១១- កូនមាសឪពុក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, May 1, 2018

១១- កូនមាសឪពុក


ក្នុងផែនពសុធានេះ ទាំងពីដើមរហូតមក គ្រប់យ៉ាងជា
របស់គូគ្នា មានងងឹតមានភ្លឺ មានល្អមានអាក្រក់​ ប្រសិនបើ
ឱ្យរើស ចំពោះរបស់​ដែលខ្លួនឯង​ពេញចិត្តហើយគ្រប់គ្នា
រមែងប្រាថ្នា​តែរបស់​ដែលល្អ តែតាមពិតសេចក្ដី​ប្រាថ្នានោះ
គឺទាល់តែមានការប្រព្រឹត្ត​ឱ្យបានល្អត្រឹមត្រូវ​ទើបអាចសម្រេច
ទៅបាន។
ការដើរផ្លូវ ពោលគឺការប្រព្រឹត្ត​ដើម្បីឱ្យបាន​ទៅដល់សេចក្ដីល្អ
សមតាមបំណង​ប្រាថ្នាគឺ «ការស្រឡាញ់​អ្នកដទៃ» ជាការ​
ស្រឡាញ់​ដោយសេចក្ដីរាប់អាន ស្រឡាញ់​ដោយមេត្តា ព្រោះថា
ការស្រឡាញ់​អ្នកដទៃបែបនេះ អាចដោះស្រាយនូវបញ្ហាបាន
ដោយចំពោះគឺបញ្ហាបៀតបៀន​ធើ្វឱ្យលោកនេះមានតែសុខ
សន្តិភាព «មេត្តាជាធម៌​សាងលោក និងទ្រទ្រង់លោក»
ការស្រឡាញ់​អ្នកដទៃ​ដោយធម៌មេត្តានឹងកើតឡើងបាន ឪពុក
សូមប្រាប់ដល់កូនដូចតទៅ៖
១-សូមឱ្យកូនសម្លឹង​មើលអ្នកដទៃ​ដថាជាមិត្តរួមកើត រួមចាស់
រួមស្លាប់​ជាមួយគ្នាទាំងអស់ មិនថាអតីត​ អនាគត ឬបច្ចុប្បន្ន
ឡើយ។
២-សម្លឹង​មើលផ្នែកល្អនៃសត្វលោក និងសម្លឹង​មើលបំណង​
ប្រាថ្នានៃសត្វលោក ដែលចង់បានសេចក្ដីសុខ​ដូចៗគ្នា ព្រម
ទាំង​សម្លឹងមើលសង្ខារ​លោកតាមសេចក្ដីពិតផង។
៣-មានសេចក្ដី​សន្ដោស គឺមានការពេញចិត្ត​តាមមានតាបាន
ជាភូមិឋាន​ក្នុងជីវិត មានបានយ៉ាងណាក៏ព្រមល្មម​យ៉ាងនោះ
មិនប្រកាន់ស្អិត ព្រោះឃើញ​ដល់ហេតុដែលសមគួរ​ជាមួយផល
សូមឱ្យកូនគិតថា «មានក៏ល្អ មិនមានក៏បាន»
ពេញចិត្ត​ចំពោះរបស់ដែល​សមគួរ គឺរបស់ដែល​បានមក​ដោយ
សុចរិត ចិញ្ចឹមជីវិតដោយទ្រព្យ​ត្រជាក់​ត្រជំ។
៤-មានការតាំងចិត្តមាំ ឃើញទោស​នៃសេចក្ដីខ្ជិល ឃើញគុណ
ប្រយោជន៍នៃ​សេចក្ដីព្យាយាម កាលបាន​ជួបនូវ​របស់ដែល​មិន
ជាទីប្រាថ្នា ត្រូវកូនធើ្វទុកក្នុងចិត្តថា លាភយស សុខទុក្ខ
សរសើរនិន្ទា អត់លាភ​អត់យស ជាច្បាប់​ធម្មតារបស់ជីវិត
បើក្ដៅខ្លាំងកូនត្រូវពាក់មួក ឬបាំងឆត្រ កូនមិនត្រូវ​ខឹងប្រទូស្ដ
នឹងក្ដៅឡើយ។
ចំណូចទី១ និងទី២ ជាហេតុជិតនៃចិត្តមេត្តា ចំណុចទី៣
សេចក្ដីសន្ដោស រារាំង​លោភៈ ព្រោះបើលោភៈច្រើននាំឱ្យ
ខូចការរាប់អាន រហូតនាំចូលទៅរកការបៀតបៀន​ទៀតផង
ចំណុចទី៤គឺព្យាយាមជាគូនឹងសន្ដោស ញ៉ាំងជីវិតឱ្យមាន
ស្ថេរភាព ជាប្រយោជន៍ដល់ការ​រក្សានូវ​គុណធម៌ ម្យ៉ាងទៀត
ការមិនញាប់ញ័រ​នឹងលោកធម៌ មិនទាស់ចិត្តជាមួយនឹង​របស់
ធម្មតា ឈ្មោះថា​មានធម៌​ជាទីពឹង​បុគ្គលមានធម៌ជាទីពឹង​
រមែងមិនខឹង​ក្រោធជាមួយអ្នកដទៃឡើយ។ ចូរកូនចាំទុកថា៖
ខឹងក្រោធនឹងអ្នកដទៃ គឺលុតជង្គង់អង្វរសូមសេចក្ដីសុខពី
អ្នកដទៃ ឯការស្រឡាញ់​រាប់អានអ្នកដទៃ​ ជាការចែកនូវ
សេចក្ដីសុខ​ដែលខ្លួនមាន​យ៉ាងសម្បូណ៌ឱ្យដល់​អ្នកដទៃ។
បើកូនចេះស្រឡាញ់​រាប់អាន​អ្នកដទៃប្រកបដោយ​ដោយធម៌
មេត្តា​ហើយ កូននឹង​បាននូវ​សេចក្ដីល្អ​សមតាម​បំណងប្រាថ្នា
បីដូចកូនមាសឪពុក​មានទេវតា​តាមថែរក្សា​អ៊‍ីចឹង​ឯង។
*មេត្តាប្រែថាការរាប់អាន រកអ្នកដែលបានរួមកើតស្លាប់
គ្រប់គ្នា​ប្រាថ្នា​សុខឆាប់ៗ ប្រញាប់ចង់រួចពីទុក្ខា។
សត្វលោកស្រឡាញ់​ខ្លួនឯងណាស់ កិលេសសែនក្រាស់​គ្រប់អាត្មា
ព្រះឱ្យយកខ្លួនជាឧបមា សត្វក្នុង​លោកាប្រាថ្នាសុខ។
អធ្យាស្រ័យសត្វមិនដូចគ្នា ចាត់ចែង​ការងារតាមភូមិស្រុក
ប៉ុន្តែសត្វលោក​ប្រឹងសម្រុក ធើ្វការ​យកសុខដូចតែគ្នា។
កាលណាបានយល់​ដូច្នេះហើយ ចម្លើយដ៏ល្អគឺភាវនា
ចម្រើនមេត្តាច្រូចគង្គា ព្រួយពិសក្លាយជាបុប្ផាស្រស់។


ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក

No comments:

Post a Comment

Post Top Ad