ការបំបែកមិត្ដ ភាគទី២: កថាទី៨រឿងក្អែកញីឈ្មោល និង ពស់ - Khmer-Reading

Khmer-Reading

បណ្ដុំនៃចំនេះដឹង និងគំនិត

Post Top Ad

Saturday, March 24, 2018

ការបំបែកមិត្ដ ភាគទី២: កថាទី៨រឿងក្អែកញីឈ្មោល និង ពស់


ស្រីហិតោបទេស ការបំបែកមិត្ដ ភាគទី២
ភិក្ខុក ប៉ាង ខាត់ វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី៨រឿងក្អែកញីឈ្មោល និង ពស់
មាន​ក្អែក​ញី​ឈ្មោល​មួយ​គូ​ អាស្រ័យ​នៅ​លើ​ដើម​ឈើ​មួយ​ដើម​ ក្នុង​ព្រង់​ដើម​ឈើ​នោះ​មាន​ពស់​វែក​មួយ​។ ពស់​នោះ​វា​តែង​តែ​ចាប់​កូន​ក្អែក​ស៊ី​ជា​ចំណី​អាហារ​។ ត​មក​ក្អែក​ញី​រក​កល់​ពង​ទៀត​និយាយ​ទៅ​កាន់​ប្តី​ថា​ អ្នក​បង​ជា​ទីពឹង​! គួរ​យើង​លះ​បង់​ចោល​ដើម​ឈើ​នេះ​ទៅ​ ហើយ​ហើរ​ទៅ​រក​ដើម​ឈើ​អែ​ទៀត​អាស្រ័យ​នៅ​វិញ​ ព្រោះ​ដើម​ឈើ​ ជា​ទី​លំ​នៅ​យើង​នេះ​ប្រកប​ដោយ​ភ័យ​ ពស់​វែក​ចង្រៃ​នេះ​វា​ចេះ​តែ​ចាប់​កូន​យើង​ស៊ី​ញយ​ៗ​ ត​ទៅ​យើង​អស់​មាន​កូន​ចៅ​ត​ពូជ​ពង្ស​ទៀត​ហើយ​ ព្រោះ​ថា​៖
១២១ - ភរិយា​ចិត្ត​អាក្រក់​សាមាន្យ​ មិត្ត​ជា​សត្រូវ​ អ្នក​បំរើ​ប្រ​ហើន​ពោល​ពាក្យ​តប​ នៅ​ក្នុង​ផ្ទះ​មាន​ពស់​​​ទាំង​អស់​នេះ​ លោក​ថា​ សុទ្ធ​តែ​ម្រឹត្យុ​អិត​សង្ស័យ​ឡើយ​។​
ក្អែក​ឈ្មោល​និយាយ​តប​វិញ​ថា​ «នែ​ប្អូន​សំលាញ់​! ប្អូន​កុំ​ថប់​អ្វី​ទុក​ងារ​អោយ​បង​ រឿង​នេះ ​បង​ខំ​ទ្រាំ​ទល់​ទុក្ខ​វេទនា​ ចំពោះ​កំហុស​ធំ​នៃ​ពស់​វែក​នេះ​មក​ជា​ច្រើន​ដង​ច្រើន​គ្រា​ណាស់​ហើយ​ អីលូវ​នេះ​ បង​អត់​ទ្រាំ​ទៅ​ទៀត​មិន​បាន​ទេ​»​។ ក្អែក​ញី​និយាយ​ នឹង ក្អែក​ឈ្មោល​ថា​ «ចុះ​អ្នក​បង​ធ្វើ​ដូច​ម្តេច​ទៅ​ហ៎ះ​ បើ​ពស់​នេះ​វា​មាន​កំលាំង​ខ្លាំង​​ជាង​យើង​ម្លេះ​?​ អ្នក​បង​អាច​ហ៊ាន​ទៅ​ត​ នឹង វា​បាន​រឺ​ទេ​?​»​។ ក្អែក​ឈ្មោល​ឆ្លើយ​ថា​ រឿង​នេះ​ប្អូន​កុំ​ឆ្ងល់​ធ្វើ​អ្វី​ នៅ​អោយ​ស្ងៀម​ទៅ​ ព្រោះ​ថា​៖
១២២ នរ​ជន​មាន​ប្រាជ្ញា​ នរ​ជន​នោះ​នោះ​ឈ្មោះ​ថា​មាន​កំលាំង​ អែ​នរ​ជន​មិន​មាន​ប្រាជ្ញា​ នឹង មាន​កំលាំង​មក​ពីណា​! ចូរ​មើល​ សឺហៈ​ជោ​រ​ឡើង​ចាង​ត្រូវ​ទន្សាយ​សំលាប់​បាន​។ ក្អែក​ញី សើច​ចំអក​ហើយ​សួរ​ថា​ «ចុះរឿង​នោះ​ តើ​ដូម្តេច​?​» ក្អែក​ឈ្មោល​និយាយ​រឿង​រ៉ាវ​នោះ​ប្រាប់​ថា​៖

ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស 

No comments:

Post a Comment

Post Top Ad