ស្រីហិតោបទេស សន្ដិភាព ភាគទី៤
ភិក្ខុក ប៉ាង ខាត់
វិរិយបណ្ឌិតោ
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
ជាអ្នកប្រែចេញពីភាសាសំស្ក្រឹត
កថាទី៥កណ្ដុរ និង តាបស
នៅក្នុងតបោវ័នមួយដែលជាទីអាស្រ័យនៅនៃមហារិស្សីទាំងឡាយ
មានតាបសម្នាក់ មានតបៈច្រើន។ នៅក្នុងតបោវ័ននោះ
តាបសបានឃើញកូនកណ្ដុរមួយដែលក្អែកពាំ ហើយធ្លាក់ចុះមកដី
លោកមានចិត្ដអាណិតអាសូររើសយកមករក្សាចិញ្ចឹមអោយស៊ីស្រូវអង្ករ
គ្រាប់ស្ពៅទាល់តែធាត់ធំឡើង។ តមកឆ្មាវិលារជាតិឃើញកណ្ដុរនោះ
ក៏ស្ទុះលោតទៅសង្រ្គបចាប់ខ្លួន ភិតភ័យណាស់ក៏លោតចូលទៅលើទ្រូងតាបស។ អែតាបសមានចិត្ដអាណិតខ្លាំង
ជប់កណ្ដុរអោយទៅជាឆ្មាដោយគ្រាន់តែស្រែកថាៈ «នែកណ្ដុរ! ចូរអែងទៅជាឆ្មាទៅ»។ កណ្ដុរនោះក្លាយទៅជាឆ្មាភ្លាម ស្ទើរតែមិនទាន់ផុតសំដីផង។
តមកឆ្មានោះឃើញឆ្កែបោលមកខ្លាចឆ្កែរត់ទៅជ្រក នឹងតាបសទៀត។
តាបសឃើញ ឆ្មាខ្លាចដូច្នោះ និយាយថាៈ
យីអាឆ្មានេះខ្លាចឆ្កែទេតើហើយជប់ឆ្មានោះអោយទៅជាឆ្កែមួយជាន់ទៀត។
តមកឆ្កែនោះ ខ្លាចខ្លាទៀត តាបសក៏ជប់ឆ្កែនោះអោយទៅជាខ្លាទៀត។
កាលនោះអែង
បណ្ដាជនទាំងឡាយដែលឃើញកណ្ដុនេះភ្លាយទៅជាខ្លាក៏និយាយអឹងកងថាៈ «អាកណ្ដុរនេះតាបសនេះ លោកជប់វាអោយទៅជាខ្លា។ ខ្លានោះលុះ បានលឺពាក្យជនទាំងផ្ដាសនិយាយឡកឡឺយៗ
ក៏អៀនខ្មាសទើបគិតថាៈ ដរាបណាតាបសនេះមានជីវិតរស់នៅ
ដរាបនោះរឿងអប្បកេរ្ដិ៍ឈ្មោះនៃជាតិយើងនឹងមិនបាត់បង់ទៅទេ
លុះខ្លាគិតឃើញដូចេ្នះហើយ
កើតចិត្ដអាក្រក់ក៏ដើរចូលទៅដើម្បីសំលាប់តាបស។ កាលនោះតាបសដឹងចិត្ដខ្លានោះហើយនិយាយភ្លាមថាៈ
«នែអាសត្វអកតញ្ញូ!
អាអែងក្លាយទៅជាកណ្ដុរវិញអោយស្រលះទៅ!» មានពុទ្ធដិកាតែប៉ុណ្ណោះ
ខ្លាអកតញ្ញូនោះ ក្លាយត្រលប់ទៅជាកណ្ដុរវិញតែមិនទាន់ផុតមាត់ផង,
ព្រោះហេតុនោះបានជាខ្ញុំ (ត្មាតទុរទសី)ពោលថាៈ «មនុស្សថោកទាប» ដូច្នេះជាដើម (លេ ខ១៣)។
ទេវៈ! មួយទៀត លោកម្ចាស់ក៏កុំពាយងាយយល់ថា
ការនេះជាការស្រួលងាយនោះឡើយ ព្រោះលោកពោលទុកថាៈ
១៤ - កុកល្ងង់ ស៊ីត្រីទាំងតូចទាំងធំទាំងមធ្យមអស់រលីងដោយក្ដីល្មោភ តមកខាងក្រោយត្រូវក្ដាមកៀបស្លាប់ទៅហោង។ ក្ងោកចិត្រពណ៌សួរថាៈ រឿងនោះតើដូចម្ដេច? ត្មាតទុរទសីជាមន្រ្ដីនិយាយរឿងនោះប្រាប់ថា៖
១៤ - កុកល្ងង់ ស៊ីត្រីទាំងតូចទាំងធំទាំងមធ្យមអស់រលីងដោយក្ដីល្មោភ តមកខាងក្រោយត្រូវក្ដាមកៀបស្លាប់ទៅហោង។ ក្ងោកចិត្រពណ៌សួរថាៈ រឿងនោះតើដូចម្ដេច? ត្មាតទុរទសីជាមន្រ្ដីនិយាយរឿងនោះប្រាប់ថា៖
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment