គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៣
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
ព.ស ២៥៣៩
រឿងចៅឆោតជិះក្របីទូលស្រូវ
ដូចរឿងចៅឆោតម្នាក់ជិះក្របីទៅស្រែយកស្រូវ១
ល្អីទៅសាបផង ចៅនោះគិតថា អញជិះក្របីនេះជាធ្ងន់វាហើយ បើឯងដាក់ស្រូវ១ល្អី នេះលើខ្នងវាទៀត
វារិតតែធ្ងន់គ្នាណាស់ គួរតែជួលទូលវាកុំអោយគ្នាធ្ងន់ពេក ចៅនោះគិតដូច្នោះហើយ ទើបជិះក្របីទូលស្រូវបរទៅកាន់ស្រែនៃអាត្មា។
កាលណោះ មានមហាក្សត្រាធិបតី
ប្រើរាជអាមាត្យ អោយដើររកមើលមនុស្សឆោតក្នុងព្រះនគរក្រៅនគរថាបើមានមនុស្សឆោតនៅ ក្នុងទីណានោះអោយអាមាត្យនាំមនុស្សនោះចូលទៅគាល់
នឹងព្រះរាជទានវង្វន់អោយរាជអាមាត្យតាមក្ដីគាប់។ ឯអាមាត្យក៏ដើរត្រាច់មើល មនុស្សទាំងឡាយ
តាមតំបន់ពុំមានឃើញមានមនុស្សឆោត១ឡើយ លុះ ដើរមកដល់វាលស្រែ បែរទៅឃើញចៅជិះក្របីទូលល្អីស្រូវដូច្នោះ
ក៏សំគាល់ថាចៅនេះឆោតពិតប្រាកដ ទើបសួរទៅថា ចៅឯងនេះជិះលើខ្នងក្របីហើយស្រូវ១ល្អីនោះ
ម្ដេចមិនដាក់លើខ្នងក្របីទៅ ម្ដេចចាំ ទូលផង ចៅឯងម្ដេចឆោតម្លេះ ចៅឯងឆោតឬឆ្កួតយ៉ាងណា? ឯចៅនោះពុំទទួលខ្លួនថាឆោត
ល្ងង់ទើបតបទៅថា ខ្ញុំបាទនឹងឆោតល្ងង់កាល ណា គឺខ្ញុំបាទចេះគិតឃើញថា ខ្លួនជិះលើខ្នងគ្នាៗ
ធ្ងន់មួយសាហើយ សមជាដាក់ស្រូវ១ល្អីថែម លើខ្នងគ្នាទៀត ក្ដីធ្ងន់គ្នាក៏រិតទ្វេឡើង។
ហេតុ នេះខ្ញុំមេត្ដាក្របីខ្ញុំបាទ ទើបជួយទូលវាយ៉ាងនេះហេតុដូចម្ដេចក៏លោកមកពោលថាខ្ញុំបាទ
ឆោតល្ងង់នោះ។
ឯរាជអាមាត្យនិយាយពន្យល់ទៀត
ចៅនេះក៏មិនទទួលតាម ថាខ្លួនឆោតឡើយ រាជអាមាត្យអស់ប្រាជ្ញាទើបគិតថា មែនហើយមនុស្សយើង
នេះប្រតិបត្ដិការខុស ឆោតល្ងង់ជាប់នូវក្ដីប្រកាន់ខ្ជាប់ហើយ ទោះចេះនិយាយពន្យល់យ៉ាងណាៗ
ក៏មិនតាមនៅរឹងទទឹងដោយទិដ្និខ្លាំង។ រាជ អាមាត្យនោះរកមនុស្សឆោតល្ងង់ ទទួលខ្លួនជាឆោតល្ងង់ពុំបានឡើយ
ហើយក៏ចូលទៅព្រះនគរក្រាបទូលស្ដេច ដោយសេចក្ដីរកពុំបានមនុស្សទទួលខ្លួនឆោតល្ងង់ដូចពណ៌នាមកនេះ។
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment