គតិលោក ភាគ៨: រឿង៖ ពស់ក្បាលច្រើនកន្ទុយតែមួយ និងពស់ក្បាលមួយកន្ទុយច្រើន - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៨: រឿង៖ ពស់ក្បាលច្រើនកន្ទុយតែមួយ និងពស់ក្បាលមួយកន្ទុយច្រើន


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងពស់ក្បាលច្រើនកន្ទុយតែមួយ និងពស់ក្បាលមួយកន្ទុយច្រើន
 
និទាន​នេះ​មាន​ដំនាល​ក្នុង​ក្បួន​បារាំង​សេស​ មាន​ពស់​ពីរ​ ពល់​មួយ​ក្បាល​ច្រើន​ កន្ទុយ​តែ​មួយ​ ពល់​មួយ​ទៀត​មាន​កន្ទុយ​ច្រើន​តែ​ក្បាល​តែ​១​។ ពស់​ទាំង​ពីរ​លូន​មក​ជួប​គ្នា​ ក៏​និយាយ​អួត​រិទ្ធ​ អួត​អំណាច​ទី​ទៃ​ៗ​ អែ​ពស់​ក្បាល​ច្រើន​អួត​ថា​ «យើង​មាន​ក្បាល​ច្រើន​នេះ​ ជា​ការ​មាន​ប្រយោ​ជន៍​ច្រើន​ គឺ​នឹង​គិត​ការ​អ្វី​ៗ​ បាន​ពិគ្រោះ​សិក្សា​យល់​ព្រម​គ្នា​ ទើប​ធ្វើ​ការ​នោះ​សំរេច​​ទៅ​បាន​»​។ អែ​ពស់​ក្បាល​មួយ​ អួត​ថា «យើង​មាន​ក្បាល​តែ​១ ជា​ការ​មិន​ទាស់​ទែង​ បើ​ចង់​លូន​ចូល​ចេញ​តាម​ច្រក​ចង្អៀត​ ក៏​ចេញ​ចូល​បាន​ងាយ​ កន្ទុយ​ច្រើន​ យើង​សំរេច​តាម​ក្បាល​១​ មិន​មាន​ទើស​ទែង​នឹង​អ្វី​ នែ​ប្រ​ស្ដែង​ពស់​ក្បាល​ច្រើន​ យើង​ នឹង​លង​រិទ្ធ​គ្នា​ក្នុង​គ្រា​នេះ​ អោយ​ឃើញ​ជា​រូប​ណា​ចេញ​ចូល​តាម​ចន្លោះ​របង​សួន​នេះ​បាន​ រូប​ណា​ចេញ​ចូល​ពុំ​បាន​ គង់​ដឹង​ រិទ្ធគ្នា​ជា​ប្រាកដ​»។ ពស់ក្បាល​១​ ថា​ហើយ​​ក៏​លូន​ចូល​ទៅ​ក្នុង​ចន្លោះ​របង​ សំរប​កន្ទុយ​តាម​គ្នា​ចូល​បាន​ ចេញ​បាន​អិត​ទើស​​ទាស់​នឹង​អ្វី​ឡើយ​ អែ​ពស់​ក្បាល​ច្រើន​ឃើញ​ពស់​ក្បាល​១ លូន​ចូល​ចេញ​បាន​ដូច្នោះ​ ក៏​លូន​ចូល​ទៅ​តាម​ តែ​ទៅ​ពុំ​រួច​ព្រោះ​ ទើស​នឹង​ក្បាល​ច្រើន​ ខំ​ជ្រែក​​ជែក​ចូល​យ៉ាង​ណា​ៗ​ក្ដី​ ក៏​ចូល​ទៅ​ពុំ​បាន​ឡើយ​ ពស់​ក្បាល​ច្រើន​ ក៏​កើត​ក្ដី​ខ្មាស​អៀន​នឹង​ពស់​​ក្បាល​១​ ចាញ់​គេ​ហើយ ទើប​លូន​រត់​ទៅ​កាន់​លំនៅ​ខ្លួន​វិញ​ហោង​។ ពាក្យឃ្លោង :
ពល់១ក្បាលច្រើនចំរើនទាស់
ចូលមិនអស់ចេញមិនអបសំរបគ្នា
ពស់១កន្ទុយច្រើនទោះបែករា
អាចសំរបស្របគ្នាចូលចេញងាយ។
ពាក្យទំនៀមថា :
វត្ដ១ សង្រ្គាជពីរទីមិនស្អាត
លោកធាតុមួយមានអាទិត្យបី
នគរមួយស្ដេចច្រើនអធិបតី
ប្រាជ្ញគប្បីដឹងដោយពាក្យអុបមា។
ក្នុងគម្ពីរលោកនីតិថា
ពហវោ យត្ថ នេត្ដារោ សព្វេ បណ្ឌិតា មានិនោ សព្វេ មហត្ដមិច្ឆន្ដិ តេសំ កម្មំ វិនស្សតិ។
ប្រែថា អ្នកធំច្រើនប្រាជ្ញច្រើនក្នុងទីណា សឹងប្រាថ្នាចង់ធំទីទៃៗ ការងារដែលធ្វើនោះពុំប្រពៃ ចុះក្នុងន័យហីនជោគលោកវិនាស។


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad