*ព្រះគុណរបស់ម៉ែ
ជា ជម្រកមនោរម្យទ្រនំកូន
ព្រះ ម៉ែយកខ្នងបាំងកម្ដៅថ្ងៃ យកទ្រូងថ្លើមថ្លៃ ធើ្វទី ជម្រក
គុណ ម៉ែជាម្លប់ឱ្យកូនបានជ្រក ខ្នងម៉ែពងពកកូនសុខ មនោរម្យ។
របស់ សំខាន់គឺខ្លួនប្រាណម៉ែ តែ ម៉ែ បង្វែរ យក ជា ទ្រនំ។
ម៉ែ ខ្លាចព្យុះភ្លៀងចាញ់ខ្លាចកូនយំ កូនរស់បានធំម៉ែលាចាក កូន។

—————————-៚—————————-
*ព្រះគុណរបស់ឪ
ជា ឋានព្រហ្មជំរំកូន
ព្រះបង្កើតកូនមានឈ្មោះថាឪ មិនមែនព្រះនៅក្នុងសួគ៌ា ឋាន
គុណ ឪមាននៅក្នុងចិត្តសន្ដាន កូនបានសុខសាន្តព្រោះឪជាព្រហ្ម។
របស់ ពិសេស គឺកូន ឪ ពិត ឪ ប្ដូរ ជីវិត ប្រឹង សាង ជំរំ
ឪធើ្វការខ្លាំងនឿយហត់ប៉ុនភ្នំ តែសុខមនោរម្យព្រោះឃើញមុខកូន។

*ម៉ែឪនឹកកូន កូនទៅនៅញៀនថ្នាំម៉ា
ម៉ែ សម្រាលកូនឪអរខ្លាំង ចិត្ត តាំង សច្ចា ចិញ្ចឹម កូន
ឪ នឿយយ៉ាងណាបិទមាត់សូន្យ ពេលនឹកដល់កូន ចិត្តត្រាច់ទៅ។
នឹក ដល់កូនខ្លាំងឪខំប្រឹង សម្លឹង កិច្ចការ ចិត្តជាប់ នៅ
កូន អើយថ្ងៃនេះឪទុក្ខជ្រៅ ព្រោះឮកូនទៅ ញៀនថ្នាំម៉ា។
ដំណឹងនេះកាច ក្រៃអាក្រក់ ដូច មច្ចុ ឆក់ ផ្ដាច់ សង្ខារ
កូនមាសឪពុក សូមមេត្តា ករុណា ម៉ែឪ ត្រង់ នេះ ផង។

No comments:
Post a Comment