កូន  ម៉ែ! ពេល​ខ្ញុំ​ទិញ​បាន​ប្រេង និង ទឹកខ្មេះ​ហើយ​តើ​ត្រូវ​ប្រើ​ដៃ​មួយណា​កាន់​ដប​ប្រេង និង​ដៃ​មួយណា​កាន់​ដបទឹក​ខ្មេះទៅ​ម៉ែ?

No comments:

Post a Comment

Post Top Ad