៧១- កូនមាសឪពុក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, May 1, 2018

៧១- កូនមាសឪពុក


មាតាបិតាគឺជាព្រះព្រហ្មចាំផ្ទះរបស់កូន មាតា​បិតាគឺជា
ព្រហ្មមុខ ៤ ពិតៗ ព្រោះមាតាបិតាមានព្រហ្មវិហារ៤យ៉ាង
គឺមេត្តា ករុណា មុទិតា និងឧបេក្ខា។
មាតាបិតាប្រាថ្នាឱ្យកូនមានសេចក្ដីសុខ ទើបហាមកូនមិន
ឱ្យធើ្វអំពើបាបដែលជាអំពើខុសទាំងច្បាប់ ខុសទាំងសីលធម៌
ព្រោះថាបើកូនប្រព្រឹត្តធើ្វនូវអំពើបាបអាក្រក់ផ្សេងៗហើយ
កូនរមែងទៅជាមនុស្សថោកទាប ទៅជាអ្នកទោស ទៅជា
មនុស្សដែលសង្គមស្អប់ខ្ពើម មាតាបិតាមិនប្រាថ្នាឱ្យកូនរបស់
ខ្លួនក្លាយទៅជាបែបហ្នឹងឡើយ មាតាបិតាខ្លោចផ្សាក្នុងចិត្ត
ណាស់ កាលបើកូនរបស់ខ្លួនត្រូវគេចាប់យកទៅធើ្វទារុណកម្ម
ព្រោះហេតុដូច្នោះ ទើបមាតាបិតាខំប្រឹងទូន្មានកូនមិនឱ្យធើ្វ
នូវអំពើអាក្រក់ផ្សេងៗដែលជាអំពើបាប។
មាតាបិតាប្រាថ្នាឱ្យកូនមានសេចក្ដីសុខ ទើបដាស់តឿនកូន
ឱ្យប្រព្រឹត្តនូវអំពើល្អ កាលណាកូនប្រព្រឹត្តល្អហើយ អ្នកផង
ទាំងពួងក៏ចូលចិត្ត ស្រឡាញ់រាប់អានពោលសរសើរ មាតាបិតា
សប្បាយចិត្តណាស់ កាលបើមានអ្នកដទៃសរសើរកូនរបស់
ខ្លួន ម្យ៉ាងទៀត មាតាបិតារមែងហួងហែងអនាគតរបស់កូន
ប្រាថ្នាឱ្យកូនបានទៅកាន់សុគតិភព ដោយការប្រព្រឹត្តនូវ
សុចរិតកម្មរបស់កូនខ្លួនឯងផ្ទាល់ ព្រោះហេតុដូច្នវ ទើប
មាតាបិតាខំប្រឹងអប់រំទូន្មាននិងដឹកនាំកូនឱ្យធើ្វនូវបុណ្យ
ពំពេញកុសលផ្សេងៗ។
មាតាបិតាប្រាថ្នាឱ្យកូនមានសេចក្ដីសុខ ដោយបានដឹងខ្លួន
ច្បាស់ថា ខ្លួនជាមាតាបិតាមិនអាចនៅគ្រប់គ្រងកូនប្រុសស្រី
បានរហូតឡើយ ព្រោះហេតុដូច្នេះហើយ ត្រូវឱ្យកូនសិក្សា
បានរហូតឡើយ ព្រោះហេតុដូច្នេះហើយ ត្រូវឱ្យកូនសិក្សា
រៀនសូត្រ ស្វែងរកចំណេះដឹងមកដាក់ខ្លួន ឱ្យកូនមានវិជ្ជា
ក្នុងខ្លួន មានខ្លួនឯងជាទីពឹងតទៅ ជាធម្មតាមាតាបិតាដែល
មានកូនល្ងង់ វាលំបាកក្រៃលែងជាងមានរោគក្នុងខ្លួនឯងទៅ
ទៀត ដូច្នេះ ជាចាំបាច់បំផុត មាតាបិតាត្រូវតែឱ្យកូនចូល
សាលា បានសិក្សារៀនសូត្រ។
មនុស្សយើងមិនអាចកសាងខ្លួនបានឡើយ បើជាមនុស្សល្ង់
មិនមាននូវចំណេះវិជ្ជាទេនោះ។
មនុស្សល្អហើយចេះតែល្អតៗទៅ ដោយអាស្រ័យហេតុពីរ
យ៉ាង ៖
១-ស្វែងរកវិជ្ជាមកដាក់ខ្លួន ព្រមទាំងបានចេះដឹង​អំពីហេតុនៃ
សេចក្ដីវិនាស និងហេតុនៃសេចក្ដីចម្រើនទៀតផង។
២-បដិបត្តិជាប្រចាំ ពោលគឺការប្រព្រឹត្តតាមការដែលខ្លួនបាន
ចេះដឹងនោះ ដោយសេចក្ដីមិនប្រមាទ។
កូនមាសឪពុក មិនត្រូវខឹង​ក្រោធនឹងពាក្យដាស់តឿនក្រើន
រំលឹករបស់មាតាបិតាឡើយ កូនត្រូវ​យល់ថាមាតាបិតាមិន
អាចចេះតែស្រឡាញ់កូន ហើយបណ្ដោយកូនឱ្យដើរក្នុង
ផ្លូវនៃសេចក្ដីវិនាសនោះឡើយ។
សេចក្ដីស្រឡាញ់កូនវាជាអាវុធមុខពីរ បើស្រឡាញ់ដោយខ្វះ
បញ្ញា ពោលគឺ ខ្វះការគ្រប់គ្រងកូនឱ្យបានដិតដល់ និងការ
ដែលចេះតែបណ្ដែតបណ្ដោយតាមចំណង់ របស់កូនសេចក្ដី
ស្រឡាញ់បែបនេះ វាជាការប្រហារនូវសេចក្ដីសុខរបស់កូន
ផង ប្រហារនូវសេចក្ដីសុខរបស់ខ្លួនឯងផង ព្រោះហេតុដូច្នេះ
ហើយ ទើបព្រហ្មវិហារធម៌របស់មាតាបិតាដែលមានទៅលើ
បុត្រធីតា គឺត្រូវឱ្យគ្រប់ ៤ ។
មាតាបិតា មិនត្រូវមានត្រឹមតែមេត្តា ករុណា និង មុទិតានោះ
ទេ ត្រូវចេះមានឧបេក្ខាផង ឧបេក្ខាដែលមានដោយត្រឹមត្រូវ
ទៅបាននោះ លុះត្រាតែមាតាបិតាមានបញ្ញាយល់ត្រូវនូវ
ច្បាប់របស់ធម្មជាតិ។
ជីវិតសត្វលោកទាំងអស់គឺជាធម្មៈ បានដល់ធម៌ ដែលប្រព្រឹត្ត
ទៅតាមហេតុ ដូច្នេះកូនប្រុសស្រីមិនអាចសម្រេចបាននូវអ្វីៗ
គ្រប់យ៉ាងទៅតាមការប្រាថ្នារបស់ខ្លួនឯងឡើយ មាតាបិតាក៏
មិនអាចឱ្យសម្រេចបានគ្រប់យ៉ាងដែរ សរុបសេចក្ដីមកគឺថា
កូនប្រុសស្រីមិនមែនរស់នៅតែជាមួយមាតាបិតានោះទេ គឺ
រស់នៅជាមួយច្បាប់ផង ទាំងច្បាប់របស់សង្គម ដែលជា
មាតាបិតាមិនអាចមានតែមេត្តា ករុណា និងមុទិតាបាននោះ
ព្រោះកូនប្រុសស្រីមិនមែនរបស់នៅតែជាមួយខ្លួនដែលជា
មាតាបិតាឡើយ។
ឧបេក្ខារបស់មាតាបិតា ដែលជាឧបេក្ខាព្រហ្មវិហារមិនមែន
