គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៥
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានក្អែក១ បានឃើញខ្មោចឆ្កែ១
អណ្ដែតទឹកក៏ចុះទំចឹកស៊ីបណ្ដែតទៅតាមខ្សែទឹក
ចេញទៅដល់កណ្ដាលសាគរក្អែកនោះភ្លើនភ្លេចស្មារតី
ពុំបានគិតហើរវិលមកកាន់ទីគោកឡើយ។
លុះស៊ីឆ្អែតហើយ
ក្អែកនឹងគេចហើរមកទីគោកពុំបានព្រោះខ្មោចឆ្កែនោះ អណ្ដែតទៅកណ្ដាលមហាគង្គា
ផុតមើលត្រើយពុំយល់ ក្អែកនោះហើរមិនដល់គោក
ក៏តាំងស្លាប់អស់កំលាំងធ្លាក់លិចចុះក្នុងគង្គាដល់នូវក្ដីមរណៈសូន្យជីវិតហោង។
រឿងនិទាននេះ បានគតិប្រៀបប្រាយអត្ថាធិប្បាយដូចម្ដេច? កូនសិស្សតបថា រឿងនេះបានគតិដូចនិទានសត្វចចកដែលលោភខ្លាំង
ចូលទៅស៊ីគ្រឿងក្នុងពោះនៃខ្មោចដំរីសារ បាននូវសេចក្ដីទុក្ខវេទនា
ព្រោះអិតសតិបញ្ញានឹងពិចារណាអោយយល់ហេតុផល
ហៅថាមិនដឹងប្រមាណក្នុងការបរិភោគភោជន អ្នកប្រាជ្ញគប្បីចូលចិត្ដហោង។
ចប់តំរាគតិលង់ដោយលោភទី១០
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment