១៨-កូនមាសឪពុក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Tuesday, May 1, 2018

១៨-កូនមាសឪពុក


កាលកូនជាអ្នករៀនសូត្រគឺជាសិស្ស កូនមានតួនាទី
ទាក់ទងនឹងការសិក្សាដូចខាងក្រោមនេះ ៖
១-ត្រូវសម្ដែងការគោរពចំពោះគ្រូ អ្នកគ្រូ ដោយសេចក្ដី
កោតក្រែង។
២-បើមានឱកាសត្រូវប្រញាប់​ចូលទៅទទួលបម្រើគ្រូក្នុង
កិច្ចការដ៏សមគួរ។
៣-ត្រូវស្ដាប់គ្រូ និងបដិបត្តិតាមការណែនាំរបស់លោកគ្រូ
អ្នកគ្រូ ដោយយកចិត្តទុកដាក់។
៤-តាំងចិត្តរៀនគ្រប់ចំណេះវិជ្ជាដែលគ្រូនាំមកបង្រៀន។
៥-ត្រូវបដិបត្តិឱ្យមាននូវរបៀបវិន័យ តាមបទបញ្ជាររបស់
សាលា ត្រូវទុកវិន័យដូចជាអលង្ការ។
៦-ត្រូវជួយធើ្វការងាររបស់សាលាតាមការឆ្លាតឈ្លាសរបស់
ខ្លួន និងមិនត្រូវខ្ជិលជាដាច់ខាត។
៧-ត្រូវជួយរក្សាទ្រព្យសម្បត្តិរបស់សាលារៀនឱ្យគង់វង្ស។
៨-ត្រូវមានសេចក្ដីស្រឡាញ់​រាប់អានចំពោះសិស្សសាលា
ផងគ្នា ត្រូវធើ្វជាសិស្សគំរូល្អ។
៩-មានឆន្ទៈពេញចិត្តក្នុងការសិក្សា ព្រោះការសិក្សាជាការស្វែង
រកចំណេះដឹង​មកដាក់ក្នុងខ្លួន ត្រូវព្យាយាម​ឱ្យបានសម្រេច មិន
ខ្ជិល មិនគិតតែពីលេង​សប្បាយ ត្រូវយកចិត្តទុកដាក់​ចំពោះកិច្ច
ការ និងត្រូវចេះពិចារណាក្នុងហេតុផល​ផ្សេងៗ ចេះសាកសួរ
ដើម្បីឱ្យការចេះដឹង​បានត្រឹមត្រូវ។
១០-ត្រូវចេះប្រយ័ត្នចំពោះចំណង់ ដែលចង់ក្នុងផ្លូវអាក្រក់​ផ្សេងៗ
ត្រូវរៀនឱ្យចេះអត់ធន់ ដើម្បីបានជាដៃគូក្នុងការ​សិក្សា កូនត្រូវ
ដឹងថា សេចក្ដីអត់ធន់គឺជាវិជ្ជាសំខាន់​និងជា ឫសគល់នៃចំណេះ
ដឹងទាំងឡាយ និងត្រូវ​ចាំទុកថា បុគ្គលល្ងង់ខ្លៅមានខ្លួនឯងជាសត្រូវ។

ដកស្រង់ចេញពី៖ សៀវភៅកូនមាសឪពុក

No comments:

Post a Comment

Post Top Ad