នៅ ក្នុងថ្នាក់រៀនមួយ
អ្នកគ្រូបានប្រើសិស្សម្នាក់ឈ្មោះ ប្រុញ អោយយកស៊ីហ្វុង
លុបក្ដារខៀនទៅជ្រលក់ទឹក ដើម្បីលុបក្ដារខៀនកុំអោយហុយដីស ។
ប្រុញរត់ទៅមួយ
ភ្លែតហើយត្រឡប់មកវិញ ៖
អ្នកគ្រូ ៖ ឯងទៅជ្រលក់ទឹកអីបានជាលឿនម្ល៉េះប្រុញ ?
ប្រុញ ៖ នៅបន្ទប់ទឹកគ្មានទឹកទេអ្នកគ្រូ ! ហេតុនេះហើយទើបខ្ញុំជ្រលក់ទឹកនោមបន្តិចទៅ !
អ្នកគ្រូនិយាយទាំងកំហឹង ៖ សីលធម៌ឯងក៏ខ្សោយម្ល៉េះប្រុញ ?
ប្រុញ ៖ បាទ ! ពិតមែនហើយអ្នកគ្រូកាលរៀនសីលធម៌ថា្នក់ទី ៤ ទី ៥ ខ្ញុំបានពិន្ទុធ្លាក់តែរហូតហ្នឹងគឺពិន្ទុ ៣ ឬ ៤ ប៉ុណ្ណោះ !
អ្នកគ្រូសួរបន្ត ៖ ប្រុញ ! នៅផ្ទះឯងឈ្លើយអញ្ចឹងដែរឬ ?
ប្រុញឆ្លើយ ៖ បាទអ្នកគ្រូ ! គ្រប់តែកន្លែងហ្នឹង !
អ្នកគ្រូកាន់តែខឹងខ្លាំង ៖ ខ្ញុំនឹងផ្ដល់ព័ត៌មានទៅអោយឪពុក-ម្ដាយឯងបានដឹង !
ប្រុញឆ្លើយយ៉ាងរហ័ស ៖ មិនចាំបាច់ទេអ្នកគ្រូ ! រឿងព័ត៌មាន ប៉ាខ្ញុំដឹងទាំងអស់ហ្នឹង ទាំងព័ត៌មានជាតិ ព័ត៌មានអន្ដរជាតិ ព្រោះប៉ាខ្ញុំមើលកាសែតរាល់ថ្ងៃ ។
អ្នកគ្រូនិយាយលែងចេញ ៖ …………………… ! ! !

No comments:
Post a Comment