នាទីដែលកូនត្រូវបដិបត្តិចំពោះអ្នកដទៃជាទូទៅដោយការ
ឱ្យនូវទឹកចិត្តល្អស្មោះរបស់កូន៖
១.កូនត្រូវសម្លឹងមើលមនុស្សគ្រប់គ្នា ដែលបានជួបដោយ
ក្រសែភ្នែកជាមិត្ត។
២.កូនត្រូវចេះញញឹម ឬមានទឹកមុខស្រស់ស្រាយជាមួយ
មនុស្សទាំងឡាយ។
៣.កូនត្រូវចេះសម្លឹងមើលផ្នែគល្អរបស់មនុស្ស កូនត្រូវ
យល់ថា អ្នកដែលបានកើតមកជាមនុស្សសុទ្ធតែជាអ្នក
ធ្លាប់បានធើ្វល្អ កូនមិនត្រូវមាក់ងាយអ្នកណាឡើយ។
៤.កូនត្រូវចេះគួរសមដោយរបៀបល្អគ្រប់យ៉ាង ដូចជា
ញញឹមរក សំពះ ឱនក្បាលបន្ទន់ខ្លួន… តាមឋានៈរបស់
ខ្លួន និងតាមឋានៈរបស់អ្នកដទៃ។
៥.កូនត្រូវចេះស្ដាប់អ្នកដទៃនិយាយ កុំនិយាយកាត់ដោយ
ឥតរបៀប បើនិយាយ ត្រូវឱ្យមានប្រយោជន៍។
៦.កូនត្រូវចេះប្រើពាក្យទាំងពីរយ៉ាងនេះ ឱ្យជាប្រចាំគឺ
ពាក្យសូមអរគុណ និង ពាក្យសូមអត់ទោស។
៧.កូនត្រូវនិយាយដោយពាក្យសុភាព ពីរោះទាំងចំពោះ
មុខទាំងកំបាំងមុខ។
៨.កូនត្រូវចេះឱ្យកម្លាំងចិត្ត ដោយពាក្យសរសើរជាដើម
ដល់មនុស្សល្អ។
៩.កូនត្រូវចេះនិយាយសរសើរ ក្នុងផ្នែកល្អរបស់មនុស្សណា
ដែលជាទីស្រឡាញ់ពេញចិត្តរបស់អ្នកដែលកូនកំពុងតែ
និយាយជាមួយ ជាការសរសើរពិតៗ។
១០.កូនត្រូវចេះបដិសេធនូវអ្វី ដែលកូនមិនយល់ស្របតាម
ដោយមិនឱ្យគេខូចចិត្ត។
១១.កូនត្រូវរួមសន្ទនាក្នុងអ្វីដែលអ្នកសន្ទនាអាចឱ្យការចេះ
ដឹងមកកូនបាន។
១២.កូនត្រូវយករឿងល្អៗ ឬរឿងអ្នកធើ្វល្អមកនិយាយក្នុង
ពេលសន្ទនា។
១៣.កូនត្រូវអាស្រ័យបញ្ញា ពិចារណាចំពោះអ្នកដទៃដែល
នៅជុំវិញខ្លួនកូន ដោយកូនមិនត្រូវអាងចំណាចអ្វីមួយហើយ
ចាំតែចាប់កំហុសគេឡើយ។
១៤.កូនគួរតែរកពេលវៀរចាកការនិយាយមិនល្អ ឬវៀរចាក
ការខឹងក្រោធ យ៉ាងតិចឱ្យបានមួយថ្ងៃក្នុងមួយសប្ដាហ៍ទោះ
ជាថ្ងៃណាក៏បានដែរ។
១៥.កូនត្រូវសាងឧបនិស្ស័យជួយអ្នកដទៃ ក្នុងការងារអ្វីដែល
កូនអាចធើ្វបាន ដោយមិនសម្លឹងផលតបស្នងពីគេវិញត្រូវ
សន្សំសន្ដានករុណាឱ្យកាន់តែមាំទាំ មុននឹងលាចាកលោក
នេះទៅ។

៚ទឹកចិត្តល្អបីដូចជាព្រះព្រហ្មដែលស្ថិត ក្នុងខ្លួនមនុស្ស៚
ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក
No comments:
Post a Comment