គតិលោក ភាគ៤: ពណ៌នាសេចក្ដីឆោត និង និទានពីតាចាស់ម្នាក់ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

គតិលោក ភាគ៤: ពណ៌នាសេចក្ដីឆោត និង និទានពីតាចាស់ម្នាក់


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ពណ៌នាសេចក្ដីឆោត និង និទានពីតាចាស់ម្នាក់
 រឿង​និទាន​មនុស្ស​ឆោត​នេះ នៅ​មាន​ច្រើន​ណាស់ យើង​ពុំ​ឈ្នះ​នឹងនាំមកពណ៌នាអោយអស់ គឺសំដែងទុកតែប៉ុណ្ណេះ ល្មម​ជា​បែប​បាន​ជា​គតិ​លោក​ហើយ ចូរឯង​ចូល​ចិត្ដ​គិត​ទៅ​ចុះ សព្វតំរាឆោតទាំងប៉ុន្មានៗនេះ សឹងចុះក្នុងកិរិយាឥត សតិសម្បជញ្ញៈ១នេះឯង បើ​មាន​សតិ​សម្ប​ជញ្ញៈ ​យ៉ាង​ស្ដេច​ពាន​រប​រមពោធិ​សត្វ កាល​ចៅ​ក្រ​ពើ​ទៅដេកក្រាបលើ ថ្មបញ្ឆោតអោយមហាពានរលោតទៅលើខ្លួន ដើម្បី​នឹង​ចាប់​យក​រូប​ពោធិ​សត្វ ពោធិ​សត្វ​មិន​ឆោត​តាម​គំនិត​ខ្លួន ហើយ​ពោធិសត្វបញ្ឆោតក្រពើនោះបានវិញ។ មួយទៀត និទានមាន់ចែកែខ្លួនរួច​អំពី​សំពោច​ធ្វើ​អោយ​សំពោច​ភិត​ភ័យ​រត់ទៅ​វិញ​ រឿងអស់នេះគួរឯងចូលចិត្ដចុះ។
     កូនសិស្សតបគ្រូវិញថា សូមទានរឿងមនុស្សឆោតខ្លៅអស់នេះ សឹងមានតែក្នុងកាលយើងឥលូវនេះទេឬក្នុងកាលពុទ្ធប្បាទ ដែល​ព្រះ​សម្មា​សម្ពុទ្ធ​ទ្រង់​ព្រះ​ធរ​មាន​នៅ​ឡើយ​នោះ មាន​មនុស្ស​ឆោត​ខ្លៅដូចយ៉ាងយើងឥលូវនេះដែរទាន។
     គ្រូតបថា ឯមនុស្សឆោតខ្លៅនេះ មិនមែនមានតែក្នុងកាលឥលូវនេះទេ ទោះនៅក្នុងកាលពុទ្ធប្បាទនោះក៏មានមនុស្ស​ឆោត​ខ្លៅ​ដូច្នេះ​ដែរ​ ឯង​មិន​ទាន់​ចូល​ចិត្ដ​ទេ​​ឬ​? គឺ​កាល​ព្រះ​ពុទ្ធជាម្ចាស់បានត្រាស់នោះមានគ្រូធំ៦នាក់ មានគ្រូ ឈ្មោះបូរណកស្សបៈជាដើម ឯ​ពួក​គ្រូ​អស់​នោះ​សឹង​កាន់​​លទ្ធិ​​ផ្សេង​​ៗ មាន​ប្រ​ព្រឹត្ដ​កាយ​​អាក្រាត​ជា​ដើម បាននាមហៅថា អចេលកៈបុគ្គល ប្រតិបត្ដិផ្លូវអត្ដកិលមថានុយោគ​​​ផ្សេង​​ៗ ទាំង​​មាន​​មនុស្ស​ទាំង​ឡាយ​ចូល​ចិត្ដ​ជឿ​រាប់​អាន ប្រព្រឹត្ដ តាមជាងរយជាពាន់នាក់ ប្រតិបត្ដកាន់យកទុកជាសាសនាតៗមក នៅ​ដរាប​ដល់​ឥលូវ​នេះ​​។​
     មួយទៀត មានមនុស្សពួកខ្លះប្រតិបត្ដិខាងផ្លូវព្រហ្មញ្ញសាសនា មានកាន់ពិធីបូជាយញ្ញ បូជាគ្រោះ បង្កក់ប្រសិទ្ធីសែន​ពែ​ជា​ដើម​។ មនុស្ស​ទាំង​ឡាយ​ឯ​ណា កើត​នៅ​ក្នុង​សំណាក់គ្រូណា ក៏កាន់លទ្ធិកាន់សាសនារបស់គ្រូនោះទាំងអស់ ដើម្បី នឹងមានសតិសម្បជញ្ញៈ​ពិចារ​ណា មើល​ខុស​ត្រូវ​អោយ​សម​ហេតុ​សម​ផល​នោះពុំមានឃើញតែមាតាបិតា ក្នុងវង្សត្រកូលខ្លួនប្រតិបត្ដិយ៉ាងណាហើយ ក៏​ប្រតិ​បត្ដិ​ទៅ​តាម​វង្ស​ត្រកូល​យ៉ាង​នោះ​ឯង ទោះ​មាន​លោក​អ្នក​ប្រាជ្ញណា ទៅនិយាយដាស់តឿនបង្ហាញផ្លូវត្រង់ អោយលះបង់លទ្ធិនោះ​ចោល ក៏​មិន​ព្រម​លះ​ចោល​ នៅ​ប្រ​កាន់​តំរា​មាតា​បិតា​គ្រូ​បា​អាចារ្យ​ខ្លួន​ថា តំរា​បុរាណ​សុទ្ធ​សឹង​តែ​ត្រូវ​ទាំង​អស់​។
 មួយ​ទៀត មនុស្ស​ឯ​ណា​កើត​ក្នុង​កាល​វិបត្ដិ គឺ​កើត​ក្នុង​សុញ្ញ​ក័ល្ប​១ កើត​ក្នុង​ទេស​វិបត្ដិ គឺ​ប្រ​ទេស​នោះ​ពុំ​មាន​សាសនា​​ត្រឹម​​ត្រូវ​១ កើត​ក្នុង​កុល​វិបត្ដិ គឺ​កើត​ក្នុង​វង្ស​ត្រកូល​មិច្ឆា​ទិដ្ឋិ​ មាន​គោត្រ​ត្រ​កូលព្រាន​ព្រៃ​ជា​ដើម​១ មនុស្ស​នុ៎ះ​គង់​ លុះ​នៅ​កាន់​លទ្ធិ​ខុស លទ្ធិ​​ឆោត​មិន​លែង​។ ឯង​ចូល​ចិត្ដ​ចុះ មនុស្ស​ឆោត​ល្ងង់​នេះ​មិន​មាន​តែ​ក្នុង​កាល​ឥលូវ​នេះ​ទេ ទោះ​មនុស្ស​កើត​មុន​ពុទ្ធប្បាទ​ក្ដី​កើត​ក្នុង​រវាង​ព្រះ​ពុទ្ធប្បាទ​​នៅ​ក្ដី ឬ​កើត​ជាន់​ក្រោយ​ព្រះ​ពុទ្ធុប្បាទ​ក្ដី សឹង​មាន​ឆោត​ល្ងង់​ តាម​ពួក​ៗ​ដូច​គ្នា​។
     មួយទៀត ក្ដី​ឆោត​នេះ​បើ​និយាយ​ដោយ​យ៉ាង​ល្អិត​នោះ សឹង​មាន​នៅ​គ្រប់​តួ​មនុស្ស​ទាំង​អស់​ទួ​ទៅ វៀរ​តែ​លោក​អ្នក​បាន​លុះ​ផ្លូវ​អរិយ​បុគ្គល​ទាំង​ ៩​ចំ​ពួក​មាន​ព្រះ​សម្មាស​ម្ពុទ្ធ​ជា​ប្រធាន នោះ​ទើប​លោក​លោត​​កន្លង​ផុត​ក្ដី​ឆោត​នេះ​បាន​ ព្រោះ​លោក​មាន​កែវ​ឆ្លុះ គឺ​លោ​កុត្ដរ​ប្បញ្ញា មើល​ឃើញ​ពន្លឺ​ព្រះ​និព្វាន​ច្បាស់​ហើយ តែ​ឯ​មនុស្ស​យើង​បថុជ្ជន​នៅ​ធ្ងន់​ដោយ រាគៈ ទោសៈ មោហៈ លោភៈ ជា​ដើម​នេះ សឹង​​ធ្លាក់​ទៅ​ក្នុង​ក្ដី​ឆោត​ឯ​ណា​នីមួយ​មិន​លែង​ឡើយព្រោះ​ក្ដីឆោត​នេះ កើត​ដោយ​អារម្មណ៍​លោ​កិយ​ផ្សេង​ៗ ដូច​បុគ្គល​ប្រុស​ស្រី​ខ្លះ​វង្វេង​ទៅ​ដោយ​កិលេស​កាម​រោល​រាល​យ៉ាង​ខ្លាំង​ មិន​ទទួល​ញ៉ម​ខ្លួន​ថា​ចាស់​ជរា នៅ​សំគាល់​ខ្លួន​ថា កំលោះ ជា​ក្រមុំ តាំង​ស្វែង​រក​ផ្លូវ​កាម​តាម​បបោស​អង្អែល​រូប សំលេង​​ ក្លិន រស សម្ផស្ស ជា​របស់​កាម​គុណ កើត​ត្រេក​ត្រអាល ប្រាស​ចាក​ក្ដី​អៀន​ខ្មាស មិន​ដឹង​ខ្លួន​ថា​ចាស់​ជរា ចចេស​លើស​​សង្ខារ​​។ ដូច​និទាន​តា​ចាស់​ម្នាក់​ឈ្មោះ​តា​អ៊ុម​យោ​គី នៅ​ស្រុក​ព្រះ​តំបង តា​យោគី​នោះ​ឯង​វង្វេង​ស្រលាញ់​ក្មេង​ក្រមុំ​ គ្រា​កាល​ណោះ​មាន​​មេ​​ស្រី​​អ្នក​លេង​វា​ដឹង​ថា តា​អ៊ុម​យោគី​ចង់​ស៊ី​ផ្លែ​ទន្លាប់​ស្រស់ ទើប​វា​យក​ផ្លែ​ទន្លាប់​ស្រស់​របស់​វា​ ទៅ​ ប្រលោម​អោយ​តា​អ៊ុម​អង្អែល​លេង​ខ្លះ ដើម្បី​យក​មាស​ប្រាក់​ទ្រព្យ​ធន​របស់​តា​អ៊ុម តា​អ៊ុម​តាំង​តែ​​ឆោត​​វង្វេង​យក​ទ្រព្យ​ធន​របស់​ខ្លួន​លើក​អោយ​ទៅ​មេ​អ្នក​លេង​ទាល់​​តែ​អស់ ដោយ​​ហោច​​ទៅ​តែ​សំពត់​ស ឬ​គ្រឿង​ថង់​យាម កន្ទេល​ខ្នើយ​ដែល​បាន​មក​អំពី​កិច្ច ដែល​ខ្លួន​ទៅ​ធ្វើ​យោគី​ដុត​ខ្មោច​អោយ​គេ​នោះ ក៏​បាន​ដៃ​មេ​អ្នក​​លេង​​ទាំង​អស់​ ទាល់​​តែ​​តា​​អ៊ុម​​ធ្លាក់​​ខ្លួន​​ជា​អ្នក​ក្រ​។
     រឿងមនុស្សចាស់ជរា លុះផ្លូវកាមរាគរោលខ្លាំងហើយ សឹងជាផ្លូវអោយមេស្រីអ្នកលេងដើរចូលមកបញ្ឆោតបាន​ទាំង​អស់ សឹង​លុះ​ក្ដី​បរា​មុខ​ក្នុង​លោក​យើង​នេះ ដូច​បទ​បាលី​មាន​ក្នុង​គម្ពីរ​លោក​និតិ​ថា​
ចាស់ចើកបានជួននួនក្រមុំ ដោះក្បំពកប៉ុនផ្លែទន្លាប់ សែនស្រលាញ់ពេញចិត្ដប្រព្រិត្ដិជាប់ របស់ក៏ផ្គាប់វាទាំងអស់។ វាអើយកាលណានឹងអោយភ្លាម ស៊ូព្យាយាមអង្អែលទន្លាប់ស្រស់ ស៊ីពុំបានក៏ស៊ូហិតតែរស ការទាំងអស់ជាហេតុអន្ដរ ធាន។
ចប់ខាងសេចក្ដីឆោតមនុស្សប្រុសដោយសង្ខេប។
     ឯខាងមនុស្សស្រីចាស់ចើកវិញនោះ បានដូចរឿងយាយចាស់ម្នាក់ឈ្មោះ សំ នៅស្រុកព្រះតំបងយាយនោះអាយុ ៧០​ប្លាយ​រូប​ជរា គឺ​ធ្មេញ​បាក់​អស់ សក់​ស្កូវ ខ្នង​កោង ដើរ​កាន់​ឈើ​ច្រត់​។ កាលនោះមានបុរសម្នាក់ឈ្មោះចៅមៅ ទៅសុំយាយ សំ ជា​ម្ដាយ​ធម៌ យាយ​សំ​ក៏​ស្រលាញ់​ចៅ​មៅ​ជា​កូន​ធម៌ លុះ​នៅ​យូរ​មក យាយសំកើតភ្លើងកាមរាគរោលខ្លាំង តាំងស្រលាញ់ចៅមៅដាយការផ្លូវលោកិយ ស៊ូ​ផ្គាប់​ផ្គុន​ចៅ​មៅ សំដែង​មាយា​ស្រ្ដី ញ៉ាំង​ចៅ​មៅ​អោយ​ត្រេកក្នុងការលោកិយផ្សេងៗ ឯចៅមៅដឹងខ្លួនក៏រត់ចោលយាយសំៗ ក៏ស៊ូដើរ​តាម​រក​ចៅ​មៅ ដូច​និទាន​រឿង​នាង​មេរី​ដើរ​តាម​រក​ព្រះ​នាគ​សែន​នោះ​ឯង​។ ឯកាមរាគ១នេះមែន បើមាននៅលើរូបយាយចាស់ឯណាហើយ ក៏អាច​ធ្វើ​អោយ​យាយ ចាស់​នោះ​វង្វេង​បាត់​ក្ដី​អៀន​ខ្មាស​កូន​ចៅ​ខ្លួន​នឹងអ្នកដ៏ទៃនានា អាចកាត់ក្ដីស្រលាញ់កូនចៅបាន ហើយទទួលពាក្យបញ្ជោរ​អ្នក​ដទៃ គឺ​គាប់​ចិត្ដ​នឹង​ពាក្យ​ហៅ​នាង​ឬ​អ្នក បើ​នរ​ណា​ហៅ​យាយ​យ៉ាង​នេះពុំគាប់ចិត្ដឡើយ មួយទៀតបើសក់ក្បាលស្កូវ ក៏កែរក​ក្រមួន ឬ​ប្រេង​លាយ​ខ្មុក​អោយ​បាន​សក់​ខ្មៅ​មួយ​គ្រា​ៗ ឬ​រួច​ដល់​ខ្នង​កោង ក៏​ខំ​ដើរអើតដើរងើត ចោលឈើច្រត់មិនចាំកាន់ក៏បាន មួយទៀត កាមរាគនេះមាន​កំលាំង​អាច​កាត់​កូន​ចៅ​ក៏​បាន អាច​ហ៊ាន​សំលាប់​កូន​ចៅ​ខ្លួន​បាន ដូចនិទានយាយព្រាហ្មណីជាមាតានៃពោធិសត្វនោះឯង រឿងនោះ​មាន​សេច​ក្ដី​ថា៖



ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad