មាន សង្សារពីរនាក់ បានស្រលាញ់គ្នាតាំងពីនៅសិក្សាអនុវិទ្យាល័យមកម្ល៉េះលុះពួកគេ បញ្ចប់ការសិក្សាថ្នាក់ទី១២ពួកគេបានរៀបការ។ ថ្ងៃមួយពេលដែលបុរសជាប្ដីចេញទៅធ្វើការងារនៅខាងក្រៅស្រ្តី ជាប្រពន្ធបាននាំប្រុសជាសាហាយមកនែបនិតស្នេហានៅលើផ្ទះគាប់ជួន ពេលនោះបុរសជាប្ដីបានមកទាន់។ បុរសជាប្ដីនិងបុរសជាសាហាយបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងកោយបុរស ជាប្ដីបានស្រែកថានាងជាប្រពន្ធស្រលាញ់ខ្លួន រីឯបុរសជាសាហាយក៏ប្រកែកថានាងស្រលាញ់ខ្លួនជាងបុរសជាប្ដី។ បុរសទាំងពីរប្រកែកគ្នាយ៉ាងយូរក៏សម្រេចចិត្តធ្វើការប្រកួត បាញ់កាំភ្លើងស្លាប់រស់លុះដល់ពេលរៀបនឹងប្រកួតបុរសទាំងពីរបានឃើញ នារីដែលជាប្រពន្ធហាក់បីដូចជាមិនភ័យព្រួយឬតក់ស្លុតសោះក៏ បានសន្យាគ្នាស្ងាត់ៗដល់ពេលប្រកួតបាញ់គឺធ្វើពុតជាស្លាប់ទាំង អស់គ្នា។ លុះពេលប្រកួតមកដល់បុរសទាំងពីរបានធ្វើពុតជាស្លាប់ទាំងសងខាង ពេលនោះនារីជាប្រពន្ធងើបឈរហើយទះដៃដោយស្រែកថា ៖ “ចេញមក!
បងចេញមក ពួកវាទាំងពីរស្លាប់អស់ហើយ” ៕
Post Top Ad
Saturday, April 7, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment