*សម្បត្តិឪវាទកាត់ថ្លៃមិនបានឡើយ
ទ្រព្យសម្បត្តិម្យ៉ាង ដែលឪពុកម្ដាយប្រគល់ឱ្យដល់កូន
គឺការអប់រំទូន្មានប្រៀនប្រដៅ ដែលជាការបណ្ដុះបណ្ដាល
នូវឧបនិស្ស័យល្អឱ្យកើតមានក្នុងខ្លួនរបស់កូន។
ទ្រព្យសម្បត្តិម្យ៉ាង ដែលឪពុកម្ដាយប្រគល់ឱ្យដល់កូន
គឺការអប់រំទូន្មានប្រៀនប្រដៅ ដែលជាការបណ្ដុះបណ្ដាល
នូវឧបនិស្ស័យល្អឱ្យកើតមានក្នុងខ្លួនរបស់កូន។
ការអប់រំទូន្មាន ជាសម្បត្តិមហាសាល មិនមានថ្ងៃដែលនឹង
ត្រូវចាយអស់ឡើយ ឱ្យតែកូនចេះនឹករលឹកដល់ពាក្យទូន្មាន
ទាំងអស់នោះ ហើយមានការប្រព្រឹត្តតាមដោយត្រឹមត្រូវ។
ត្រូវចាយអស់ឡើយ ឱ្យតែកូនចេះនឹករលឹកដល់ពាក្យទូន្មាន
ទាំងអស់នោះ ហើយមានការប្រព្រឹត្តតាមដោយត្រឹមត្រូវ។
ទ្រព្យសម្បត្តិមាសប្រាក់ មិនអាចយកទៅទិញនូវសេចក្ដីល្អ
មកទុកដាក់ក្នុងខ្លួនបានឡើយ ប៉ុន្តែសេចក្ដីល្អដែលកើតមាន
នៅក្នុងខ្លួនរបស់កូន គឺព្រោះអាស្រ័យការអប់រំ ការបង្វឹក
បង្ហាត់និងបង្ហាញប្រាប់ ដោយសេចក្ដីស្រឡាញ់ និងដោយ
សេចក្ដីព្យាយាម របស់មាតាបិតាដែលជាគ្រូដើមមុនគេ
បង្អស់របស់កូនហ្នឹងឯង។

កាលបើកូនមាសឪពុក បានយល់ដឹងដល់ការអប់រំថាជា
សម្បត្តិដ៏ប្រសើរក្រៃលែងហើយនោះ កូនត្រូវមានចិត្ត
រីករាយជានិច្ច ក្នុងការទទួលយកនូវពាក្យទូន្មានប្រៀន
ប្រដៅទាំងឡាយ។
សម្បត្តិដ៏ប្រសើរក្រៃលែងហើយនោះ កូនត្រូវមានចិត្ត
រីករាយជានិច្ច ក្នុងការទទួលយកនូវពាក្យទូន្មានប្រៀន
ប្រដៅទាំងឡាយ។
កូនត្រូវចាំទុកថា៖ សម្បត្តិគឺការអប់រំទូន្មាន នឹងមាន
ប្រយោជន៍ដល់កូនទៅបាននោះ វាអាស្រ័យនៅលើ
កូនខ្លួនងជាអ្នកបដិបត្តិ។
ប្រយោជន៍ដល់កូនទៅបាននោះ វាអាស្រ័យនៅលើ
កូនខ្លួនងជាអ្នកបដិបត្តិ។
ឪពុកម្ដាយ បំពេញតួនាទីជាគ្រូដោយមិននឹករំពឹងតកតម្លៃ
នៃការតបស្នងអ្វីឡើយ ទោះបីមានសេចក្ដីលំបាកយ៉ាង
ណាក៏ដោយ ក៏ម៉ែឪនៅតែមានការព្យាយាមជានិច្ចដែឬ
ទាំងអស់នេះព្រោះមកអំពីការទូន្មានរបស់ឪពុកម្ដាយបាន
ហូរចេញពីក្រអៅបេះដូងដ៏ស្មោះ ដែលពេញពោរទៅ
ដោយទឹកចិត្តមេត្តា សេចក្ដីស្រឡាញ់និងការអាណិតអាសូរ
ចំពោះកូន។

ទឹកចិត្តឪពុកម្ដាយ ដែលស្រោចស្រពដណ្ដប់លើកូនដោយ
អំណាចព្រហ្មវិហារ គឺស្រទន់ដូចមេឃស្រទំ។
ទ្រព្យវិជ្ជា ជាកំណប់ ទ្រព្យប្រពៃ
កូនឆ្លាតវៃ លៃយកទ្រព្យ កប់ក្នុងខ្លួន
ស្មើម៉ែឪ នៅជាមួយ ជួយថែថួន
ចិត្តមាំមួន ពួនផុតគ្រោះ រស់សេរី។
ទ្រព្យចំណេះចេះគ្រប់យ៉ាង សាងប្រយោជន៍
មិនហិនហោច ដូចជាទ្រព្យ កប់ក្នុងដី
ទ្រព្យចំណេះ ឆេះភ្លឺព្រោង យោងប្រុសស្រី
ចូរឃ្មាតខ្មី បីត្រកង ត្រងយកចេះ។
បុព្វាចារ្យ សាស្ដាដើម ឆ្នើមពិសិដ្ឋ
នៅកៀកកិត ចិត្តទាក់ទិន មិនប្រហែស
បង្ហាត់កូន ស្ងួនពិសី ស្ដីឱ្យចេះ
ផ្ដល់ចំណេះ សំឡេះខ្លៅ ដៅរកកោះ។
អំណាចព្រហ្មវិហារ គឺស្រទន់ដូចមេឃស្រទំ។
ទ្រព្យវិជ្ជា ជាកំណប់ ទ្រព្យប្រពៃ
កូនឆ្លាតវៃ លៃយកទ្រព្យ កប់ក្នុងខ្លួន
ស្មើម៉ែឪ នៅជាមួយ ជួយថែថួន
ចិត្តមាំមួន ពួនផុតគ្រោះ រស់សេរី។
ទ្រព្យចំណេះចេះគ្រប់យ៉ាង សាងប្រយោជន៍
មិនហិនហោច ដូចជាទ្រព្យ កប់ក្នុងដី
ទ្រព្យចំណេះ ឆេះភ្លឺព្រោង យោងប្រុសស្រី
ចូរឃ្មាតខ្មី បីត្រកង ត្រងយកចេះ។
បុព្វាចារ្យ សាស្ដាដើម ឆ្នើមពិសិដ្ឋ
នៅកៀកកិត ចិត្តទាក់ទិន មិនប្រហែស
បង្ហាត់កូន ស្ងួនពិសី ស្ដីឱ្យចេះ
ផ្ដល់ចំណេះ សំឡេះខ្លៅ ដៅរកកោះ។
ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក
No comments:
Post a Comment