រឿង៖ ឆ័ត្រយោង - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Thursday, May 31, 2018

រឿង៖ ឆ័ត្រយោង


យន្ត ​ហោះ​មួយ​គ្រឿង​ផ្ទុក​មនុស្ស​ប្រាំ​នាក់​។​អ្នក​បើក​បរ​ម្នាក់​ លោក​ប្រធានា​ធិប​តី​ លោក​សាស្រ្ដាចារ្យ​ ព្រះ​សង្ឃ និង​យុវ​សិស្ស​ម្នាក់​។ ​កំពុង​បើក​បរ​ស្រាប់​តែ​អ្នក​បើក​បរ​ប្រកាស  “​យន្ត​ហោះ​មាន​បញ្ហា​សូម​ប្រើ​ឆ័ត្រ​យោង​លោត​ចុះ​ជា​បន្ទាន់​ សូម​ទោស​ឆ័ត្រ​យោង​យើង​មាន​តែ​បួន​”​។ ​ ថា​ហើយ​អ្នក​បើក​បរ​ក៏​ពាក់​សាក់​កាដូ​ឆ័ត្រ​យោង​មួយ​ហើយ​លោត​ចុះ​បាត់​ទៅ​។ ​ឥឡូវ​មាន​ឆ័ត្រ​បី​ប៉ុន្តែ​មាន​មនុស្ស​បួន​នាក់​។​ លោក​ប្រធា​​នា​ធិបតី  “​ខ្ញុំ​ជា​មនុស្ស​សំខាន់​ណាស់​សំរាប់​ប្រទេស​ទាំង​មូល​ដូច្នេះ​ខ្ញុំ​ត្រូវ ​តែ​រស់​”​។​ ថា​ហើយ​លោក​ក៏​ពាក់​សាក់​កា​ដូ​មួយ​ហើយ​លោត​ចុះ​ទៅ​បាត់​ដែរ​។​ លោក​សាស្រ្តា​ចារ្យ​រញី​រញ័រ​កញ្ឆក់​យក​សាក់​កា​ដូ​មួយ​មក​ពាក់  “​ខ្ញុំ​ជា​អ្នក​ឆ្លាត​ជាង​គេ​ខ្ញុំ​ត្រូវ​តែ​រស់​”​និយាយ​ហើយ​ក៏​លោត​ចុះ​ បាត់​ទៅ​។ ​ព្រះ​សង្ឃ ៖ “​ញោម យក​ឆ័ត្រ​ដែល​នៅ​សល់​មួយ​លោត​ទៅ​ចុះ​…​”​។​ យុវសិស្ស  “​ប៉ុន្តែ​តេជ​គុណ​ឆ័ត្រ​យោង​នៅ​សល់​ដល់​ទៅ​ពីរ​!​”​។​ព្រះ​សង្ឃ​សួរ  “​ហ្អាក​!​ម៉េច​បាន​សល់​ពីរ​?​”​។​ “​អ្នក​ឆ្លាត​ជាង​គេ​គាត់​ច្រឡំ​យក​សាក់​កាដូ​ខ្ញុំ​”​៕

No comments:

Post a Comment

Post Top Ad