គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៨
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
និទាននេះមានដំណាលក្នុងក្បួនបារាំងសេស
មានបុរសម្នាក់ឈ្មោះចៅវ៉ែន ចៅនោះជាមនុស្សល្ងង់ឆោតខ្លៅ ឃើញអ្វីៗ
ក្ដី រឺ ធ្វើការអ្វីៗក្ដី
ពុំមានសាកសួរគេអោយដឹងហេតុដឹងបច្ច័យនោះឡើយ
សឹងប្រមាណយកតែតាមគំនិតខ្លួនអែង ថ្ងៃមួយចៅវ៉ែនដើរទៅលេង
បានឃើញតាចាស់ម្នាក់ឈ្មោះតាឃ្លាំង គាត់ពាក់វ៉ែនតាមើលសាស្រ្ដា
ដោយភាវៈគាត់ជាមនុស្សចាស់ ចៅវ៉ែនឃើញនឹកសំគាល់ក្នុងចិត្ដអែងថា
ដែលគេមើលសាស្រ្ដា មើលសំបុត្រនោះ គឺគេមើលដឹងនឹងវ៉ែនតាទេតើ
អើបើដូច្នោះក្រអ្វីសព្វបើវ៉ែនតា មានគេលក់នៅផ្សារជាអខោ(១) អញនឹងទៅទិញយកមកពាក់មើលសាស្រ្ដា
មើលសំបុត្រ ដូចតាឃ្លាំងនេះក៏បាន គិតហើយចៅវ៉ែនយកប្រាក់
១រៀលដាក់ក្នុងហោប៉ៅដើរទៅកាន់ហាង ដល់ហើយក៏ចូលទៅសួរថា
ផ្ទះនាក់ដង្ខៅមានវ៉ែនតាលក់ទេ។
នាយហាងឆ្លើយប្រាប់ថា «មាន ចៅចង់ទិញបែបណា ចូរថាមក» ចៅវ៉ែនថា «ខ្ញុំបាទត្រូវការតែវ៉ែនតាយ៉ាងល្អៗថ្លៃស្មើ១រៀល
សូមអ្នកដង្ខៅយកមកពាក់មើល»។ នាយហាងក៏យកវ៉ែនតា១
ខ្នាតអាយុមនុស្សសាមសិបប្លាយ ហុចទៅអោយចៅវ៉ែន ហើយថា «ចៅអែងពាក់លមើលទៅ» ចៅវ៉ែនក៏ទទួលយកវ៉ែនតាមកពាក់ហើយថា
«ផ្ទះអ្នកដង្ខៅមានកាកសំបុត្រ ខ្លះទេខ្ញុំ នឹង
ពាក់មើលអក្សរនោះល្បងមើល» នាយហាងឆ្លើយថាមាន
ថាហើយទៅយកកាកសំបុត្រ១ ផ្ទាំងហុចអោយ ទៅចៅវ៉ែនៗ
ទទួលមកមើលសំបុត្រមិនដាច់មិនដឹងដូច្នោះ ក៏ដោះវ៉ែនតា អោយទៅនាយហាងវិញ
ហើយថាវ៉ែនតានេះ មិនស៊ីភ្នែកខ្ញុំបាទទេ
នាយហាងក៏រើសយកវ៉ែនតាថ្មី១ ហុចទៅអោយលម្ដងទៀត
ចៅវ៉ែនពាក់មើលក៏ដូចមុន ទើបដោះអោយទៅនាយហាងវិញ
នាយហាងផ្លាស់វ៉ែនតាអោយចៅវ៉ែនពាក់មើលសំបុត្រនោះមិនតែ១ដង ២ដងឡើយ
រើ ផ្លាស់អស់វ៉ែនតា ១ឡូ ក៏មិនត្រូវភ្នែកចៅវ៉ែនសោះ
នាយហាងផ្លាស់មិនឈ្នះក៏ខឹង
នឹកថាវ៉ែនតាច្រើនដល់ម៉្លេះក៏នៅតែមិនត្រឹមត្រូវ ទើបយកវ៉ែនតា
