គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៥
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
មានពពែពីរតួ ដើរមកទល់ជួបគ្នានៅកណ្ដាលស្ពាន ពពែ១ថាស្ពាននេះចំពោះដើរបានតែតួមួយៗនឹងដើរចៀសគ្នាពុំបាន
បើដូច្នេះត្រូវតែអ្នកអែងថយទៅក្រោយសិន ចាំយើងដើរទៅដល់ចុងស្ពានកាលណា
សឹមអ្នកអែងដើរទៅចុះ។ ពពែ១ទៀតថា យើងអែងមានការជាបន្ទាន់ ត្រូវតែអ្នកអែងថយទៅក្រោយសិន
ចាំយើងដើរទៅចុងស្ពានកាលណា សឹមអ្នកអែងដើរទៅចុះ។ ពពែទាំងពីរសឹងពុំព្រមថយក្រោយដូចគ្នា
កាន់មានៈរៀងខ្លួន ក៏បោលសំរុកជល់គ្នារុញទៅ រុញមក ដោយកំលាំងទោសោមោហោបាំងបិទអិតប្រាជ្ញានឹងសំរបគ្នា
ជល់គ្នាធ្លាក់អំពីលើស្ពានទៅក្នុងទឹកទាំងពីរតួ បានក្ដីវេទនាដោយធ្លាក់ទឹកមានអាការផ្សេងៗ។
រឿងនេះបានជាគតិដូចបុគ្គលដែលវិវាទគ្នាដណ្គើមឈ្នះរៀងខ្លួន
ចុះក្នុងក្បួនបុរាណថា ខឹងកើតខាតមានតំកាត់ឈឺឆោត មានក្ដីក្រោធក្ដីក្រោធក្រោយក្រៀមមុខ
ខំសំរុកធ្លាក់ទឹក ដូចនិទានពពែទាំងពីរនោះអែង គួរចូលចិត្ដចុះ។
ចប់តំរារុញមិនរាជាគតិទី២០
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment