រឿង៖ ឆ្អឹងដែកស្បែកស្ពាន់ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Thursday, May 31, 2018

រឿង៖ ឆ្អឹងដែកស្បែកស្ពាន់


មាន ​សេដ្ឋី​ម្នាក់​បាន​រៀន​ចេះ​វិជ្ជា​ឆ្អឹងដែក​ស្បែកស្ពាន់ ហើយ​គាត់​ធ្លាប់​ត្រូវ​គេ​ធ្វើឃាត​ពីរ​បីដង​មក​ហើយ ដោយ​ប្រើ​កាំភ្លើង កាំបិត តែ​គាត់​នៅ​តែ​មិន​ស្លាប់ ។ ១០ឆ្នាំ​ក្រោយ​មក គាត់​មាន​ជំងឺ​ក្រលាន ត្រូវ​ធ្វើ​ការ​វះកាត់​ជា​បន្ទាន់ 
ប្រពន្ធ : លោក​គ្រូពេទ្យ​ជួយ​ប្ដី​ខ្ញុំ​ផង 
គ្រូពេទ្យ : បាន​! ប៉ុន្តែ​យើង​ត្រូវ​មាន​ក្រលាន​ប្ដូរ 
ប្រពន្ធ : ខ្ញុំ​ព្រម​បរិច្ចាក​ក្រលាន​ខ្ញុំ​ឱ្យ​គាត់ 
ដល់ពេល​វះកាត់​គ្រូពេទ្យ​ប្រើ​កាំបិត ១០ សម្រាប់​វះកាត់ ប៉ុន្តែ​នៅ​ពេល​ដែល​វះកាត់ គឺ​មិន​មុត​សោះ ថែម​ទាំង​បាក់​កាំបិត​គ្រូពេទ្យ​ទៀត​ផង ពេទ្យ​ក៏​សួរ​គាត់​ថា :
ពេទ្យ : អ្នកស្រី ខ្ញុំ​ឆ្ងល់​ថា​ស្បែក​ប្ដី​អ្នកស្រី​ស្វិត​ម្ល៉េះ​?
ប្រពន្ធ : អូ​…​! ខ្ញុំ​ភ្លេច​ប្រាប់​លោក​ថា​ប្ដី​របស់​ខ្ញុំ​ជា​មនុស្ស​ឆ្អឹងដែក​ស្បែកស្ពាន់
ពេទ្យ : អញ្ចឹង​សូម​អ្នកស្រី​រៀបចំ​បុណ្យសព​ឱ្យ​ប្ដី​អ្នកស្រី​តែ​ម្ដង​ទៅ​… 

No comments:

Post a Comment

Post Top Ad