១យ៉ាងល្អអោយចៅវ៉ែនពាក់មើលទៀត ហើយទៅលបមើលពីក្រោយខ្នងចៅវ៉ែនកំពុង
មើលសំបុត្រ ចៅវ៉ែនមិនចេះអក្សរ
កាន់សំបុត្រមើលច្រាសជើងអក្សរលើជាក្រោម នាយហាងឃើញខុសដូច្នោះ
ក៏នឹកថា អានេះមិនចេះអក្សរទេដឹង បានជាមើលច្រាសជើងអក្សរយ៉ាងនេះ
គិតហើយក៏សួរថា «ចៅអែងមិនចេះអក្សរទេដឹង
បានជាមើលសំបុត្រផ្ដាសច្រាសលើជាក្រោមយ៉ាងនេះ»។
ចៅវ៉ែនតបថា «បើខ្ញុំចេះអក្សរហើយចាំបាច់មកទិញវ៉ែនតានេះ
អោយបង់ប្រាក់ទទេធ្វើអ្វី»។
នាយហាងលឺដូច្នោះ
ក៏ដឹងថា ចៅវ៉ែនមិនចេះអក្សរ មកទិញវ៉ែនតាពាក់មើលអក្សរអោយដាច់
ទើបនាយហាងសើចផង ខឹងផង និយាយទៅថា «អើចៅអើយ
មនុស្សក្នុងលោកនេះ រកក្រ មានដូចចៅអែងណាស់ ចៅលឺនរណាថា
មនុស្សមិនរៀនអក្សរហើយមកទិញវ៉ែនតាពាក់មើលអក្សរដាច់បាន វ៉ែនតា
មនុស្សលោកដែលពាក់មើលអក្សរដាច់នោះមិនដែលមានទេ
ក្រែងតែវ៉ែនតាខ្មោចនោះ ទើបពាក់មើលអក្សរដាច់បាន បើដូច្នេះ
ចៅទៅទិញវ៉ែនតាខ្មោចចុះ វ៉ែនតាមនុស្សគ្មានទេ
ចៅអែងពេញជាឆ្កួតពិតប្រាកដ
ធ្វើអោយយើងនឿយហត់នឹងការរើសផ្លាស់វ៉ែនតា យកចេញយកចូលអោយពាក់មើល
ព្រើលយ៉ាងនេះ ចូរទៅផ្ទះចៅឆាប់ កុំនៅចាំតទិញវ៉ែនតាអែណាទៀតឡើយ»។ ចៅវ៉ែនបានលឺនាយហាងត្មះ តិះដៀលដូច្នោះ
កើតខ្មាសពួកអ្នកផ្សារ ទើបចុះចរយាត្រាទៅផ្ទះខ្លួនវិញហោង។
រឿងនេះ
បានគតិដូចបុគ្គលអ្នកឃើញអ្វីលឺអ្វីហើយ ស្មានយកដោយគំនិតខ្លួនអែង
ដូចអ្នកខ្លះឃើញសម្លសៀម រឺបានស៊ី សម្លសៀម
ដែលស្លដោយម្ទេសឆ្អើរនឹកស្មានប្រមាណថា គេស្លដោយខ្លាញ់បង្កង
បានជាក្រហមយ៉ាងនេះ មានអ្នកខ្លះ លឺគេថាធ្វើប្រេងដូង ដោយដូងទុំ
ក៏ស្មានថា គេកាប់ដូងយកសាច់មកលំអិតដាក់ឆ្នាំងរំងាស់ រឺលីង
នឹងអំបែងអោយចេញ ប្រេងយ៉ាងនេះក៏មានអ្នកខ្លះបានស៊ីចំនីក្នុងក្រុងតែមិនដឹងជាគេធ្វើដូចម្ដេច
ទៅស្មានយកដោយយោបល់ខ្លួនអែង ហើយបានក្ដីទោសមនស្សក្រោយវិញក៏មាន
ដូចមាននិទាននិយាយថា៖
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment