រឿង៖ ដំណឹងល្អដំណឹងអាក្រក់ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, June 16, 2018

រឿង៖ ដំណឹងល្អដំណឹងអាក្រក់


លោកម៉ុកបានជួបគ្រោះថ្នាក់ចរាចរសន្លប់បាត់ស្មារតីអស់រយៈពេល២ថ្ងៃ។
ពេលគាត់ដឹងខ្លួនវិញ លោកវេជ្ជបណ្ឌិតនិយាយទៅកាន់គាត់ :
ខ្ញុំមានដំណឹងល្អមួយនិងដំណឹងអាក្រក់មួយត្រូវប្រាប់លោក តើលោកចង់ស្តាប់ដំណឹងមួយណាមុន?”
លោកម៉ុក : “ខ្ញុំចង់ស្តាប់ដំណឹងអាក្រក់មុន…”
វេជ្ជបណ្ឌិត : “ជើងលោករបួសធ្ងន់ធ្ងរណាស់ គឺតំរូវអោយកាត់ជើងចោល ទាំងសងខាងនៅថ្ងៃស្អែកនេះ។”
លោកម៉ុកលឺហើយភ្ញាក់ផ្អើលយ៉ាងខ្លាំង គាត់ខំទប់អារម្មណ៍
ហើយសួរលោកវេជ្ជបណ្ឌិតបន្ត “ចុះដណឹងល្អវិញ?”
លោកវេជ្ជបណិ្ឌតឆ្លើយ “អ្នកជំងឺនៅគ្រែជិតលោក សុំទិញស្បែកជើងពីលោក”

No comments:

Post a Comment

Post Top Ad