រឿង៖ ដូរវិញអត់បានទេ! - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, June 16, 2018

រឿង៖ ដូរវិញអត់បានទេ!


បុរស ​ម្នាក់​មាន​ជំងឺ​ត្រដិត​។ ​គ្រូ​ពេទ្យ​ច្រើន​ណាស់​ដែល​គាត់​បាន​ទៅ​ជួប ប៉ុន្តែ​គ្មាន​គ្រូ​ពេទ្យ​ណា​អាច​ជួយ​គាត់​បាន​ឡើយ​។ ​ទី​បំផុត​គាត់​បាន​ជួប​គ្រូ​ពេទ្យ​ម្នាក់​ដែល​អាច​ជួយ​គាត់​បាន​។ ​គ្រូ​ពេទ្យ​និយាយ​ទៅ​កាន់​បុរស  “​ខ្ញុំ​ដឹង​ថា​ឯង​ត្រដិត​ដោយ​សារ​អី​ហើយ​!​”​។​ បុរស​សួរ ៖ “​តិ តើ តើ​ហេតុ​អ្វី​បាន​ត្រដិត​?​”​។​ គ្រូ​ពេទ្យ​តប ៖ “​ពង​ឯង​ធំ​ពេក ទម្ងន់​របស់​វា​ធ្វើ​ឲ្យ​សសៃ​សំឡេង​តឹង​ជ្រុល មធ្យោបាយ​មាន​តែ​មួយ​គត់​គឺ​វះ​កាត់​ប្ដូរ​ពង​ដាក់​អា​តូច​វិញ​”​។ ​ ដោយ​ធុញ​ថប់​នឹង​ការ​ត្រដិត​បុរស​ក៏​យល់​ព្រម​ធ្វើ​ការ​វះ​កាត់​។​ ពីរ​បី​ថ្ងៃ​ក្រោយ​មក លោក​គ្រូ​ពេទ្យ​ប្រាប់​បុរស​ត្រដិត​ថា​គាត់​បាន​រក​ឃើញ​អ្នក​បរិច្ចាគ​ហើយ​។ ​ការ​វះ​កាត់​ប្រព្រឹត្ត​ទៅ​ដោយ​ជោគ​ជ័យ បុរស​លែង​មាន​បញ្ហា​ត្រដិត​។​ ដំបូង​បុរស​សប្បាយ​ចិត្ត​ណាស់ ប៉ុន្តែ​ពីរ​បី​ថ្ងៃ​ក្រោយ​មក​គាត់​បាត់​បង់​ស្នេហា​ដែល​ធ្លាប់​តែ​ផ្អែម​ ល្ហែម​។ ​គាត់​ត្រលប់​មក​ជួប​គ្រូ​ពេទ្យ​វិញ​។ ​”​លោក​គ្រូ​ពេទ្យ​.​.​.​ខ្ញុំ ​អរ​គុណ​ណាស់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាត់​ត្រដិត ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ចង់​បាន​របស់​ខ្ញុំ​វិញ សូម​ប្រាប់​អ្នក​ដែល​ប្ដូរ​ពង​ខ្ញុំ​ថា​យើង​ត្រូវ​តែ​វះ​កាត់​ម្ដង​ទៀត​ ដើម្បី​ប្ដូរ​គ្នា​វិញ​”​។ ​លោក​គ្រូ​ពេទ្យ​តប ៖ “​ដ ដុ ដូរ​វិញ អ អ់ អត់​បាន​ទេ​!​!​!​”​ ៕

No comments:

Post a Comment

Post Top Ad