ស្រីហិតោបទេស សង្គ្រាម ភាគទី៣
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី៣ រឿងលាពាក់ស្បែកខ្លា
នៅក្នុងស្រុកហស្ថិនាបុរៈ
មានអ្នកបោកគក់ម្នាក់ឈ្មោះវិលាសៈ។ គាត់មានលាមួយ។ លានោះដឹកនាំសំភារៈធ្ងន់ពេក
ទៅជាស្គាំងស្គមថមថយខ្សោយកំលាំងរកកល់ នឹង ស្លាប់។ កាលនោះ
អ្នកបោកគក់យកស្បែកខ្លាទៅគ្របពីលើលានោះ
ហើយលែងអោយដើរទៅស៊ីស្រូវក្នុងស្រែមួយដែលមាននៅក្នុងទីជិតមាត់ព្រៃ។
អ្នកស្រែមើល ពីចំងាយទៅ ឃើញលានោះ តែងសំគាល់ថាជាសត្វខ្លា
ក៏រត់ប្រញាប់ប្រញាល់ត្រលប់ទៅផ្ទះវិញ។
តមកថ្ងៃមួយអ្នកស្រែស្លៀកពាក់ខោអាវប្រផេះ
ដៃកាន់ដំបងមួយដើរអោនអង្កុលៗចូលទៅហើយអង្គុយក្នុងទីគួរមួយដើម្បីលបមើល។
អែលានោះបានស៊ីស្រូវតាមទំនើងចិត្ដអស់កាលយូរថ្ងៃហើយ
មានខ្លួនធាត់ធ្លីក ឡើងកំលាំងក្លៀវក្លា
កាលក្រលេកមើលទៅឃើញអ្នកស្រែនោះពីចំងាយ សំគាល់ថាជាលាញី
ក៏តាំងកញ្រ្ជៀវយ៉ាងខ្លាំង ហើយបោលសំដៅទៅរកអ្នកស្រែ។
គ្រានោះអែងអ្នកស្រែលុះដឹងច្បាស់ថាជាលាពិតប្រាកដហើយ ដោយសំលេងកញ្រ្ជៀវហេហេនោះ
យារដំបងលើកឡើងសំពងលានោះម៉ុង វាយអស់ទំហឹងសំលាប់ចោលទៅហោង
ព្រោះហេតុនោះបានជាខ្ញុំ (រាជហង្ស» និយាយថាៈ
លាកំលៅដូច្នេះជាដើម(លេខ៩)។
ទីឃ៌មុខរៀបរាប់តទៅទៀតថាៈ
កាលនោះក្ងោកទាំងឡាយជេរប្រទេចក្រោយបង្អស់ថា «នែអាកុកគំរក់ខិលខូចចង្រៃ! អាអែងចូលមកដល់ទឹកដីយើង
អាអែងព្រហើនហ៊ានមើលងាយព្រះចេស្ដាម្ចាស់យើង! អីលូវនេះ
យើងអត់ទោសអោយអែងមិនបានទេ។ ក្ងោកទាំងឡាយនោះ ពោលដូច្នេះហើយ
ហើរចូលមករោមចោមចឹកខ្ញុំបាទសំលាប់ហើយស្រែកជេរទាំងកំហឹងថា «នែអាគំរក់ល្ងង់ចង្រៃ! ហង្សជាស្ដេចអែងកំសាកញីទេ
អិតមានកំលាំងអំណាចអ្វីគ្រប់គ្រងដែនទឹកដែនដីទេ
ព្រោះស្ដេចដែលខ្សោយអំណាច
មិនអាចគ្រប់គ្រងរាជ្យដែលនៅក្នុងកណ្ដាប់ដៃខ្លួនបានឡើយ បើដូច្នោះ
តើធ្វើដូចម្ដេចស្ដេចអាអែងនឹងអាចគ្រប់គ្រងលោកសន្និវាសនេះបាន?
រាជ្យស្ដេចអាអែងនោះ វាធំម្ល៉ាទៅ? រីខ្លួនអាអែងនេះសោត
ដូចកង្កែបមិនដែលចេញពីអណ្ដូងសោះ បើម្លឹងៗ តើអាអែងហ៊ានមើលងាយយើង
អោយយើងចូលទៅស្វាមីភក្ដិស្ដេចអាអែង យើអាអែង ក៏កោងម្លេះ!
អាអែងស្ដាប់មើល!
១០ - (2)ដើមឈើធំ
បរិបូណ៌ដោយសន្លឹក មានម្លប់ត្រជាក់នឹងរយោនរយានដោយផ្លែ
ក៏បុគ្គលគប្បីពឹងពាក់អាស្រ័យ តែបើជួនកាលខ្លះ
ទេវតាបណ្ដាលមិនអោយមានផ្លែ មិនអោយមានម្លប់
បុគ្គលនឹងមិនត្រូវបំផ្លាញចោលរឺអ្វី?។
១១ -បុគ្គលមិនគប្បីធ្វើការសេពគប់ពឹងពាក់
ចំពោះជនដែលតូចតាចថោកទាបឡើយ គប្បីធ្វើចំពោះតែអិស្សរជន
ដែលមានអំណាចព្រោះថាទឹកដោះ
បើនៅក្នុងកណ្ដាប់ដៃអ្នកស្រវឹងក៏បានឡើងឈ្មោះជាទឹកគ្រឿងស្រវឹងដែរ។
១២ - គុណធម៌គម្ពីរភាពជ្រាលជ្រៅហើយធំពិសាលផង បើថិតនៅក្នុងបុគ្គលតូច អិតគុណ តែងដល់នូវការអោន ថយតូចទៅៗពិត ព្រោះបុគ្គលជាគ្រឿងទ្រមិនសមល្មមដល់គុណធម៌ដែលត្រូវទ្រ ដូចរូបដំរីដែលនៅក្នុងកញ្ចក់តូច(3)។
១៣ - ដោយការប្រើអុបាយកល បុគ្គលគប្បីយកឈ្នះព្រះនរាធិបតីដែលមានអំណាចធំក្រៃលែងទាល់តែសំរេចបាន ទន្សាយទាំងឡាយបានសេចក្ដីសុខស្រួលបួល ព្រោះប្រើអុបាយក្នុងនាមនៃព្រះច័ន្រ្ទ។ ខ្ញុំបាទទីឃ៌មុខសួរថា «ចុះរឿងនោះតើដូចម្ដេច?» ក្ងោកទាំងឡាយនិយាយរៀបរាប់រឿងរ៉ាវនោះប្រាប់ខ្ញុំបាទថាៈ
១២ - គុណធម៌គម្ពីរភាពជ្រាលជ្រៅហើយធំពិសាលផង បើថិតនៅក្នុងបុគ្គលតូច អិតគុណ តែងដល់នូវការអោន ថយតូចទៅៗពិត ព្រោះបុគ្គលជាគ្រឿងទ្រមិនសមល្មមដល់គុណធម៌ដែលត្រូវទ្រ ដូចរូបដំរីដែលនៅក្នុងកញ្ចក់តូច(3)។
១៣ - ដោយការប្រើអុបាយកល បុគ្គលគប្បីយកឈ្នះព្រះនរាធិបតីដែលមានអំណាចធំក្រៃលែងទាល់តែសំរេចបាន ទន្សាយទាំងឡាយបានសេចក្ដីសុខស្រួលបួល ព្រោះប្រើអុបាយក្នុងនាមនៃព្រះច័ន្រ្ទ។ ខ្ញុំបាទទីឃ៌មុខសួរថា «ចុះរឿងនោះតើដូចម្ដេច?» ក្ងោកទាំងឡាយនិយាយរៀបរាប់រឿងរ៉ាវនោះប្រាប់ខ្ញុំបាទថាៈ
………………………………………………….
(2)ហិតោបទេស
សេចក្ដីប្រែជាភាសាបារាំងរបស់លោកឡង់សឺរូ មានគាថាលើលដូច្នេះគឺ
បុគ្គលកុំគប្បីឋិតនៅ រឺដើរទៅជាមួយមនុស្សអាក្រក់
សូម្បីមួយរំពេចអោយសោះ
ព្រោះថាការសេពគប់មនុស្សអាក្រក់ឈ្មោះថាសេចក្ដីស្លាប់ ការសេពគប់អ្នកសប្បុរសឈ្មោះថាសន្ដិភាព។
(3)ហិតោបទេស
រោងពុម្ពភាគិវបុស្ដកាល័យគាយឃាដិកាសី មានគាថាដូច្នេះ គឺ
មេពពែអាស្រ័យការប្រោសប្រាណនៃ សីហៈ
អាចស្វែងរកអាហារក្នុងព្រៃអិតភិតភ័យ អែវិសណៈ (ពិភេក)
អាស្រ័យបុណ្យព្រះរាម ទើបបានរាជនៅក្រុងលង្កា។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment