គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ២
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រឿងឧកញ៉ាញៀនអាភៀន
មានចៅពាលម្នាក់ ទីជាឧកញ៉ា ជាព្រះញាតិនឹងសម្ដេចព្រះបរមខត្ដិយា
ឧកញ៉ា នោះជក់អាភៀនញៀនពេញកំលាំង តែអស់ប្រាក់កាលណា វាក៏នាំបណ្ដាកូនក្មួយ
បាវព្រាវ ចុះទូក គែហ៊ៅ ចែវត្រាច់ទៅតាមទន្លេធំ ដល់ភូមិណា ស្រុកណាហើយ
វាឲ្យអាបាវព្រាវនោះឡើងកាប់ចេកកាប់អំពៅ បេះផ្លែឈើគឺផ្លែត្រសក់ អូវឡឹក
ដេញចាប់មាន់ទារបស់រា ស្រ្ដយកជាប្រេយាជន៍ខ្លួនវា ថ្ងៃ១នោះ
ចៅឧកញ៉ាឲ្យបាវចែវទូកទៅចតទៀបកំពង់ភូមិស្រុករកាទ្វារ អាបាវវានាំគ្នា
ឡើងទៅកាប់ចេករបស់ តាក្រៃសរញឹម តាក្រៃសរញឹមពុំបាននៅ នៅតែយាយជាប្រពន្ធ
អស់ពួកនោះរាតត្បាតកាប់ ចេកជាង១០ស្ទង ហើយវានាំគ្នាសែងលីមកដាក់ទូក
នៅសល់ចេក១ស្ទង ពុំយកព្រោះចេកនេះនៅខ្ចីណាស់ គិតហើយ
យាយនោះលើកយកចេកនោះដាក់ទៅលើរានហាល។
ដល់ក្រោយ
អាបាវម្នាក់វាដើរចូលទៅ បានឃើញចេកដែលកាប់នៅលើរានហាលយាយ ទើបវាក្លែងថា
យាយឯងនេះម្ដេចហ៊ានលួចចេកលោកនាយយើងយកមកទុកលើផ្ទះខ្លួន នេះយើងមិនអត់ទេ
យើងទៅប្ដឹងលោកនាយ ឲ្យ ជំរះចោរលួចចេកនេះហើយ។ ឯយាយម្ចាស់ចេកឆ្លើយថា
ឱកូនអើយ!..ម្ដាយនេះលួចចេក កូនឯងកាលណា ម្ដា យស្មានថាចេកនេះវាខ្ចីពេក
កូនឯងកាប់មកក្រែងច្រលំថាចាស់មិនយកទៅ ចោលនៅក្នុងទីនេះ យ៉ាងជាកូនមិនត្រូវ
ការដឹង បានជាម្ដាយលើក ដាក់មកលើរានហាលនេះ ឥឡូវបើកូនត្រូវការហើយ
ក៏អញ្ជើញទៅចុះម្ដាយនឹងថាអី។ អានោះវាមិនស្ដាប់ វាទៅប្ដឹងឧកញ៉ានាយវា។
ឯនាយនោះនិងបាវវាដឹងគ្នា
ទើបឲ្យពួកវាឡើងទៅកោះ យកយាយនោះមក យាយនោះភិតភ័យក្រៃពេក
ដល់ហើយវាកាត់លក់យាយនោះជាប្រាក់៣ណែន យាយនោះសូមអង្វរទៅត្រឹម១ណែន ១កំនាត់
យាយម្ចាស់ចេកក៏បង់ចេក ១០ស្ទង និងប្រាក់១ណែន១កំណាត់ទៅដៃឧកញ៉ាពាលនេះឯង។
ឯងស្ដាប់មើលទៅចុះស្រុកខ្មែរយើងនេះ ពីដើមមាន មន្រ្តីពាលដើរបៀតបៀនរាស្រ្ដ
ឲ្យរាស្រ្ដក្ដៅក្រហាយផ្សេងៗ ដូចយ៉ាងឧញ៉ាពាល ដែលវាកំហែងយាយម្ចាស់ចេក
នៅស្រុករកាទ្វារ ជាប់គ្នានឹងស្រុកព្រែកពោធិនោះឯង ទាល់តែរាស្រ្ដស្រុកទេន្លធំ
រអាខ្លាចអំណាចឧកញ៉ាពាលនោះ តែឃើញទូកគែហ៊ៅចៅឧកញ៉ាពាលនោះចតនៅកំពង់ភូមិណាហើយ
ក៏មិនហ៊ាននិយាយថាអ្វីឡើយ ទោះជាពួកនោះ កំហែងកាប់ចេកកាប់អំពៅ
ឬដេញចោលចាប់មាន់ទាក្ដី ក៏ពុំហ៊ានហាមឃាត់ថាអ្វីឡើយ។
ឯអំពើចៅឧកញ៉ាពាលកំហែងលក់រាស្រ្ដនោះ
មិនតែប៉ុណ្ណោះទេ សឹងមានច្រើនប្រការទៅទៀត
យើងសំដែងតែជាន័យសង្ខែបប៉ុណ្ណេះឲ្យឃើញថាពាលនេះវា
ប្រើឧបាយកលកោងបញ្ឆោតកុហកបោកប្រាស់ ខ្លះវាប្រើកំហែងល ក់ព្នៃដោយអំនាចវា
ដែលវាជាមន្រ្តីអាងខ្លួនជាធំ ជាព្រះញាតិវង្សពង្សានឹងមហាក្សត្រខ្លះ
ហេតុនោះទើបថា ខ្លាចអ្វីមិន ស្មើខ្លាចពាល កាចអ្វីមិនស្មើកាចមនុស្សពាល
មនុស្សពាលមានអំណាចនឹងគិតបៀតបៀនបុគ្គលណាហើយ ទោះមនុ
ស្សនោះមានប្រាជ្ញាឆ្លាស់យ៉ាងណា នឹងគិតកែឲ្យផុតពីមនុស្សពាល
ដែលមានអំណាចនោះគេចទៅពុំបាន ព្រោះមនុ ស្សពាលយកយសសក្ដា
ជាអំនាចមកគ្របសង្កត់បំបាត់មាត់អ្នកតូច មិនឲ្យហើបហាថាអ្វីបានដូចបុរាណថា
ពាលប្រើអំណាច ប្រាជ្ញតោងប្រាសចេញ។ មួយទៀតថា ជាតិអ្នកតូចទោះមានប្រាជ្ញាចេះគេចកែបានក្នុងវារៈ
១-២ដងតែបើពាលព្យាយាមនឹងយាយីហើយ គេចទៅទៀតពុំរួចឡើយ
ដូចនិទានកូនចៀមត្រូវឆ្កែព្រៃវាកំហែងចាប់ស៊ីនោះឯង។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment