រឿង៖ ឆ្លៀតឱកាស - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Thursday, May 31, 2018

រឿង៖ ឆ្លៀតឱកាស


ពេល ​កុន​ចប់​ ចេញ​ពី​រោង​កុន​វិញ ស្រាប់​តែ​មាន​ភ្លៀង​ធ្លាក់​តែ​ម្ដង​ នៅ​ក្បែរ​នោះ​មាន​ពូ​ម្នាក់​កំពុង​តែ​ឈរ​លក់​ឆ័ត្រ​គាត់​ស្រែក​ឮ​ៗ​ថា “​សូម​អញ្ជើញ​ៗ​ ឆ័ត្រ​តំលៃ​ថោក​ៗ​មួយ​តែ​ ៩០០០៛ ទេ​”​។
គាត់​និយាយ​មិន​បាន​ប៉ុន្មាន​ផង​ក៏​មាន​មនុស្ស​ម្នា​ចូល​ទិញ​យ៉ាង​ច្រើន​ គួរសម​ មួយ​សន្ទុះ​ក៏​ឮ​ពូ​អ្នក​លក់​នោះ​ស្រែក​ឮ​ៗ​ទៀត​ថា “​អញ្ជើញ​ជាវ​ៗ ឲ្យ​បាន​រួស​រាន់​ប្រយ័ត្ន​អស់​ស្ដាយ​ក្រោយ​ តំលៃ​ពិ​សេស​មួយ​តែ​ ១៩០០០៛ ប៉ុណ្ណោះ​”​ឮ​ដូច្នេះ​បុរស​ម្នាក់​ដែល​ឈរ​ជ្រក​ភ្លៀង​នៅ​ជិត​នោះ​ឆ្ងល់​ហើយ​ សួរ​ថា​ “​ពូ​ឡើង​ថ្លៃ​អី​ក៏​លឿន​ម្ល៉េះ​?​កោរពេកហើយ​” ពូ​អ្នក​លក់​ឆ័ត្រ​ក៏​ងាក​មក​ខ្វាច់​សំលឹង​មើល​មុខ​បុរស​ម្នាក់​នោះ​ហើយ​ និយាយ​មួយ​ៗ​ថា “​ក្មួយ​ឯង​មិន​ឃើញ​ទេ​អី​ពេល​នេះ​ភ្លៀង​ធ្លាក់​ខ្លាំង​ជាង​អំ​បាញ់​មិញ​?​”

No comments:

Post a Comment

Post Top Ad