រឿង៖ ដំរី និងមនុស្ស - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, June 16, 2018

រឿង៖ ដំរី និងមនុស្ស


កាលពី​បុ​រម​បុរាណ​(​មនុស្ស​និង​សត្វ​ចេះ​ភាសា​គ្នា​) បុរស​ម្នាក់​ស្លៀក​ប៉ឹង ហើយ​ដើរ​ប្រមាញ់​សត្វ ចៃដន្យ​អាក្រក់​ក៏​ជួប​ខ្លាៗ​ក៏​ឃើញ ។ បុរស​ប្រឹង​រត់​រហូត​អស់​ប៉ឹង សល់​តែ​ខ្លួនប្រាណ​ទទេ ទើបបាន​រួចខ្លួន ។​
​ដោយ​ស្រេកទឹក​ខ្លាំងពេក ក៏​ដើរទៅ​ក្បែរ​ជ្រោះ​មួយ​ឃើញ​ដំរី​កំពុង​ផឹកទឹក ហើយ​វា​ចេះតែ​សម្លឹងមើល​។ ទ្រាំ​មិនបាន​ដោយ​ទើបតែ​ភ័យ​ផង​ខឹង​ផង ក៏​ស្រែក​ឡូឡា​សួរថា :
-​ហ៊ឹះ !​អា​ដំរី អ្ហែង​មើល​ស្អីហ្នឹង​?
-​លោក​ឯង​ហៅ​យើង​ថា អ្ហែងៗ​! តើ​អាយុ​ប៉ុន្មាន​ហើយ ?
-​អញ​៣៣​ឆ្នាំ​ហើយ​ដឹង​ទេ ?
-​ចម្លែក​មែន ! ចម្លែក​មែន​!
-​ចម្លែក​ស្អី​?
-​ព្រោះថា ប្រមោយ​របស់លោក​ខ្លី​បែបនេះ ធ្វើ​ម្តេច​រកស៊ី​ចិញ្ចឹម​ខ្លួន​បាន​ដល់​ទៅ​ជាង​៣០​ឆ្នាំ​!

No comments:

Post a Comment

Post Top Ad