រឿង៖ ជ្រើសរើសប្រពន្ធ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, June 16, 2018

រឿង៖ ជ្រើសរើសប្រពន្ធ


យុវជន ​ម្នាក់​ទោះបី​នាំ​នារី​ណា​មក​ផ្ទះ​ជម្រាប​សួរ​ម្ដាយ​ក៏​ម្ដាយ​មិន​ពេញចិត្ត ​ដែរ។ គាត់​ប្រឆាំង​មិន​ឱ្យ​កូន​ប្រុស​គាត់​យក​នាង​នោះ​ធ្វើ​ប្រពន្ធ​ដាច់ខាត ។
យុវជន​យើង​ទាល់​តម្រិះ​ពុំ​ដឹង​ស្រី​ប្រភេទ​ណា​ទើប​ម្ដាយ​សប្បាយចិត្ត នាយ​ក៏​សួរ​យោបល់​អ្នកជិតខាង ហើយ​បាន​ដំបូន្មាន​ដូច​តទៅ ៖
-
ក្មួយ ​ឯង​ត្រូវ​រក​នារី​ណា​រូបរាង​ដូច​ម្ដាយ​របស់​ក្មួយ​ឯង គឺ​ដូច​ទាំង​រូបរាង និង​ឫកពា ។ រក​បាន​នារី​ប្រភេទ​នោះ​មុខជា​ត្រូវ​ចិត្ត​គាត់​មិនខាន ។
យុវជន​យើង​ធ្វើ​តាម​ដំបូន្មាន​របស់​អ្នកជិតខាង ទី​បំផុត​ក៏​រក​បាន​នារី​ម្នាក់​ដូច​ចិត្ត​មែន ។ នាយ​ប្រាប់ អ្នក​ជិតខាង​វិញ ៖
-
អ៊ំ​ស្រី​និយាយ​ត្រូវ​ណាស់, ម្ដាយ​ខ្ញុំ​យល់ព្រម​ឱ្យ​ខ្ញុំ​រៀបការ​ជាមួយ​នារី​ចុងក្រោយ​ហើយ ។
-
នាង​នោះ​ដូច​ម្ដាយ​របស់​ក្មួយ​ឯង​មែនទេ?
-
បាទ,! ដូចបេះបិទ ដូច​តាំង​ពី​រូបរាង តាំង​ពី​ឫកពា តាំង​ពី​របៀប​ស្លៀកពាក់ និង ដាំ​ស្ល។ ប៉ុន្តែ…
-
ប៉ុន្តែ​យ៉ាងម៉េច ?
-
ប៉ុន្តែ ឪពុក​ខ្ញុំ​បែរ​ជា​ស្អប់​នាង​បំផុត ។

No comments:

Post a Comment

Post Top Ad