គតិលោក ភាគ៦: រឿង៖ ឆ្មាស្រុក និងចាបពួក - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Sunday, March 25, 2018

គតិលោក ភាគ៦: រឿង៖ ឆ្មាស្រុក និងចាបពួក


គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រឿងឆ្មាស្រុក និងចាបពួក
មាន​ឆ្មា​ស្រុក​១​ ចាប​ពូក​១ នាយ​គេ​ចិញ្ចឹម​នៅ​ជា​មួយ​គ្នា ថ្ងៃ​មួយ​មាន​ចាប​ព្រៃ​១ ហើរ​មក​ទំ​នៅ​ជិត​នៃ​ចាប​ពួក​នោះ ហើយ​ពោល​ពាក្យ​តិះ​ដៀល ចាប​នៅ​ក្នុង​ទ្រុង​ជា​ភាសា​កុណ​ជាតិ អែ​ចាប​នៅ​ក្នុង​ទ្រុង​ក៏​កើត​ទោស​សា​ឡើង តាំង​ជេរ​ប្រ​ទេច​ទៅ​ចាប​ព្រៃ​វិញ ចាប​ទាំង​ពីរ​កើត​ជំលោះ​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក តែ​នឹង​ប្រចឹក​គ្នា​ពុំ​បាន ព្រោះ​១​នៅ​ក្នុង​ទ្រុង ១​នៅ​ក្រៅ​ទ្រុង អែ​ឆ្មា​ស្រុក​បា​នលឺ​ចាប​ទាំង​ពីរ​ឈ្លោះ​គ្នា​ដូច្នោះ​ ក៏​ខឹង​នឹង​ចាប​ព្រៃ​ថា អា​សត្វ​ចង្រៃ ហេតុ​អ្វី​វា​មក​ឈ្លោះ​ប្រ​កែក​នឹង​ចាប​ជា​សំលាញ់​អញ​អេះ បើ​ដូច្នេះ​អញ​នឹង​ជួយ​ចាប​ជា​សំលាញ់​ចុះ គិត​ហើយ​ឆ្មា​នោះ លប​ទៅ​ចាប់​ចាប​ព្រៃ​នោះ​បាន​ ហើយ​ទំពារ​ស៊ី​សាច់​ចាប​ព្រៃ​កើត​ក្ដី​ឆ្ងាញ់​ពិសា ទើប​ដឹង​ថា ​អញ​មិន​ដឹង​ជា​សាច់​ចាប​ព្រៃ​មាន​រស​ជាតិ​ឆ្ងាញ់​ដល់​ម្លេះ​​សោះបើ​ដូច្នេះ​ ចាប់​ដើម​តាំង​ពី​ថ្ងៃ​នេះ​ទៅ​ អញ​នឹង​ស្វែង​ចាប់​ចាប​ព្រៃ​អាស្រ័យ​ជា​ចំណី​ខ្លួន​ ឆ្មា​នោះ​គិត​ដូច្នោះ​ហើយ​ ពី​ថ្ងៃ​នោះ​មក​តាំង​ស្វែង​លប​ចាប់​ចាប​ព្រៃ​ អាស្រ័យ​ជា​និរន្ដរ៍ ថ្ងៃ​មួយ​ឆ្មា​នោះ​រក​ចាប់​ចាប​ព្រៃ​ពុំ​បាន កើត​ញ៉ាម​មាត់​អត់​ពុំ​បាន ទើប​ហែក​ទ្រុង​ចូល​ទៅ​ចាប់​ចាប​ជា​សំលាញ់​បរិ​ភោគ​តាម​ក្ដី​ប្រាថ្នា​ខ្លួន​ហោង​។

រឿង​នេះ​ បាន​គតិ​ដល់​បុគ្គល​ជា​នាហ្មឺន​ធំ​ រឺ​ចៅ​ហ្វា​ស្រុក ដែល​ពុំ​ធ្លាប់​លក់​រាស្រ្ដ​ប្រជា​ម្ដង​សោះ នោះ​អធ្យា​ស្រ័យ​ក៏​ល្មម​សម​គួរ តែ​បើ​បាន​លក់​រាស្រ្ដ​បាន​ប្រាក់​មាស​ម្ដង​ហើយ កើត​ញ៉ាម​អត់​ពុំ​បាន​ដល់​ក្រោយ​មិន​យល់​មុខ​នរណា ចេះ​តែ​លក់​ទាំង​អស់ ទោះ​សាច់​ញាតិ​សន្ដាន​ខ្លួន​ក្ដី​ ក៏​ចេះ​តែ​លក់​មិន​រើស​មុខ​ថា​នរ​ណា​ឡើយ កើត​ដោយ​ញ៉ាម​បាន​ដូច​យ៉ាង​ឆ្មា​ស្រុក​ស៊ី​ចាប​សំលាញ់​ខ្លួន​នោះ​អែង​។

ចប់តំរាញ៉ាមមាត់ទី៣០


ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad