*មាតាបិតា
ជាគ្រូអាចារ្យ ដំបូងបង្អស់
បង្ហាត់បង្ហាញ ដោយចិត្តស្ម័គ្រស្មោះ ឱ្យចេះបៅដោះ
បានរស់ដល់ធំ។
បង្រៀនគ្រប់មុខ ជុះនោមហូបចុក ពុកចែវម៉ែអុំ
ម៉ែឪប្រឹងណាស់ រ៉ាប់ខ្លួនជាខ្ញុំ ជួយឱ្យកូនធំ
នាំកូនរកត្រើយ។
បង្ហាត់មារយាទ ប្រាប់ឱ្យស្គាល់ញាតិ យកគុណជាខ្នើយ
សុចរិតជាមុង ស្មោះត្រង់កប់ល្ហើយ ការមិនកន្ដើយ
យកជាកន្ទេល។
បង្ហាត់សម្ដី ឱ្យកូនប្រុសស្រី និយាយដឹងពេល
ប្រដៅឱ្យក្រោក កុំនៅដេកទ្រេល ងូតដឹកដុសក្អែល
ម៉ែប្រាប់ទាំងអស់។
បង្ហាត់បង្ហាញ ដោយចិត្តស្ម័គ្រស្មោះ ឱ្យចេះបៅដោះ
បានរស់ដល់ធំ។
បង្រៀនគ្រប់មុខ ជុះនោមហូបចុក ពុកចែវម៉ែអុំ
ម៉ែឪប្រឹងណាស់ រ៉ាប់ខ្លួនជាខ្ញុំ ជួយឱ្យកូនធំ
នាំកូនរកត្រើយ។
បង្ហាត់មារយាទ ប្រាប់ឱ្យស្គាល់ញាតិ យកគុណជាខ្នើយ
សុចរិតជាមុង ស្មោះត្រង់កប់ល្ហើយ ការមិនកន្ដើយ
យកជាកន្ទេល។
បង្ហាត់សម្ដី ឱ្យកូនប្រុសស្រី និយាយដឹងពេល
ប្រដៅឱ្យក្រោក កុំនៅដេកទ្រេល ងូតដឹកដុសក្អែល
ម៉ែប្រាប់ទាំងអស់។
—————-៚———————
*ប្រាប់ឱ្យកូនធើ្វល្អ
ស្លៀកពាក់សគឺចិត្តស្មោះ
ប្រដៅឥតមានខ្ចោះ ដូចគេច្រោះយកទឹកថ្លា។
អប់រំក្រើនរំលឹក ទោះល្ងាចព្រឹកឪទេសនា
ប្រាប់ឱ្យកូនឧស្សាហ៍ ធើ្វកិច្ចការជាកល្យាណ។
សុចរិតថ្លៃជាងពេជ្រ កុំបំភ្លេចចោលខ្លួនប្រាណ
មនុស្សថ្លៃពន់ប្រមាណ កុំចោលប្រាណដូរយកប្រាក់។
ចោលប្រាណស្មើលក់ខ្លួន ឪពោលផ្ទួនឱ្យប្រចក្ស
មនុស្សយើងថ្លៃជាងប្រាក់ ត្រូវទុកដាក់ខ្លួនឱ្យល្អ។
ប្រដៅឥតមានខ្ចោះ ដូចគេច្រោះយកទឹកថ្លា។
អប់រំក្រើនរំលឹក ទោះល្ងាចព្រឹកឪទេសនា
ប្រាប់ឱ្យកូនឧស្សាហ៍ ធើ្វកិច្ចការជាកល្យាណ។
សុចរិតថ្លៃជាងពេជ្រ កុំបំភ្លេចចោលខ្លួនប្រាណ
មនុស្សថ្លៃពន់ប្រមាណ កុំចោលប្រាណដូរយកប្រាក់។
ចោលប្រាណស្មើលក់ខ្លួន ឪពោលផ្ទួនឱ្យប្រចក្ស
មនុស្សយើងថ្លៃជាងប្រាក់ ត្រូវទុកដាក់ខ្លួនឱ្យល្អ។
—————-៚———————
*សុចរិតត្រឹមត្រូវនៅក្នុងខ្លួន
ជាទីជ្រកពួនសត្វនិករ
មរតកម៉ែឪពន្លឺស ត្រាច់ចរតាមចិត្តជាប់រហូត។
ទ្រព្យដែលសំខាន់គឺឪវាទ អប់រំឱ្យឆ្លាតចិត្តកូនស្លូត
មរតកអស្ចារ្យធម៌ក្រៃកូដ កុំឱ្យរបូតពីខ្លួនឡើយ។
សច្ចៈ ខន្តី កតញ្ញូ ធម៌បីជាគ្រូថែកូនហើយ
កូនមាសឪពុកនឹងសះស្បើយ ជារោគដល់ត្រើយផុតទុក្ខា។
ចិត្តល្អក្រណាស់មិនអាចយក មាសប្រាក់ទៅរកទិញនៅផ្សារ
ប៉ុន្តែចិត្តល្អកើតដោយសារ មាតាបិតាប្រៀនប្រដៅ។
ព្រោះហេតុដូច្នេះកូនមាសឆ្អិន កូនគិតឱ្យប៉ិនកុំឱ្យឆៅ
ឱវាទនិងប្រាក់ណាឆោមឆ្លៅ តើកូនសំដៅមួយណាជាង។
មរតកម៉ែឪពន្លឺស ត្រាច់ចរតាមចិត្តជាប់រហូត។
ទ្រព្យដែលសំខាន់គឺឪវាទ អប់រំឱ្យឆ្លាតចិត្តកូនស្លូត
មរតកអស្ចារ្យធម៌ក្រៃកូដ កុំឱ្យរបូតពីខ្លួនឡើយ។
សច្ចៈ ខន្តី កតញ្ញូ ធម៌បីជាគ្រូថែកូនហើយ
កូនមាសឪពុកនឹងសះស្បើយ ជារោគដល់ត្រើយផុតទុក្ខា។
ចិត្តល្អក្រណាស់មិនអាចយក មាសប្រាក់ទៅរកទិញនៅផ្សារ
ប៉ុន្តែចិត្តល្អកើតដោយសារ មាតាបិតាប្រៀនប្រដៅ។
ព្រោះហេតុដូច្នេះកូនមាសឆ្អិន កូនគិតឱ្យប៉ិនកុំឱ្យឆៅ
ឱវាទនិងប្រាក់ណាឆោមឆ្លៅ តើកូនសំដៅមួយណាជាង។
—————-៚———————
៚បាបានំ អករណំ សុខំ
វស្សា ឬ ប្រាំង ព្រះពុទ្ធ យាង
ត្រាច់ត្រាស់ប្រាប់ថាបាបត្រូវជៀសវាង
នោះទើប មិនឃ្វាង ពី សេចក្ដីសុខ។
វស្សា ឬ ប្រាំង ព្រះពុទ្ធ យាង
ត្រាច់ត្រាស់ប្រាប់ថាបាបត្រូវជៀសវាង
នោះទើប មិនឃ្វាង ពី សេចក្ដីសុខ។
៚សុខោ បុញ្ញស្ស ឧច្ចយោ
កូន កុំ ធើ្វ ចោរ ហើយ កុំ សំកុក
ត្រូវ សន្សំ បុណ្យ ទើប កូន បាន សុខ
កុំចង់ ស្រណុក ព្រោះ ខ្ជិលឱ្យសោះ។
កូន កុំ ធើ្វ ចោរ ហើយ កុំ សំកុក
ត្រូវ សន្សំ បុណ្យ ទើប កូន បាន សុខ
កុំចង់ ស្រណុក ព្រោះ ខ្ជិលឱ្យសោះ។
៚អព្យាបជ្ឈំ សុខំ លោកេ
ក្នុង លោក ទំនេរ ពីការ ឈ្លោះ ទាស់
កូន រស់ បាន សុខ គ្រប់ គ្នា ទាំងអស់
ព្រោះ គ្មានទំនាស់ អស់ការ ព្យាបាទ។
ក្នុង លោក ទំនេរ ពីការ ឈ្លោះ ទាស់
កូន រស់ បាន សុខ គ្រប់ គ្នា ទាំងអស់
ព្រោះ គ្មានទំនាស់ អស់ការ ព្យាបាទ។
៚សុខំ យាវ ជរា សីលំ
សីល មាន កម្លាំង ច្បាំង តាមក្បួនខ្នាត
ដណ្ដើម បាន សុខ កូន រស់ បាន ស្អាត
សុខ ឥត ភ្លាត់ ប្លាត ដរាប ដល់ចាស់។
សីល មាន កម្លាំង ច្បាំង តាមក្បួនខ្នាត
ដណ្ដើម បាន សុខ កូន រស់ បាន ស្អាត
សុខ ឥត ភ្លាត់ ប្លាត ដរាប ដល់ចាស់។
៚សុខា មត្តេយ្យតា លោកេ
កូន គិត គ្នាន់គ្នេរ កុំ ឱ្យ មាន ខ្វះ
ប្រណិប័តន៍ មាតា ដោយ ដឹង គុណ ច្បាស់
បានបុណ្យច្រើនណាស់សុខសាន្តក្នុងលោក។
កូន គិត គ្នាន់គ្នេរ កុំ ឱ្យ មាន ខ្វះ
ប្រណិប័តន៍ មាតា ដោយ ដឹង គុណ ច្បាស់
បានបុណ្យច្រើនណាស់សុខសាន្តក្នុងលោក។
៚អថោ បេត្តេយ្យតា សុខា
ម្យ៉ាង ទៀត កូន ណា ប្រាថ្នា មាន ជោគ
ប្រណិត័តន៍ បិតា ថ្លៃថ្លា ប្រយោគ មាន
ភ័ព បាន ភោគ ជា រោគ ជួប សុខ ។
ម្យ៉ាង ទៀត កូន ណា ប្រាថ្នា មាន ជោគ
ប្រណិត័តន៍ បិតា ថ្លៃថ្លា ប្រយោគ មាន
ភ័ព បាន ភោគ ជា រោគ ជួប សុខ ។
៚សុខា សទ្ធម្មទេសនា
វាចា ថ្លៃថ្លា កាប់ ឆ្ការ ស្មាញ ស្មុគ
ការ សម្ដែង ធម៌ នាំ មក នូវ សុខ
បំផ្លាញ សម្បុក ខ្មាំង អវិជ្ជា។
វាចា ថ្លៃថ្លា កាប់ ឆ្ការ ស្មាញ ស្មុគ
ការ សម្ដែង ធម៌ នាំ មក នូវ សុខ
បំផ្លាញ សម្បុក ខ្មាំង អវិជ្ជា។
៚សុខា សង្ឃស្ស សាមគ្គិ
ក្រុម ពួក សង្ឃ ជី មូល មីរ រួម គ្នា
មិន មាន បែក បាក់ ចាក់ រុក ខ្ទរខ្ទារ
នេះ ហើយ គឺជា ជំរំ សុខសាន្ត ។
ក្រុម ពួក សង្ឃ ជី មូល មីរ រួម គ្នា
មិន មាន បែក បាក់ ចាក់ រុក ខ្ទរខ្ទារ
នេះ ហើយ គឺជា ជំរំ សុខសាន្ត ។
៚ចិត្តំ គុត្តំ សុខាវហំ
ព្យាយាម ដេញ ខ្មាំង ពី ចិត្តសន្ដាន
គ្រប់គ្រងស្ងួនចិត្តដោយកម្មកល្យាណ
នាំសុខមកបានក្សេមក្សាន្តពេកក្រៃ។
ព្យាយាម ដេញ ខ្មាំង ពី ចិត្តសន្ដាន
គ្រប់គ្រងស្ងួនចិត្តដោយកម្មកល្យាណ
នាំសុខមកបានក្សេមក្សាន្តពេកក្រៃ។
៚សុខោ បញ្ញាបដិលាភោ
បានលាភ ថ្លៃថ្នូរ ជាង កែវចរណៃ
គឺ បាន បញ្ញា ភ្លឺ ច្បាស់ ជាង ថ្ងៃ
ឆ្លង កាត់ ភពត្រៃ ប្រពៃសុខសាន្ត។
បានលាភ ថ្លៃថ្នូរ ជាង កែវចរណៃ
គឺ បាន បញ្ញា ភ្លឺ ច្បាស់ ជាង ថ្ងៃ
ឆ្លង កាត់ ភពត្រៃ ប្រពៃសុខសាន្ត។
៚សុខោ ពុទ្ធានមុប្បាទោ
ព្រះពុទ្ធង្កូរ ពោពេញ ក្លាហាន
កសាង បារមី សិរី ថ្កើងថ្កាន
រហូត ដល់បាន ត្រាស់ ជា ព្រះពុទ្ធ។
ព្រះពុទ្ធគ្រប់អង្គត្រាស់ដឹងក្នុងលោក
មានជ័យ មានជោគ ប្រាជ្ញា មោះមុត
ព្រះអង្គ ឈ្នះមារ នៅ ពេល ប្រយុទ្ធ
ដោយ សាស្ដ្រាវុធ មុតគ្មាន អ្វីដូច។
ទ្រង់ត្រាស់ដឹងហើយនាំមកនូវសុខ
បំបែក សម្បុក ទិដ្ឋិ កំហូច
ដោយ ធម៌ទេសនា ភ្លឺថ្លា រុងរោចន៍
សុខ គ្មាន អ្វី ដូច គឺ ព្រះនិព្វាន។
ព្រះពុទ្ធង្កូរ ពោពេញ ក្លាហាន
កសាង បារមី សិរី ថ្កើងថ្កាន
រហូត ដល់បាន ត្រាស់ ជា ព្រះពុទ្ធ។
ព្រះពុទ្ធគ្រប់អង្គត្រាស់ដឹងក្នុងលោក
មានជ័យ មានជោគ ប្រាជ្ញា មោះមុត
ព្រះអង្គ ឈ្នះមារ នៅ ពេល ប្រយុទ្ធ
ដោយ សាស្ដ្រាវុធ មុតគ្មាន អ្វីដូច។
ទ្រង់ត្រាស់ដឹងហើយនាំមកនូវសុខ
បំបែក សម្បុក ទិដ្ឋិ កំហូច
ដោយ ធម៌ទេសនា ភ្លឺថ្លា រុងរោចន៍
សុខ គ្មាន អ្វី ដូច គឺ ព្រះនិព្វាន។
៚សុខា សទ្ធា បតិដ្ឋិតា
កូន ស្ដាប់ ទេសនា សាស្ដា ទូន្មាន
បាន នូវ សទ្ធា ក្នុង ព្រះទ្រង់ញាណ
កូន បានជិះ យាន មាន ព្រះនាំផ្លូវ។
សទ្ធាតាំង មាំ ក្នុង ចិត្តសន្ដាន
កូន ពិតជា បាន ផុត រឿង អាស្រូវ
ជិះ យាន មាន សុខ សម្រុក ឆ្ពោះផ្លូវ
មគ្គល្អ ពេកកូវ ទៅ ទី ផុតស្លាប់។
សទ្ធា ជា ទ្រព្យ ថ្លៃថ្លា បវរ
ជាទ្រព្យត្រាច់ចរ ជាប់ក្នុងចិត្តស្រាប់
មាន គូ បញ្ញា ចាត់ការ ចំណាប់
ដល់ទីផុតស្លាប់អស់ការស្រេកឃ្លាន។
កូន ស្ដាប់ ទេសនា សាស្ដា ទូន្មាន
បាន នូវ សទ្ធា ក្នុង ព្រះទ្រង់ញាណ
កូន បានជិះ យាន មាន ព្រះនាំផ្លូវ។
សទ្ធាតាំង មាំ ក្នុង ចិត្តសន្ដាន
កូន ពិតជា បាន ផុត រឿង អាស្រូវ
ជិះ យាន មាន សុខ សម្រុក ឆ្ពោះផ្លូវ
មគ្គល្អ ពេកកូវ ទៅ ទី ផុតស្លាប់។
សទ្ធា ជា ទ្រព្យ ថ្លៃថ្លា បវរ
ជាទ្រព្យត្រាច់ចរ ជាប់ក្នុងចិត្តស្រាប់
មាន គូ បញ្ញា ចាត់ការ ចំណាប់
ដល់ទីផុតស្លាប់អស់ការស្រេកឃ្លាន។
៚ហីនំ ធម្មំ ន សេវេយ្យ
ទំនាស់ កាប់ចាក់ រំលោភ ឈ្លានពាន
ល្មើស គុណ ម៉ែ ឪ ទ្រុស្ដ ព្រះទ្រង់ញាណ
ទ្រុស្ដ នៅ ត្រ់ង ហ៊ាន បំពា សិក្ខា។
ធម៌ ថោក ទាំងនេះ គឺ សែន ហីនំ
ស៊ី បាយ បោក ថ្នាំង ខ្មាំង នឹង សាសនា
កូន ឪ មិន ត្រូវ សេពគប់ ឡើយ ណា
បាលី ពោល ថា ន សេវេយ្យ។
ធម៌ថោកមានច្រើនកើតកើនខ្លាំងណាស់
ទាំង ក្មេង ទាំង ចាស់ ប្រព្រឹត្ត ឥត អាក់
សេពគប់ ធម៌ ខ្មៅ ចាញ់ អំណាច ប្រាក់
ជាប់ ខ្នោះ ច្រវាក់ អន្ទាក់ កាមគុណ។
ទំនាស់ កាប់ចាក់ រំលោភ ឈ្លានពាន
ល្មើស គុណ ម៉ែ ឪ ទ្រុស្ដ ព្រះទ្រង់ញាណ
ទ្រុស្ដ នៅ ត្រ់ង ហ៊ាន បំពា សិក្ខា។
ធម៌ ថោក ទាំងនេះ គឺ សែន ហីនំ
ស៊ី បាយ បោក ថ្នាំង ខ្មាំង នឹង សាសនា
កូន ឪ មិន ត្រូវ សេពគប់ ឡើយ ណា
បាលី ពោល ថា ន សេវេយ្យ។
ធម៌ថោកមានច្រើនកើតកើនខ្លាំងណាស់
ទាំង ក្មេង ទាំង ចាស់ ប្រព្រឹត្ត ឥត អាក់
សេពគប់ ធម៌ ខ្មៅ ចាញ់ អំណាច ប្រាក់
ជាប់ ខ្នោះ ច្រវាក់ អន្ទាក់ កាមគុណ។
៚បមាទេន ន សំវសេ
កូន ត្រូវ រិះរេ គិត ទុក ជា មុន
រៀប ចំ ជីវិត ឱ្យ ផុត ទារុណ
បុណ្យ ជា ដើមទុន រួច ចាក ធម៌ ថោក។
កូន ត្រូវ រិះរេ គិត ទុក ជា មុន
រៀប ចំ ជីវិត ឱ្យ ផុត ទារុណ
បុណ្យ ជា ដើមទុន រួច ចាក ធម៌ ថោក។
កូន ឪ មិន ត្រូវ រស់ ដោយ ប្រមាទ
ត្រូវ ខំ សង្វាត កុំ ឱ្យ ចាញ់ បោក
តណ្ហា ក្នុង ចិត្ត បង្កើត ទុក្ខ សោក
កូន ព្យាយាម ក្រោក សម្លឹងធម៌ ពិត។
ត្រូវ ខំ សង្វាត កុំ ឱ្យ ចាញ់ បោក
តណ្ហា ក្នុង ចិត្ត បង្កើត ទុក្ខ សោក
កូន ព្យាយាម ក្រោក សម្លឹងធម៌ ពិត។
បើ កូន មិន ក្រោក ពិត ជា លំបាក
បញ្ហា ឥត ស្រាក ឆាកល្ខោន ជីវិត
កំព្រា ទីពឹង ក្នុង ភព ងងឹត
មោហៈ រួបរឹត ពិត ជា វង្វេង។
បញ្ហា ឥត ស្រាក ឆាកល្ខោន ជីវិត
កំព្រា ទីពឹង ក្នុង ភព ងងឹត
មោហៈ រួបរឹត ពិត ជា វង្វេង។
ចូរ កូន សម្លាញ់ ស្ដាប់ តាម ឪពុក
កូន កុំ ជាប់ គុក នៅ ក្នុង បទ ភ្លេង
ត្រូវ ចេះ ស្ដាប់ ធម៌ កុំ ចេះ តែ លេង
ស្រីស្រាកែវពែង ជាល្បែងគ្រោះថ្នាក់។
កូន កុំ ជាប់ គុក នៅ ក្នុង បទ ភ្លេង
ត្រូវ ចេះ ស្ដាប់ ធម៌ កុំ ចេះ តែ លេង
ស្រីស្រាកែវពែង ជាល្បែងគ្រោះថ្នាក់។
ធម៌ សែន កំបាំង នៅ ក្នុង ជីវិត
រូប ពិត បាន ពិត ល្អិត ជា សច្ចៈ
សត្វ លោក ល្ងង់ ពិត ងងឹត ដូច ខ្វាក់
ឃើញត្រឹមតែប្រាក់ ស្ម័គ្រចិត្តធើ្វចោរ។
រូប ពិត បាន ពិត ល្អិត ជា សច្ចៈ
សត្វ លោក ល្ងង់ ពិត ងងឹត ដូច ខ្វាក់
ឃើញត្រឹមតែប្រាក់ ស្ម័គ្រចិត្តធើ្វចោរ។
គិត ស្មាន បាន សុខ ក្នុង អវិជ្ជា
យក ល្ងង់ ធើ្វ គ្នា មានះ ដូច គោ
ហ៊ានល្មើសនឹងច្បាប់ រ៉ាប់ខ្លួនធើ្វចោរ
សុខចិត្ត ជឿហោរ មិនជឿ ខ្លួនឯង។
យក ល្ងង់ ធើ្វ គ្នា មានះ ដូច គោ
ហ៊ានល្មើសនឹងច្បាប់ រ៉ាប់ខ្លួនធើ្វចោរ
សុខចិត្ត ជឿហោរ មិនជឿ ខ្លួនឯង។
កូនមាស ឪពុក កូនស្ដាប់ឱ្យច្បាស់
ព្រះពុទ្ធបានត្រាស់ ហើយទ្រង់សម្ដែង
ប្រកាស ធម៌ពិត ដោយឥតមានក្លែង
ត្រាស់ប្រាប់កន្លែង ដែលរួចចាកទុក្ខ។
ព្រះពុទ្ធបានត្រាស់ ហើយទ្រង់សម្ដែង
ប្រកាស ធម៌ពិត ដោយឥតមានក្លែង
ត្រាស់ប្រាប់កន្លែង ដែលរួចចាកទុក្ខ។
*បញ្ញាឆ្លាតឈ្លាស
ក្នុងធម៌ទាំងឡាយ
សតិ ក្នុងកាយ យកជា ប្រមុខ
កម្ចាត់ ភាពល្ងង់ ទម្លាយ ទ្វារគុក
រួចផុត ពីទុក្ខ បានសុខ ឧត្តម។
សតិ ក្នុងកាយ យកជា ប្រមុខ
កម្ចាត់ ភាពល្ងង់ ទម្លាយ ទ្វារគុក
រួចផុត ពីទុក្ខ បានសុខ ឧត្តម។
សរុប សេចក្ដី ដែល ឪ បាន ប្រាប់
អត្ថន័យ សារស័ព្ទ ចាប់ យក ឱ្យ ចំ
គឺ ចង់ ឱ្យ កូន មាន ចិត្ត តាំង មាំ
ប្រឹងប្រែង ខិតខំ ទទួល ឱវាទ។
អត្ថន័យ សារស័ព្ទ ចាប់ យក ឱ្យ ចំ
គឺ ចង់ ឱ្យ កូន មាន ចិត្ត តាំង មាំ
ប្រឹងប្រែង ខិតខំ ទទួល ឱវាទ។
៚ទទួលធម្មទាន មានផលប្រសើរ
នាំកូនឱ្យដើរ ក្នុងផ្លូវដែលស្អាត
គឺជាដំណើរ តាមស្នាមព្រះបាទ
សម្បត្តិឱវាទ កាត់ថ្លៃមិនបាន។
នាំកូនឱ្យដើរ ក្នុងផ្លូវដែលស្អាត
គឺជាដំណើរ តាមស្នាមព្រះបាទ
សម្បត្តិឱវាទ កាត់ថ្លៃមិនបាន។
ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក
No comments:
Post a Comment