គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៩
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានចៅមានពម្នាក់ឈ្មោះ
សញ្ជីវមានពបានទៅរៀនសិល្បវិទ្យាគម
ក្នុងសំណាក់អាចារ្យទិសាបាមោក្ខព្រាហ្មណ៍ រៀនបានចេះវិជ្ជាផ្សេងៗ។
ថ្ងៃមួយចៅមានពនាំបណ្ដាភឿនសិស្សដូចគ្នា ៤-៥
នាក់លាអាចារ្យទៅលេងព្រៃ លុះទៅដល់ព្រៃស្រោងមួយ ឃើញសាកសពខ្លាទើបនឹងស្លាប់ថ្មីៗ
ចៅមានពចង់ល្បងសីល្បសាស្រ្ដខ្លួន ទើបនិយាយប្រាប់ភឿនថា
យើងនឹងសេកមន្ដប្រោះខ្លានេះអោយរស់វិញបាន
អ្នកទាំងឡាយចាំមើលចំណេះយើងចុះ។ អែពួកភឿនទាំងឡាយលឺដូច្នោះ
ក៏ឃាត់រាល់គ្នាថា ខ្លានេះជាសត្វស៊ីសាច់ មិន
ត្រូវប្រោះអោយវារស់ឡើងទេ តែរស់ឡើងហើយវាមិនដឹងគុណនរណាទេ
វានឹងខាំ អ្នកនោះវិញ ហេតុដូច្នោះកុំទៅប្រោះវាឡើយ
បើអ្នកអែងមិនស្ដាប់ពាក្យយើងឃាត់នេះ យើងនឹងនាំគ្នារត់ឡើងដើមឈើ
ចោលអ្នកអែងក្នុងកាលអីលូវនេះអែងហើយ។
អែចៅមានពក៏ថា
បើអ្នកអែងខ្លាចខ្លាហើយចង់រត់ចោលយើងក៏តាមចិត្ដចុះ
យើងមិនស្ដាប់ពាក្យអ្នកអែងឃាត់នោះទេ
យើងនឹងប្រោះខ្លានេះអីលូវនេះអែង
ថាហើយក៏តាំងរាយមន្ដសូត្រប្រោះខ្លានោះអែង
អែពួកភឿនទាំងឡាយកាលបើឃាត់ចៅមានពមិនស្ដាប់ហើយ
ក៏នាំគ្នាឡើងដើមឈើទាំងអស់គ្នាហោង។ អែខ្លានោះ
លុះត្រូវវេទមន្ដចៅសញ្ជីវមានពហើយ ក៏មានជីវិតរស់ឡើង
ហើយឃើញមានពនោះនៅជិតខ្លួន ក៏ស្ទុះទៅកាច់កអោនត្របាក់ស៊ីមួយរំពេច
ចៅសញ្ជីមានព ក៏ដល់នូវកាលកិរិយាក្ស័យនឹងដៃខ្លានោះហោង។
អែបណ្ដាភឿនទាំងឡាយ កាលបើឃើញខ្លាវាខាំចៅសញ្ជីវមានពហើយក៏ភិតភ័យ
ទើបនាំគ្នាចុះចាកព្រឹក្សារត់ទៅស្រុកទៅប្រាប់អាចារ្យទិសាបាមោក្ខតាមរឿងខ្លាវាខាំចៅសញ្ជីវមានពនោះហោង។
រឿងនេះបានគតិដល់បុគ្គលអ្នកមិនស្ដាប់អំពើពាល
ទៅធ្វើគុណនឹងពាល ពាលនោះមិនដឹងគុណនរណាទេ តែវាបានអោកាសកាលណាហើយ
វាក៏យាយីវិញក្នុងកាលនោះ ប្រាជ្ញគួរគិតទៅចុះ
ធម្មតាសត្វស៊ីសាច់ដូចយ៉ាងខ្លាយ៉ាងក្រពើនោះ
ជាតិមនុស្សយើងមិនត្រូវធ្វើគុណនឹងវាឡើយ មួយទៀតអ្នកមានវិជ្ជាមិនត្រូវទៅសំដែងវិជ្ជានោះ
ក្នុងកាលមិនគួរសំដែងដូចយ៉ាងចៅសញ្ជីវមានពទៅប្រោះខ្លានោះអែង
ខ្លាវាខាំវិញហោង។
រឿងនេះ
មានសេចក្ដីពិស្ដារក្នុងគម្ពីរមង្គលលត្ថទីបនអែណោះ អញ្ជើញទៅមើលចុះ។
|
មាអើយមានព
|
ចេះសិល្បសាស្រ្ដជប
|
ជីវិតខ្លាបាន
|
|
ធម្មតាខ្លាខ្លៅ
|
ចិត្ដខ្មៅសាមាន្យ
|
មិនដឹងគេមាន
|
|
គុណលើអាត្មា។
|
||
|
ជាសប្បុរស
|
ទៅជប់ទៅប្រោះ
|
អោយរស់រូបា
|
|
ត្រលប់ក្រញាំ
|
ខាំក្បាលវិញណា
|
នេះព្រោះអាត្មា
|
|
មិនស្គាល់ពិសពាល។
|
ចប់តំរាសំដែងវិជ្ជាជួយសប្បុរស
ជាគតិទី៦២
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment