រឿង៖ តថ្លៃ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, June 16, 2018

រឿង៖ តថ្លៃ


នៅ ​សម័យ​សង្គ្រាម​លោក​លើក​ទី​២ កង​ទ័ព​អាល្លឺម៉ង់​ចាប់​បាន​ឈ្លើយ​សឹក​បី​នាក់​ ជា​ជន​ជាតិ​ផ្សេង​ៗ​គ្នា​ ទី​មួយ​ជា​ជន​​ជាតិ​អង់គ្លេស​ ទី​ពីរ​ជា​ជន​ជាតិ​ជប៉ុន​ ទី​បី​ជា​ជន​ជាតិ​សាំង​ហ្គាពួរ​។​នៅ​ពេល​នោះ​មេទ័ព​អាល្លឺម៉ង់​បាន​និយាយ​ទៅ ​កាន់​​ឈ្លើយ​សឹក​ទាំង​នោះ​ថា  “​បើ​អ្នក​ណា​អាច​រត់​គេច​ខ្លួន​ពី ​ការ​តាម​បាញ់​របស់​ពួក​យើង​បាន​ចំងាយ​១០០​ម៉ែត្រ​នោះ​យើង​នឹង​ដោះ​លែង​អ្នក ​នោះ​ឲ្យ​មាន​សេរី​ភាព​”។ ​​​​ពេល​ឮ​ដូច្នេះ​ឈ្លើយ​សឹក​ទាំង​បី​នាក់​ចាប់​ផ្ដើម​រត់​យ៉ា​ង​លឿ​ន​ដែល​ ពួក​គេ​មិន​ធ្លាប់​រត់​ពី​មុន​មក​។​ស្រាប់​តែ​រត់​បាន​ចម្ងាយ​ប្រហែល​៨០​ ម៉ែត្រ​ឈ្លើយ​សឹក​ជន​ជាតិ​អង់​គ្លេស​ត្រូវ​គេ​បាញ់​ដួល​មុន​នឹង​ស្លាប់​គាត់ ​បាន​ស្រែក​ក្នុង​ន័យ​ស្នេហា​ជាតិ​ថា  “​សូម​ឲ្យ​ព្រះ​មហាក្សត្រី​យានី​មាន​ជន្មា​យុ​យឺន​យូរ​!​” ។ ​បន្ទាប់​មក​ឈ្លើយ​សឹក​ពីរ​នាក់​ផ្សេង​ទៀត​ក៏​បន្ត​រត់​ដល់​ម៉ែត្រ​ទី​៩០​ ស្រាប់​តែ​គេ​បាញ់​ត្រូវ​ឈ្លើយ​សឹក​ជន​ជាតិ​ជប៉ុន​ហើយ​មុន​នឹង​ស្លាប់​គាត់​ បាន​ស្រែក​ដូច​អ្នក​មុន​ថា ៖ “​ជយោ​!​ ព្រះ​ចៅ​អធិរាជ​ជប៉ុន​”​ ​រួច​ក៏​បាន​ស្លាប់​ទៅ​។​​​នៅ​សល់​តែ​ឈ្លើយ​សឹកតែ​​ម្នាក់​ក៏​បាន​បន្ត​រត់​ ទៅ​ទៀត​ នៅ​ពេល​ដល់​ម៉ែត្រ​ទី ៩៣, ៩៥, ៩៨, ៩៩ ស្រាប់​តែ​សូរ​កាំភ្លើង​បាញ់​…​ផាំង​! ត្រូវ​ជន​ជាតិ​សាំង​ហ្គាពួរ​ ហើយ​មុន​នឹង​ស្លាប់​គាត់​បាន​ស្រែក​ថា  “​នៅ​សល់​តែ​មួយ​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​ ហេតុ​អ្វី​ក៏​មិន​បញ្ចុះ​តម្លៃ​ផង​!!” ៕

No comments:

Post a Comment

Post Top Ad