លោក ប៉ែត
តែងតែមកផឹកប៊ីយែនៅបាមួយនេះជារៀងរាល់យប់យ៉ាងទៀងទាត់។ គាត់តែងតែកុម្ម៉ង់ម្ដង២កែវ។
គាត់ផឹកអស់២កែវ សុំថែម២កែវទៀត ។ ថ្ងៃមួយអ្នកលក់សួរគាត់ថា ៖
“ហេតុអ្វីក៏លោកចង់បានម្ដង២កែវ ម្ដេចមិនយកមួយកែវធំជំនួសវិញ?”។
លោកប៉ែត ៖
“អូ! ព្រោះខ្ញុំមិនចូលចិត្តផឹកម្នាក់ឯង!
កែវនេះគឺកែវខ្ញុំ ឯកែវមួយទៀតគឺកែវមិត្តខ្ញុំ”។ ពីរ
បីថ្ងៃក្រោយមកប៉ែតមកបានេះទៀត គាត់សុំប៊ីយែ១កែវ។
“មិត្តអ្នកស្លាប់មែនទេ?”
អ្នកលក់សួរ។”អូ! អត់ទេគាត់សុខសប្បាយណាស់កែវនេះគឺសម្រាប់គាត់ លោកគ្រូពេទ្យលែងឲ្យខ្ញុំញ៉ាំប៊ីយែទៀតហើយ ខ្លាចមានគ្រោះថ្នាក់ដល់ជីវិត”
លោកប៉ែតឆ្លើយ ។
Post Top Ad
Saturday, June 16, 2018
Subscribe to:
Post Comments (Atom)
No comments:
Post a Comment