បានសេចក្ដីថា មិនរវល់ មិនខ្វល់ ធើ្វប្រងើយៗដោយឥត
យកចិត្តទុកដាក់នោះឡើយ ការព្រងើយរបៀបនេះគឺជា
ឧបេក្ខាក្នុងសេចក្ដីល្ងង់ទៅវិញទេ។
ឧបេក្ខាព្រហ្មវិហារជាគុណដ៏ក្រៃលែង ជាធម្មតាមុខព្រហ្ម
ទាំង៤ មិនមែនល្អតែ៣ ឯមុខមួយទៀតអាក្រក់នោះឡើយ។
ឧបេក្ខាព្រហ្មវិហារមិនមជាឧបេក្ខាវេទនាទេ អង្គធម៌គឺ
តត្រមជ្ឈត្តតាចេតសិក ជាសោភណធម៌មួយដែលល្អជានិច្ច
មាតាបិតាដែលមានឧបេក្ខាព្រហ្មវិហាររមែងតែងតែសម្លឹង
មើលជីវិតរបស់កូន ដោយការចេះដឹងក្នុងហេតុផលនៃជីវិត
ហើយតែងតែអប់រំកូនឱ្យចេះរស់នៅជាមួយនឹងច្បាប់
បង្ហាត់បង្រៀនកូនឱ្យចេះមានខ្លួនជាទីពឹង ប្រាប់កូនពី
ហេតុនៃសេចក្ដីវិនាសនិងហេតុនៃសេចក្ដីចម្រើន។
ព្រហ្មវិហារធម៌៤ ត្រូវចែកជាពីរចំណែកគឺ មេត្តាករុណា
និងមុទិតាជាចំណែក១ ឯឧបេក្ខាជាចំណែក១ ចំណែក១
ខាងដើមគឺ បានចិញ្ចឹមកូនឱ្យរស់ ឱ្យការកក់ក្ដៅដល់កូន
គ្រប់គ្រាគ្រប់ពេលវេលា ឯចំណែក១ទៀតគឺឧបេក្ខា
ជាការសម្លឹងមើលដំណើរជីវិតរបស់កូន ហើយញ៉ាំងឱ្យ
កូនចេះរស់នៅដោយខ្លួនឯង ធម៌ទាំង២ចំណែកនេះ
មិនអាចបែកគ្នា ឬថាមានតែមួយចំណែកបានឡើយ
ព្រោះថាបើមានតែឧបេក្ខាព្រហ្មវិហារ កូនរមែងកម្សត់
រងាតែលតោល ប៉ុន្តែបើមានតែមេត្តា ករុណា និងមុទិតា
កូនប្រាកដជាមិនចេះក្រោកឈរដោយខ្លួនឯងឡើយ
ពោលគឺត្រូវខ្វះសមត្ថភាពដើម្បីជាទីពឹងឱ្យដល់ខ្លួនឯង
ក្លាយទៅជាមនុស្សពិការទាំងដែលមានអវយវៈគ្រប់គ្រាន់
ឬក្លាយទៅជាជនទុច្ចរិត។
មាតាបិតាជាព្រះព្រហ្មរបស់កូន ដោយព្រហ្មវិហារធម៌៤
យ៉ាងគឺ មានទាំងចំណែកស្រឡាញ់ដោយមេត្តា មានទាំង
ចំណែកទីពឹងឱ្យកូនប្រាសចាកទុក្ខ ដោយករុណាមានទាំង
ចំណែកចិត្តទន់ភ្លន់ ទោរទន់ជាមួយកូនដោយមុទិតានិងមាន
នូវចំណែកបណ្ដុះបណ្ដាល បង្វឹកបង្ហាត់ឱ្យកូនចេះរស់នៅ
ក្នុងលោកបានដោយខ្លួនឯងគឺ ឧបេក្ខាព្រហ្មវិហារជាគម្រប់៤។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក

No comments:

Post a Comment

Post Top Ad