រឿង៖ ឆ្លាតមែន! - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Thursday, May 31, 2018

រឿង៖ ឆ្លាតមែន!


អ្នក ​គ្រូ​សុភាព​ចូល​ចិត្ត​ក្មេង​ៗ​ណាស់​គាត់​អស់​ សំណើច​នឹង​រឿង​ប្លែក​ៗ​របស់​ក្មេង​ៗ​។​ក្មេង​ៗ​ក៏​ចូល​ចិត្ត​អ្នក​គ្រូ​ដែរ​ ។​ថ្ងៃ​មួយ​នាង​តូច​នីដា​និយាយ​ទៅ​កាន់​អ្នក​គ្រូ​ថា ៖ “​អ្នក​គ្រូ​ដឹង​ទេ ហេតុ​អី​សក់ ស្កូវ​មុន​ពុក​មាត់​និង​ពុក​ចង្កា​?​”​។​អ្នក​គ្រូ​សើច  “​អ្នក​គ្រូ​មិន​ដឹង​ដែរ​!​ចុះ​ហេតុ​អី​ទៅ​នីដា​?​”​។​”​ខ្ញុំ​អត់​ដឹង​ដែរ​ !​ប៉ុន្តែ​ខ្ញុំ​ឃើញ​អ៊ំ​ខ្ញុំ​សក់​គាត់​ស្កូវ ប៉ុន្តែ​ពុក​មាត់​គាត់​ខ្មៅ​!​?​”​។​តុលា​លើក​ដៃ  “​ខ្ញុំ​ដឹង​អ្នក​គ្រូ​!​សក់​ស្កូវ​មុន​ពុក​មាត់​និង​ពុក​ចង្កា​ព្រោះ​សក់​ អា​យុ​បង​ពុក​មាត់​និង​ពុក​ចង្កា​ដប់​ប្រាំមួយ​ឆ្នាំ​!​” ៕

No comments:

Post a Comment

Post Top Ad