ក្រោយពីមានទីកន្លែងភ្នាល់បាល់នៅក្នុងស្រុកខ្មែរមក
ធ្វើឲ្យយុវជនសិស្សសាលា មានការជក់ចិត្តនឹងចាក់បាល់យ៉ាងខ្លាំង ។
សុក គឺជាសិស្សម្នាក់ដែលចូលចិត្តលេងបាល់ និង យកទ្រព្យសម្បត្តិក្នុងផ្ទះទៅលក់ជាប្រចាំ
។ ក្រោយមកគេក៏បានលួចយកថូផ្កាបុរាណមួយពីក្នុងផ្ទះទៅលក់ ដើម្បីយកប្រាក់ចាក់បាល់
។
សុក ៖ អត់ទោស ! លោកថៅកែ
ទីកន្លែងនេះគឺជាកន្លែងទិញ-លក់វត្ថុបុរាណមែនទេ ?
ថៅកែ ៖ មែន តើមានការអ្វី ?
សុក ៖ ខ្ញុំចង់លក់ថូផ្កានេះមួយ
ដែលទិញនៅសម័យបុរាណចិន តើតម្លៃប៉ុន្មាន ?
ថៅកែ ៖ ៣៥ ដុល្លារ ។
សុក ៖ ដូចជាថោកពេកហើយ ថូផ្កានេះធំហើយស្អាតនៅថ្មី
តើម៉េចក៏ថោកម្ល៉េះ ?
ថៅកែ ៖ ដោយសារតែស្អាត និងថ្មីហើយ
បានជាខ្ញុំឲ្យថោកពីព្រោះវាពុំទាន់ចូលជាស្តង់ដារជាវត្ថុបុរាណ ។
No comments:
Post a Comment