គតិលោក ឬច្បាប់ទូន្មានខ្លួន ភាគ៩
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
រៀបរៀង ដោយ ឧកញ៉ាសុត្ដន្ដប្រីជា ឥន្ទ
ចម្លងតាមការផ្សាយរបស់ពុទ្ធសាសនបិណ្ឌត្យ
និទាននេះមានដំណាលក្នុងក្បួនបារាំងសែស
មានសត្វម្រោមមួយ ឃើញខ្លាមួយដេកនៅក្រោមដើមឈើ ក៏នឹកថាសត្វសឹង្ហតោ
មានអំណាចអង់អាចខ្លាំងណាស់ ក្នុងលោកនេះគ្មានសត្វណាឈ្នះវាឡើយ
បើដូច្នេះអញនឹងផ្ជាញ់វាក្នុងគ្រានេះ ម្រោមនោះគិតហើយ
ក៏ហើរទៅចុះទំខាំក្បាលសិង្ហតោ ៗរលាស់គ្រវីក្បាល
ម្រោមក៏ចូលទៅក្នុងត្រចៀក សិង្ហតោក៏បោកបក់ចេញ
ម្រោមក៏ទៅទំទិចចុងច្រមុះ សិង្ហតោគ្រវីបោកលោតត្របាក់ម្រោមនោះ
ម្រោមក៏ហើរគេចទៅទំខាងខ្នង ហើយហើរមករោមមុខទៀត សិង្ហតោបានក្ដីរំខាន
នឹងខាំពុំបាន នឹងដេកនៅក៏ពុំបាន ទើបក្រោកដើរចេញចាកទីនោះ
ចូលព្រៃទៅហោង។
អែម្រោមឃើញសិង្ហតោរត់ចេញចាកទីនោះ
ក៏សំគាល់ថាខ្លួនមានជ័យជំនះ ឈ្នះសិង្ហតោហើយ
ក៏ត្រេកអររីករាយសប្បាយចិត្ដ តាំងហើរទៅហើរមកស្រែកថា
ឈ្នះហើយៗមាត់តែស្រែកភ្នែកមិនបានជាមើល ក៏ប៉ះទៅលើមងពីពាង
ជាប់ដូចគេចងរុំខ្លួនជិត ខំកន្ដ្រោងហើរក៏ពុំរួចឡើយ ពីងពាង
ដឹងថាម្រោមជាប់មងខ្លួនហើយ ក៏ស្ទុះទៅខាំស៊ីជាចំណីហោង។ រឿងនេះ
បានគតិដល់បុគ្គលពាល ប្រទូសរ៉ាយអ្នកអិតទោស កម្មអកុសលនោះ
ប្រែធ្លាក់មកលើខ្លួនអែងវិញ សមដោយពាក្យបុរាណថា «ធ្វើទុក្ខគេៗ អោយទុក្ខវិញ» ប្រាជ្ញគប្បីពិចារណាទៅទៀតចុះ។
ចប់តំរាអោយទុក្ខគេ
ទុក្ខនោះមកលើខ្លួនវិញ ជាគតិទី៥៨
ប្រភព៖ មណ្ឌលវប្បធម៌ខ្មែរនៅស្វីស
No comments:
Post a Comment